THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បើហ៊ុន សែន មិនតាមគេដាក់ខ្មែរឲ្យនៅឯការ ខ្មែរនឹងវេទនា៖ សភាអឺរ៉ុបថ្កោលទោសការកាត់ទោស លោក សម រង្ស៊ី និង ម៉ម សូណង់ដូ

leave a comment »


ដោយ យន់ សាមៀន
2012-10-29
អាស៊ីសេរី

សភា​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី ២៦ តុលា បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​មួយ ថ្កោលទោស​ការ​កាត់​ទោស​នយោបាយ​ប្រឆាំង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។

សភា​សហភាព​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ តាម​ស្តង់ដារ​អន្តរជាតិ ដែល​គ្រប់​គណបក្ស​នយោបាយ អាច​ចូលរួម​ប្រកួត​ប្រជែង​បាន។

សមាជិក​សភា​សហភាព​អឺរ៉ុប ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ​ដ៏​មាន​អំណាច​មួយ នៅ​លើ​ពិភព​លោក បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស សង្គ្រោះ​ជាតិ សម្រុះសម្រួល​ផ្នែក​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ថ្មី​នេះ អាច​ចូលរួម​ការ​បោះឆ្នោត ប្រកប​ដោយ​ភាព​ជឿជាក់។

សមាជិក​សភា​សហភាព​អឺរ៉ុប មាន​ចំនួន ៧៥៤ នាក់ តំណាង​ឲ្យ​អ្នក​បោះឆ្នោត​ប្រមាណ​ជិត ៤ រយ​លាន​នាក់ ក៏​បាន​ថ្កោលទោស ការ​កាត់​ទោស​ផ្នែក​នយោបាយ​ប្រឆាំង​លោក សម រង្ស៊ី និង​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​ក្មេង​ស្រី ហេង ចន្ថា អ្នក​តវ៉ា​បញ្ហា​ដីធ្លី នៅ​ខេត្ត​ក្រចេះ។

សេចក្ដី​សម្រេច​ចិត្ត ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៦ តុលា ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ និង​សកម្មជន​ដីធ្លី​ផ្សេង​ទៀត​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ សភា​សហភាព​អឺរ៉ុប​កត់​សំគាល់​ថា ករណី​លោក ម៉ម សូណង់ដូ ក៏​ជា​ករណី​នយោបាយ​មួយ​ដែរ។

តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១១ ឆ្នាំ ពី​បទ​ដក​បង្គោល​តម្រុយ​ព្រំដែន និង​បរិហារកេរ្តិ៍។ ចំណែក​ឯ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស ២០ ឆ្នាំ ពី​បទ​បង្កើត​តំបន់​អបគមន៍។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​កាត់​ទោស​ទាំង​ពីរ ឋិត​នៅ​ក្រោម​សំពាធ​នយោបាយ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ តុលា លោក សម រង្ស៊ី មាន​ប្រសាសន៍​ពី​ប្រទេស​កាណាដា​មក​ថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពិចារណា​សេចក្ដី​សម្រេច​ចិត្ត របស់​សភា​សហភាព​អឺរ៉ុប ដើម្បី​ចៀសវាង​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​នេះ ដាក់​ប្រទេស​កម្ពុជា នៅ​ក្នុង​ភាព​ឯកា។ សំឡេង “នេះ គឺ​ជា​ចរន្ត​មួយ ចរន្ត​ដ៏​ធំ​ក្នុង​ពិភព​លោក ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​ត្រឹមត្រូវ ហើយ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​បាន​នៅ​ឯកោ​ តែ​ម្នាក់​ឯង មិន​យក​ចិត្ត​ទុក​ដាក់​អ្វី ដែល​សហគមន៍​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​នោះ​ទេ។”

សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​សភាព​អឺរ៉ុប គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​មិន​ឲ្យ​លោក សម រង្ស៊ី អាច​មក​គោរព​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ។ កាល​ពី​ថ្ងៃ​សុក្រ ទី ២៦ តុលា ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​ទទួល​ការ​ស្នើសុំ​អន្តរាគមន៍​ពី​លោក សម រង្ស៊ី ដោយសារ​តែ​លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា លោក​នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​វៀតណាម ដើម្បី​អាច​ចូល​មក​កម្ពុជា​បាន។

សភា​សហភាព​អឺរ៉ុប ក៏​បាន​ស្នើសុំ​គណៈកម្មាធិការ​សភា ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិមនុស្ស នៅ​កម្ពុជា កើត​ឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​នាំ​ផលិតផល​កសិកម្ម មក​ទីផ្សារ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​បន្ត​ថា សហភាព​អឺរ៉ុប នឹង​ផ្អាក​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ណា ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សភា​សហភាព​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​សិទ្ធិ​សំដែង​មតិ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ការ​ថ្កោលទោស​របស់​សភា​សហភាព​អឺរ៉ុប។ លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សេចក្ដី​សម្រេច​ចិត្ត​សភា​សហភាព​អឺរ៉ុប គ្រាន់​តែ​ពិនិត្យ​លើ​ទិដ្ឋភាព​នយោបាយ មិនមែន​ទិដ្ឋភាព​ច្បាប់។

លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ច្បាប់​ របស់​សភា​សហភាព​អឺរ៉ុប  គ្រាន់​តែ​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​តែ​ប៉ុណ្ណោះ។ មិនមែន​បាន​យល់​ដឹង​លំអិត​ពី​មូលដ្ឋាន​នៃ​ការ​វិនិច្ឆ័យ​ក្ដី​របស់​លោក ម៉ម សូណង់ដូ នោះ​ទេ។ ដូច្នោះ ការ​វាយ​តម្លៃ​វា​មិន​ត្រូវ​តាម​ច្បាប់​ទេ។  វា​គួរ​តែ​យក​ទិដ្ឋភាព​ច្បាប់​មក​ពិចារណា​ច្រើន​ជាង»។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights watch) លោក ហ្វៀល រ៉ូបឺតសុន (Phil Robertson) កាល​ពី​ដើម​ខែ​តុលា បាន​សំដែង​ក្ដី​កង្វល់​ពី​ការ​ធ្លាក់​ចុះ នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​អះអាង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់ ស្រដៀង​ទៅ​នឹង​ស្ថានភាព​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​ដែរ។

បច្ចុប្បន្ន សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង កំពុង​រង​ការ​គំរាម​កំហែង​ពី​សំណាក់​រដ្ឋាភិបាល។ លោក​ក៏​បាន​រិះគន់​ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន នៅ​កម្ពុជា ដែល​បាន​ក្លាយ​ជា​លក្ខខណ្ឌ​ដោះដូរ​ធនធាន​ធម្មជាតិ និង​ដី​សម្បទាន​សេដ្ឋកិច្ច ជា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: