THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចេះត្រឹមបដិសេធ និងសុំលុយ តែរឿងស្តាប់និងធ្វើគ្មានកំណើត៖ រដ្ឋាភិបាលកម្ពុជាប្រតិកម្ម ទៅនឹងការសម្រេចរបស់ សភាសហភាពអឺរ៉ុប

leave a comment »


ដោយ វណ្ណ វិចារ
2012-11-03
អាស៊ីសេរី

ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ទីក្រុង​ប្រ៊ូសសែល (Brussels) ប្រទេស​បែលហ្សិក បាន​ចេញ​លិខិត​មួយ​ច្បាប់​ជូន​ទៅ​ប្រធាន​សភា​សហគមន៍​អឺរ៉ុប លោក ម៉ាទីន ស្គូល (Martin Schulz) ដោយ​បាន​ច្រាន​ចោល​ទាំង​ស្រុង​រាល់​ការ​លើក​ឡើង​ទាំង​ឡាយ​ណា​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្នុង​លិខិត​ផ្លូវ​ការ​នោះ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី១ វិច្ឆកា ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​គេហទំព័រ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី២ វិច្ឆកា។

លោក​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ទីក្រុង​ប្រ៊ូសសែល លោក សូ សង្ហា បាន​ពន្យល់​នូវ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​សម្រេច​ដាក់​ទោស​លោក សម រង្ស៉ី និង​លោក ម៉ម សូណង់ដូ ជា​រឿង​ព្រហ្មទណ្ឌ​ដែល​តុលាការ​រក​ឃើញ​ភស្តុតាង​ច្បាស់​លាស់។ ចំពោះ​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​កុមារី ហេង ចន្ថា ក៏​តុលាការ​បាន​បញ្ចប់​សំណុំ​រឿង​ទាំង​នេះ​រួច​រាល់​ហើយ​ដែរ។ លិខិត​បន្ត​ថា រដ្ឋាភិបាល​មិន​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នោះ​ទេ ហើយ​នៅ​កម្ពុជា ក៏​មិន​មាន​អ្នក​ទោស​នយោបាយ​ដែរ។

លោក សូ សង្ហា បាន​បញ្ចប់​លិខិត​ថា វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សភា​អឺរ៉ុប ក្នុង​ការ​សិក្សា និង​ស្វែង​យល់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា មុន​ពេល​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ​នោះ។ បាន​ន័យ​ថា ការ​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប ជា​ការ​សម្រេច​មួយ​ដែល​មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ។

ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ទំនាស់​ដីធ្លី ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ។ លោក​បន្ត​ថា ចំពោះ​ករណី​ដាក់​ទោស​លោក សម រង្ស៉ី និង​លោក ម៉ម សូណង់ដូ ទោះ​បី​ជា​រដ្ឋាភិបាល​ខិតខំ​បង្ហាញ​ភស្តុតាង​យ៉ាង​ណា ក៏​សហគមន៍​អន្តរជាតិ​មិន​ជឿ​តាម​រដ្ឋាភិបាល​ដែរ។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល ទៅ​នឹង​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ មាន​របាយការណ៍​អង្គការ​សហប្រជាជាតិ ការ​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប ជា​ការ​ខាត​បង់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​ការទូត​កម្ពុជា ជា​អន្តរជាតិ៖ «ការ​ជាក់​ស្ដែង​ហ្នឹង ការ​បាត់​បង់​កិត្តិយស​ប្រទេស​ជា​អន្តរជាតិ និង​ថ្នាក់​ដឹកនាំ ឈាន​ទៅ​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ ព្រោះ​សហគមន៍​អឺរ៉ុប ជា​អ្នក​ផ្តល់​ជំនួយ​យ៉ាង​ធំ និង​ជា​ទីផ្សារ​របស់​ផលិត​ផល​កម្ពុជា»

លោក ឡៅ ម៉ុងហៃ បន្ត​ថា ជា​ដំណោះស្រាយ​រដ្ឋាភិបាល​ធ្វើ​ការងារ​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ជំហរ​ក្នុង​ការ​នាំ​កម្ពុជា ទៅ​កាន់​ប្រទេស​ដែល​គោរព​ច្បាប់​លទ្ធិប្រជាធិបតេយ្យ ដូច​ជា​ការ​លុប​បំបាត់​និទ្ទណ្ឌភាព ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម។

សភា​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី២៦ តុលា បាន​ថ្លែងការណ៍​ថ្កោល​ទោស​ចំពោះ​ការ​កាត់​ទោស​អ្នក​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល ក្នុង​នោះ​មាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ។ សភា​សហភាព​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ តាម​ស្តង់ដារ​អន្តរជាតិ ដែល​គ្រប់​គណបក្ស​នយោបាយ​អាច​ចូល​រួម​ប្រកួត​ប្រជែង។

តែ​ទោះ​យ៉ាង​ណា​ក្តី ប្រធាន​ក្រុម​ប្រឹក្សា​សភា​សហភាព​អឺរ៉ុប លោក អ៊ែម៉ាន់ វ៉ាន់ រ៉ុមប៉ីយ (Herman Van Rompuy) នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា និង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ ទី២ វិច្ឆិកា នោះ លោក​បាន​សន្យា​គាំទ្រ​នយោបាយ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា និង​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន។ ជំនួយ​ការ​ផ្ទាល់​នាយក​រដ្ឋមន្ត្រី គឺ​លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​នោះ​ពុំ​បាន​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ដែល​ទាក់​ដល់​ប្រធាន​គណបក្ស​ប្រឆាំង​នោះ​ឡើយ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: