THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន ក៏ចេញមុខមកការពារដែរ៖ សមិទ្ធផលរបស់ព្រះមហាវីរក្សត្រ ត្រូវបានបំផ្លាញខ្លះ និងនៅសល់ខ្លះ

leave a comment »


បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ទៅនឹងការថ្លែង របស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែល ថា«សមិទ្ធផលសម័យសង្គមរាស្ត្រនិយម ត្រូវបានខ្មែរ​ក្រហមបំផ្លាញចោលអស់ហើយ» នោះ កាលពីម្សិល មិញ​នេះ​លោក ហ៊ុន សែន បានថ្លែង​ជាសា​ធារណៈ ថានៅ​ក្រោយ​ឆ្នាំ១៩៧៩ ព្រះរាជសមិទ្ធផល មួយចំ​នួនធំ របស់​សម្តេចឪ ត្រូវបានបំផ្លាញ និងនៅ​សល់​ខ្លះ។

នៅក្នុងពិធីចែកសញ្ញាបត្រ នៅរាជធានីភ្នំពេញ កាលពី​ម្សិលមិញ លោក ហ៊ុន សែន បានថ្លែងជាសាធារណៈ ថា នៅក្រោយឆ្នាំ១៩៧៩ ព្រះរាជ សមិទ្ធផល មួយចំនួនធំ​របស់​សម្តេចឪ ក្នុងសម័យ សង្គម រាស្ត្រនិយម ត្រូវ បានបំ​ផ្លាញ និងនៅសល់ខ្លះ តែប្រើការ មិនកើត ធ្វើឲ្យរដ្ឋាភិបាល​ក្រោយរបបខ្មែរក្រហមដួលរលំ ត្រូវធ្វើការ កសាង និងស្តារ​ឡើង​វិញ ពីបាតដៃទទេ។

លោក ហ៊ុន សែន បានបញ្ជាក់ថា ពិតមែនតែមានសមិទ្ធិ ផលអគារ ដែលបានបន្សល់ពីរបបសង្គម រាស្ត្រ និយម របស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានរូបរាង ក្រោយ​របបខ្មែរក្រហមក្តី ក៏ស្នាព្រះហស្តទាំង នោះ ត្រូវបានខូចខាត និងមានតែរូបរាងប៉ុណ្ណោះ ដែលមិន​អាចប្រើ​ប្រាស់បានឡើយ លុះត្រាតែមានការ ស្តារឡើងវិញ ក្រោយឆ្នាំ១៩៧៩។ អ្វីដែលលោក​លើកឡើង​នៅពេល​នេះ មិនមែនជាការឆ្លើយតប ទៅនឹង អ្វីមួយនោះទេ តែជាការ «និយាយឲ្យច្បាស់ត្រង់ៗជាមួយគ្នា គឺសម្តេច​មិនមានការនិយាយ ពាក់ព័ន្ធនឹង នយោ បាយទេ»។

បញ្ជាក់មិនអាចនិយាយថាខ្លះទេ ខ្ញុំអាចនិយាយបានថាស្ទើរតែទាំង អស់នៅសល់។ ការជួសជុលគ្មានអ្វី ក្រៅពីបោសសំអាត និងលាបថ្នាំនោះទេ។ ក្រោយមកគឺបំពាក់ឧបករណ៍ឡើងវិញ។អាគារខ្លះសូម្បីតែ ថ្នាំក៏នៅស្អាតដែរជាពិសេសតាមខេត្ត។ របបប៉ុលពតបំផ្លាញច្រើនជាងគេគឺសំណង់សាលារៀនតាមខេត្ត និងវត្តអារាមដោយប្តូរទៅជារោងជាង ឃ្លាំងឥវ៉ាន់ និងគុក។ ចំពោះសមិទ្ធិផល នៅតាមក្រុងមិន បានបំផ្លាញ ទេតែទុកចោលតែប៉ុណ្ណោះ

ចំពោះពាក្យថាបាតដៃទទេ ដូចខ្ញុំបានបញ្ជាក់ហើយ ប្រជាជនគឺពិតជាមានតែបាតដៃទទេមែន តែជាតិខ្មែរមិនខ្វះទេ។ អាគារសំណង់នៅមានព្រោងព្រាត ធនធានធម្មជាតិ មិនខ្វះដែលខុសពីពេលនេះ អាចយកប្រើប្រាស់សម្រាប់កសាងជាតិបានយ៉ាងសម្បួរណ៍បែប។ យើងមិនដូចអាល្លឺម៉ង់ទេ ដែលមានតែទឹកកកបន្ទាប់ពីចប់សង្រ្គាម។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: