THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នក​សរសេរ​ជីវប្រវត្តិ​មិន​ពេញ​ចិត្ត​ការ​វាយ​តម្លៃ​ខុស​ ពី​សម្តេច​ឪ

leave a comment »


លោកJulio Jeldres អ្នក​សរសេរ​ជីវប្រវត្តិ​របស់​សម្តេច​ឪ​ព្រះបាទ​នរោត្តមសីហនុ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ការ​វាយ​តម្លៃ​ដែល​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបន្ទាប់​ពី​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេច​ឪកាល​ពី​ថ្ងៃ​ទី​១៥ តុលានៅ​ទី​ក្រុង​ប៉េកាំង​នោះ​ឡើយ។

នៅ​ក្នុង​សៀវភៅ ថ្មី​មួយ​ដែល​គ្រោង​នឹង​ចេញ​នៅ​ខែ​នេះ​លោកJeldres ​តាម​រយៈ​ពាក្យ​ពេចន៍​ផ្ទាល់​របស់​ខ្លួន​លោកគ្រោង​នឹង​កែ​តម្រូវ​នូវ​អ្វី​មួយ​ចំនួន​ដែល​បាន​វាយ​តម្លៃ​ខុស​លើ ព្រះបាទ ​នរោត្តម​ សីហនុ​។ ​លោក​បាន​ឆ្លើយ​តប​តាម​អ៊ីមែល​ថា​៖ «ខ្ញុំ​យល់​ឃើញ​ថា​ វា​មាន​លក្ខណៈ​គួរ​ឲ្យ​ខឹង​ ​និង​ប្រមាថ នៅ​ពេល​បាន​អាន​អត្ថបទ​មួយ​ចំនួន ដែល​បាន​សរសេរ​ដោយ​មនុស្ស​មួយ​ចំនួន ​ដែល​មិន​ដែល​បាន​ជួប​ព្រះ​អង្គ សម្តេចឪ សោះ ​ប៉ុន្តែ​គិត​ថា​ ខ្លួន​ឯង​ជា​អ្នក​ជំនាញ​ដឹង​អំពី​កម្ពុជា»។

ជា​ការ​ឆ្លើយ​តប​នឹង​ សាច់​រឿង​មួយ​ដែល​មាន​សរសេរ​នៅ​ក្នុង​ទស្សនាវដ្តី​មួយ​មាន​មូលដ្ឋាន នៅ​សហរដ្ឋ​អាមេរិក​អំពី​ការ​លើក​ឡើង​ថា សម្តេច​ឪ គង់​នៅ​ក្នុង​ស្ថានភាព​សុខ​ស្រួល​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម និង​សោយ​អាហារ​ឆ្ងាញ់​ៗ ខណៈ​ពេល​ដែល​ប្រជាជន​ភាគ​ច្រើន​បំផុត នៅ​ក្នុង​ប្រទេស មាន​ភាព​អត់ឃ្លាន លោក Jeldres បាន​ចោទ​ជា​សំណួរ​ អំពី​ការ​លើក​ឡើង​បែប​នេះ។

ព្រះ​បាទ នរោត្តម​ សីហនុ ​កាល​ពី​ដំបូង​គាំទ្រ​ខ្មែរ​ក្រហម ប៉ុន្តែ​ខ្មែរ​ក្រហម​ក្រោយ​មក​បាន​ចាប់​ឃុំ​ព្រះ​អង្គ នៅ​ក្នុង​ព្រះ​បរម​រាជវាំង និង​បាន​សម្លាប់​សមាជិក​រាជវង្ស​របស់​ព្រះ​អង្គ​ទៀត​ផង។​ លោក Jeldres បាន​ចោទ​ជា​សំណួរ​ថា​៖ «តើ​ព្រះ​មហាក្សត្រ​ អាច​ទិញ​អាហារ​បារាំង​ឆ្ងាញ់ៗ​ពី​កន្លែង​ណា​ទៅ បើ​គ្រប់​ទីកន្លែង​ត្រូវ​បាន​បិទ​ទ្វារ​អស់? សូម្បី​តែ​មន្រ្តី​ការ​ទូត​នៅ​ពេល​នោះ ក៏​ត្រូវ​បាន​ផ្តល់​អាហារ​ប្រចាំ​ថ្ងៃ​ដោយ​ក្រសួង​ការ​បរទេស​ខ្មែរ​ ក្រហម​ដែរ ពីព្រោះ​ពួក​គេ​មិន​អាច​ទិញ​អាហារ​បាន»។

សៀវភៅ​ថ្មី​នេះ ជា​សៀវភៅ​មួយ ក្នុង​ចំណោម​សៀវ​ចំនួន ៧ ក្បាល​ ដែល​សរសេរ​ដោយ លោក Jeldres ក្នុង​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ ក្នុង​ឋានៈ​លោក ជា​អ្នក​បក​ប្រែ អ្នក​កត់ត្រា​នៅ​តុលាការ និង​អ្នក​កត់​ត្រា​សាច់​រឿង​ផ្សេងៗ។

លោក Jeldres ​បាន​ថ្លែង​ថា​ អត្ថបទ​នោះ​ នឹង​រំឭក​ដល់​ស្នា​ព្រះហស្ត​ទាំង​ឡាយ​របស់​ព្រះ​បាទ ​នរោត្តម សីហនុ ចាប់​តាំង​ពី​ពេល​ដែល​ព្រះអង្គ​ត្រូវ​បាន​ឲ្យ​ឡើង​គ្រង​រាជ្យ ជា​ព្រះ​មហាក្សត្រ​ដោយ​អាណា​និគម​បារាំង​ក្នុង​ឆ្នាំ​១៩៤១​ នៅ​ពេល​ដែល​ព្រះ​អង្គ ទើប​តែ​មាន​ព្រះ​ជន្ម​ ១៨ ព្រះ​វស្សា រហូត​ដល់​ប្រវត្តិ​ចុង​ក្រោយ​របស់​ព្រះអង្គ នៅ​ទីក្រុង​ប៉េកាំង ដែល​ជាកន្លែង​ព្រះអង្គ ទទួល​ការ​ព្យាបាល​ និង​គាំពារ​ព្រះ​រាជសុខភាព​នៅ​ទីនោះ។ ​ព្រះ​អង្គ​យាង​ចូល​ទិវង្គត​នៅ​ព្រះជន្ម ៩០ ព្រះ​វស្សា​។ សៀវភៅ​នេះ នឹង​បោះពុម្ព​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​លោក Jeldres ​សង្ឃឹម​ថា សៀវភៅ​នេះ​ នឹង​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ​ផង​ដែរ៕

អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: