THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លោកពូ ឡៅ ម៉ុងហៃ កំពុងរួមដៃសម្លាប់មនសិការជាតិ របស់ខ្មែរ

leave a comment »


ដោយ៖ ប៉ាង សុខឿន
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២

នៅក្នុងបទសម្ភាសរបស់លោកពូ ឡៅ ម៉ុងហៃ ដែលផ្សាយតាមរលកធាតុអាកាសវិទ្យុ អាស៊ី សេរីថ្ងៃទី២​ខែ តុលាឆ្នាំ២០១២​នេះ បានធ្វើឲ្យខ្ញុំក៏ដូចជាយុវជនខ្មែរជាច្រើនទៀតដែលធ្លាប់ តែផ្តល់សេចក្តីគោរព​ និងកោ ត សរសើរចំពោះមនសិការនិងចំណេះដឹងរបស់លោកពូមាន សេចក្តីខកចិត្តជាពន់ពេកនិងមិនអាចទទួល យកបានឡើយ។

ជាពិសេសក្នុងនាមខ្ញុំជាយុវជនម្នាក់ដែលបានសកម្មរឿងទឹកដីនេះជាច្រើនឆ្នាំមកហើយ សូមអរគុណលោក ពូ ដែលធ្លាប់បានផ្តល់យោបល់ក្នុងការធ្វើកិច្ចការជាតិនាពេលកន្លងមក តែចំ​ពោះថ្ងៃនេះខ្ញុំសូមនិយាយ ឲ្យ អស់ពី ចិត្តចំពោះការមិនពេញចិត្តរបស់ខ្ញុំនូវសំដីរបស់លោកពូ។

លោកពូក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ តែការអះអាងនោះបានឆ្លុះ បញ្ចាំងផ្ទុយគ្នា ស្រឡះពីអ្វីដែលលោកពូបានអះអាងក្រាមនេះដែលមិនអាចទទួលយកបាន។

ព្រោះការលើកឡើងរបស់លោកពូ «រឿង​ព្រំ​ប្រទល់​ដែន រឿង​អី​នេះខ្ញុំ​មាន​ទស្សនៈ​មួយ​ប្រហែល​ជា​ខុស​ប្លែក​ពី​គេ។ រឿង​កោះត្រល់បើ​តាម​ខ្ញុំ​ដឹង វា​ចប់​សព្វគ្រប់​អស់​ហើយ រឿង​កម្ពុជា​ក្រោមវា​ចប់​សព្វគ្រប់​អស់​ហើយ។ តាម​ខ្ញុំ​ដឹងគឺ​អា​រឿង​ព្រំប្រទល់​ដែន​រឿង​អី​ហ្នឹង គឺ​រឿង​កោះត្រល់ រឿង​អី​ហ្នឹងហើយ​និង​កម្ពុជា​ក្រោម​ហ្នឹង យើង​ឈឺ​ក្បាល​វិល​មុខចំណាយ​ពេល​វេលា​ចំណាយ​ខួរ​ក្បាល​យើង​ហ្នឹង​ច្រើន​ណាស់។បើ​ខ្ញុំ​យក​ឧទាហរណ៍​ដូច​ប្រទេស​មួយ ប្រទេស​តូច​ទេ ប្រទេស​ដាណឺម៉ាកគេ​បាត់​ខេត្ត​គេ​ពីរ មុន​សង្គ្រាម​លោក​លើក​ទី​១រួច​នៅ​តែ​រអ៊ូរទាំៗ​ហើយ​ទាមទារ​ហើយ​ទាមទារ​ទៀត ប៉ុន្តែ​ម្ដង​នោះ​ថាឈប់​ទៅ​ចំណាយ​ពេល​យូរ​ហើយ អត់​បាន​ការ​ទេចំណាយ​ពេលវេលា​ច្រើន​តប់ប្រមល់​អត់​អំពើ​ទេ អ្វី​ដែល​នៅ​សល់​ហ្នឹងគឺ​អភិវឌ្ឍន៍​ទៅ។ មាន​អី​ដល់​គេ​អភិវឌ្ឍ​ទៅ ដី​គេ​អត់​សូវ​មាន​អី​ផង​ទេឥឡូវ​គេ​មាន​ប្រជាពលរដ្ឋ ៥​លាន​នាក់។គេ​ផ្ដល់​ជំនួយ​ឲ្យ​យើង​ហ្នឹង​មិន​តិច​ជាង ៥​លាន​ទេ​មួយ​ឆ្នាំៗ។នេះ​ទស្សនៈ​ខ្ញុំ ហើយ​យក​ឧទាហរណ៍​ហ្នឹង​មក គឺ​ឈប់​ខ្វល់ខ្វាយ​ទៀត​ទៅគឺ​រៀបចំ​មិត្តភាព ហើយ​បោះ​បង្គោល​ឲ្យ​ស្រួល​បួល​ទៅ​ចប់​សព្វគ្រប់​ទៅរឿង​ជាមួយ​ប្រទេស​ជិត​ខាង​ឈប់​ទៀត​ទៅ។ យើង​មិត្តភាព​ជាមួយ​គ្នា​ទៅយើង​ចូល​អាស៊ាន​ជា​មួយ​គ្នា​ទៅខ្ញុំ​ថា​ប្រហែល​ជា​ចំណេញ​ទាំង​អស់​គ្នា​ឈ្នះៗ​ទាំង​អស់​គ្នា​ទៅ​វិញ​ទៅ​មក» ជារឿងមួយដែលបានបំបាក់ស្មារតី និងមនសិការជាតិ របស់ខ្មែរពិតៗ ហើយផ្ទុយទៅវិញលោកពូបានរួមចំណែកក្នុងការលើកទឹកចិត្តឲ្យមេដឹកនាំសព្វថ្ងៃបន្តសកម្មភាពកាត់ដីឲ្យបរទេស និងជំរុញឲ្យបរទេសឈ្លានពានខ្មែរបន្តទៀតដោយ គ្មាន ញញើត។

ចំពោះរឿងកម្ពុជាក្រោម ខ្ញុំគិតថាលោកពូបាននឹងកំពុងតែធ្វើឲ្យបងប្អូនកម្ពុជាក្រោមនិងជនរួម​ជាតិ​ខ្មែរជា ច្រើន ទៀត កាន់តែបាក់ទឹកចិត្ត និងកាន់តែមានការឈឺចាប់ចំពោះពាក្យសំដីរបស់​លោកពូ។ លោកពូត្រូវ ដឹងថាការតស៊ូ​របស់​បងប្អូនខ្មែរកម្ពុជាក្រោមបានធ្វើជាយូរយាណាស់​មក​ហើយៗ មានជោគជ័យគួរឲ្យ កត់សំគាល់និងមិនអាចចប់ត្រឹមនេះបានទេ។ជារួមការ​តស៊ូរបស់ពួកគាត់ យើងកម្ពុជា កណ្តាល (រដ្ឋាភិបាល) មិនដែលបានជួយអ្វីទេ ពោលមានតែជាន់​ពន្លិច​ថែម។ ជាការពិតពួក គាត់ បានធ្វើកិច្ចការនេះ​ដោយគ្មានការរំខានលោកពូឡើយ។ ពួកគាត់មានក្រុម មានសមា គមន៍​ មានសហព័ន្ធធ្វើកិច្ច​ការ​នេះដោយ សន្តិវិធី តាមច្បាប់​អន្តរជាតិ ដោយមិនបានបង្កទំនាស់ ឬអំពើហឹង្សាអ្វីឡើយ។ ផ្ទុយទៅវិញលោកពូក្នុងនាម​ជាធនធានមនុស្សដ៏សំខាន់របស់ជាតិខ្មែរ​គួរតែជួយផ្តល់ប្រឹក្សា​យោបល់ បង្ហាញនិតិវិធីការតស៊ូ​មតិដើម្បី ស្វែង រកការគាំទ្រពីអន្តរជាតិ​ដើម្បីពួកគាត់មាន សេរីភាព និងរស់នៅស្មើភាពជាមួយ​ជន​ជាតិវៀតណាម ក្នុងនាមជាប្រជា​ជាតិ​មួយ និងជាម្ចាស់ ទឹកម្ចាស់ដីតាមលទ្ធភាពដែល អាចធ្វើទៅបាន។​ឬក៏លោកពូ ពុំគួរ មាន ប្រសាសន៍បែបនេះតែម្តងក្នុងនាមជា​បញ្ញាវ័ន្តដែលគេ​បានគោរពសម្រាប់ជាតិ។

ចំពោះរឿងព្រំដែនគោកខ្មែរ និងកោះត្រល់លោកពូគួរតែយល់ថាការបណ្តាលឲ្យមានការតវ៉ា មិន​ឈប់​ឈរបែបនេះគឺដោយសារតែប្រទេសវៀតណាមនៅតែបន្តឈ្លានពានយើង ហើយ អ្នក​ដឹក​នាំខ្មែរនៅតែ បន្តនយោបាយរណបវៀតណាម កាត់ដីឲ្យវៀតណាមមិនព្រមភ្ញាក់រលឹក។​ពួកយើងក៏មានការនឿយ ហត់ ដែរ តែដើម្បីជាតិយើងមិនអាចបណ្តោយឲ្យរឿងនេះកើតមាន​ឡើងស្រេចតែនឹងចិត្តតាមមហិច្ឆតា ឈ្លាន ពានរបស់បរទេសនិងទង្វើក្បត់ជាតិរបស់មេដឹកខ្មែរបាននោះទេ។

យើងក៏សូមបញ្ជាក់លោកពូដែថារឿងនេះមិនទាន់ចប់ទេហើយខ្មែរយើងអាចនឹងបញ្ឈប់ការទាមទារ ឬបំភ្ លេចការឈ្លានពាន ទាំងអស់នេះបានដ៏រាបណាយើងឈប់គិតពីសន្ធិសញ្ញា ទីក្រុងប៉ារីសថ្ងៃទី២៣តុលា​ឆ្នាំ១៩៩១។ តែបើយើងនៅតែរំលឹកថ្ងៃនេះមានន័យថាយើងនឹងនៅតែតវ៉ា នៅតែទាមទារអ្វី ដែលបានបាត់ បង់ ទាំងព្រំដែនគោក និងព្រំដែនទឹក រួមទាំងប្រជុំកោះត្រល់ផងដែរ។

ផ្ទុយទៅវិញបើយើងបំភ្លេចសន្ធិសញ្ញានេះមានន័យថាយើងបានប្រមាថកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៏ អន្តរជាតិ សម្តេចឪ និងអង្គការសហប្រជាជាតិហើយ ដែលបាននាំយកលទ្ធិ ប្រជាធិបតេយ្យ សេរីភាព​ ឯករាជ្យភាព បូរណភាពទឹកដី ជូនប្រជាពលរដ្ឋខ្មែរ។ ហើយខ្មែរក៏គួរ​តែបញ្ឈប់ការសុំជំនួយពីអន្តរជាតិ ដែលបានសន្យាជួយកសាងប្រទេសខ្មែរឡើងវិញតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។លើស ពីនេះ យើងក៏គួរតែបញ្ឈប់ការទាមទារឲ្យមាន ការគោរពសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការ ស្រែកអះអាងអំពីអធិបតេយ្យភាព €ករាជភាព និងបូរណភាពទឹកដីទៀតទៅ។ ទាំងអស់នេះគ្មាន ន័យអ្វី ទៀត ឡើយ។

ម្យ៉ាងវិញទៀតការទាមទារឬតវ៉ាកន្លងមកមិនបានធ្វើឲ្យមានទំនាស់នយោបាយឬបង្កជំលោះ កងទ័ពឬទំ នាក់ ទំនងការទូតជាមួយប្រទេសជិតខាងឡើយ ហើយក៏គ្មានបានបង្កការរំខានដល់ ការអភិវឌ្ឃន៍ របស់ ប្រទេសជាតិផងដែរ។ ព្រោះរាល់ការតវ៉ាសុទ្ធតែត្រូវបានធ្វើឡើងតាម សិទ្ធិស្របច្បាប់ ក្នុងនាមជាពលរដ្ឋ ដូចជាតាមរយៈបាតុ​កម្ម សិក្ខាសាលា សន្និសីទកាសែត និងញត្តិតវ៉ាជាដើមដោយ​មានទាំងបញ្ជាក់ ពីគោល បំណង​ច្បាស់លាស់ក្នុងការស្វែងរក ដំណោះស្រាយ ពោលទាមទារឲ្យយកការអនុវត្តច្បាប់ស្រប នឹងរដ្ឋ ធម្មនុញ្ញ ជាតិ និងច្បាប់ អន្តរជាតិជាមូលដ្ឋាន។ ជាពិសេសការស្វែងរកដំណោះស្រាយផ្អែក​តាមស្មារតីនៃ សន្ធិសញ្ញា ទីក្រុងប៉ារីស។

ជាចុងក្រោយខ្ញុំគ្រាន់តែចង់បញ្ជាក់ជូនលោកពូថាការសុំឲ្យខ្មែរបំភ្លេចការទាមទារទាំងបែបនេះគឺគ្មានលទ្ធផលល្អសម្រាប់អនាគតទំនាក់ទំនងខ្មែរនិងវៀតណាមឡើយ។ ពោលជាតិសាសន៍​ទាំងពីរនឹងនៅតែ មានចិត្ត គំនិតស្អប់គ្នា មិនទុកចិត្តគ្នា មិនផ្តល់ការគោរពស្រឡាញ់គ្នាបានទេ។ រឿងនេះមានតែវិធីមួយទេ គឺរដ្ឋាភិ បាល ខ្មែរ​ត្រូវតែរួមដៃជាមួយអ្នកស្នេហាជាតិ និងអ្នកជំនាញ​កិច្ច​ការព្រំដែនមកពីគ្រប់ភាគី ដោយតំកល់ ប្រយោជន៍ជាតិជាធំហើយសហការធ្វើកិច្ចការ​ព្រំដែននេះជាមួយភាគីវៀតណាមគ្រប់ជំហាន ដោយស្មើ ភាពនិងតម្លាភាព។ ពេលនោះដំណើរការដោះស្រាយព្រំដែននឹងប្រព្រឹត្តទៅកាន់តែឆាប់ គ្មានអ្នកតវ៉ា គ្មានអ្នកណា ចោទប្រកាន់អ្នកណា ខ្មែរស្រឡាញ់ខ្មែរ វៀតណាមនឹងឈប់ឈ្លានពានខ្មែរ សេចក្តីស្រឡាញ់ នៃជាតិសាសន៍ទាំងពីរនិងកើតមានឡើងពិតៗ ហើយសន្តិភាពនឹងកើតមានជារៀងរហូត។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: