THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មិនទាន់ភ្ញាក់កំណើតទៀត!…កម្ពុជា​ចោទ​សភា​អឺរ៉ុប​ថា​លំអៀង​ រក​នយោបាយ​

leave a comment »


EcoKhmer
ដោយ​ Eco-Khmer
ថ្ងៃទី29 ខែ តុលា ឆ្នាំ2012

មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ប្រ​តិ​ត​កម្ម​នៅ​ថ្ងៃ​ច​ន្ទ័​ទី​២៩​តុលា​ថា​ សេចក្ដីសម្រេច​របស់​សភា​អឺរ៉ុប​មាន​ច​រឹត​នយោបាយ​។​

​នៅ​ក្នុង​សេចក្ដីសម្រេច​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​សភា​អឺរ៉ុប​សភា ​អឺរ៉ុប​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និ​តិ​រដ្ឋ​ ជម្រុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ព្រមទាំង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។​

​សភា​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ប្រ៊ុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ី​ក​ ក៏​បាន​ជម្រុញ​ផង​ដែរ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក​ម៉​ម​ សុ​ណ​ង់​ដូ​ «​ដោយ​គ្មាន​លក្ខ​ខ​ណ្ឌ័​និង​ជា​បន្ទាន់​»​ដោយសារ​លោក​ម៉​ម​ សុ​ណ​ង់​ដូ​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ ឆ្នាំ​ពី​បទ​បង្កើត​តំបន់អប្បគមន៍​ក្នុងស្រុក​ឆ្លូង​ខេត្តក្រចេះ​។​

​នៅ​ក្នុង​ដំណោះស្រាយ​ដដែល​នោះ​សភា​អឺរ៉ុប​ក៏​បាន​សំដែង​ការ​ព្រួយបារម្ភ ​ផង​ដែរ​អំពី​ស្ថានភាព​មេដឹកនាំ​គណបក្សជំទាស់​លោក​សម​ រ​ង្ស៊ី​ដែល​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ ឆ្នាំ​ហើយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស​ខ្លួន​។​

​សមាជិក​សភា​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្ដីសម្រេច​នោះ​ថា​ខ្លួន​ផ្កោ​ ល​ទោស​ការ​ផ្តន្ទាទោស​ទាំងឡាយ​ណា​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​អ្នក​ រិះគន់​នយោបាយ​ ប្រឆាំង​នឹង​តំណាងរាស្ដ្រ​ជំទាស់​ដូច​ជា​លោក​សម​ រ​ង្ស៊ី​ជាដើម​។​ ហើយ​សភា​អឺរ៉ុប​ថ្កោលទោស​ការ​ផ្តន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស​និង​សកម្មជន ​ដីធ្លី​។​

​លោក​ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា ​សេចក្តីសម្រេច​ឬ​resolution​របស់​សភា​អឺរ៉ុប​«​មិនមែន​ជា​ច្បាប់​ទេ​»​។​ ហើយ​សេចក្ដីសម្រេច​នេះ​«​ស្ថិត​ក្នុង​ទិដ្ឋភាព​នយោបាយ​និង​មិនមែន​ស្ថិត​ ក្នុង​ភាព​និ​តិ​រដ្ឋ​»​។​ ដូច្នេះ​លោក​អះអាង​ថា​ «​ការ​ដាក់​គំនាប​ឬ​ការ​ប្រើប្រាស់​ពាក្យ​សំដី​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ភាសា​មួយ​ហួស​សម័យ​ហើយ​កម្ពុជា​»​ ហើយ​កម្ពុជា​«​មិន​ស្ថិត​ក្រោម​អ​ណា​និគម​របស់​ពួក​អឺរ៉ុប​ទេ​»​។​

​សភា​អឺរ៉ុប​ក៏​បាន​លើក​ពី​ករណី​បាញ់​សម្លាប់​លោក​ឈុត​ វុ​ទ្ធី​ សកម្មជន​ការពារ​បរិ​ដ្ឋា​ន​កម្ពុជា​យ៉ាង​សកម្ម​ ករណី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ដោយ​បង្ខំ​ដែល​បាន​កើន​ដល់​៤០០​ ០០០​នាក់​រហូត​មក​ទល់​ពេល​នេះ​។​សភា​ដដែល​បាន​ស្នើ​ឲ្យ​គណកម្មការ​អឺរ៉ុប​ ធ្វើការ​ស៊ើបអង្កេត​លើ​ការ​រំលោភ​បំពាន​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គោរព​តាម​ការ​ស្នើ​សុំ​ឲ្យ​មានការ​កែទម្រង់​ប្រ ​ព​ន្ធ័​បោះ​ឆ្នោត​របស់​អង្គការសហប្រជាជាតិ​។​

ទោះជា​យ៉ាងណា​លោក​អំ​ សំអាត​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​ សិទ្ធិ​មនុស្ស​លី​កាដូ​និង​លោក​យឹ​ម​ សុវណ្ណ​តំណាងរាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ដូច ​គ្នា​ថា​សេចក្ដីសម្រេច​របស់​សភា​អឺរ៉ុប​បាន​បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង​ដែល ​កំពុង​កើតឡើង​នៅ​កម្ពុជា​៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: