THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ការលើកឧទាហរណ៍របស់ប្រទេសដាណឺម៉ាកជា គំរូឲ្យខ្មែរ បំភ្លេចរឿងទឹកដី របស់លោកពូ ឡៅ ម៉ុងហៃ ជាការបំភ្លៃ ដែលមិនអាចទទួលយកបាន

leave a comment »



ដោយ៖ ប៉ាង សុខឿន
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២

តាមប្រវត្តិសាស្រ្តដាណឺម៉ាកមិនបានបាត់បង់ទឹកដីទាំងនោះទេ តែប្រទេសដាណឺម៉ាកបាន មួយ ផ្នែក មកវិញ ដោយគោរពទៅតាមការបោះឆ្នោតប្រជាមតិ ដែលបាន ធ្វើឡើង ពីរដងរៀប ចំដោយ សម្ព័ន្ធភាព មហាអំណាច ក្រោមការចាត់ចែងរបស់អាជ្ញាធរ គណៈកម្មការអន្តរជាតិ (The Authority of International Commission) បន្ទាប់ពីសង្រ្គាមលោកលើកទៅ១ ពោលគឺនៅថ្ងៃទី ១០កុម្ភៈឆ្នាំ១៩២០ និង១៤មិនា​១៩២០។​ ជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិ គឺស្លេស្វ៊ីក ភាគខាងជើង (North Schleswig) សម្រេច​បោះឆ្នោត រួបរួមនិងប្រទេស ដាណឺម៉ាកក្នុង សំលេង៧៤,៩%  លើសំលេង ២៥,១% នែចំនួនអ្នក​បោះ​ឆ្នោត ៧៥៤៣១ នាក់ ហើយស្លេស្វ៊ីកភាគ កណ្តាល (Central Schleswig) បានសម្រេចរួបរួមជាមួយ​ អាល្លឺម៉ង់ក្នុងសំលេង ឆ្នោត៨០,២% លើសំលេង ១៩,៨% នៃចំនួនអ្នក បោះឆ្នោត១២៨០០នាក់។ 

ក្នុងប្រវត្តិសាស្រ្តអាល្លឺម៉ងនិងដាណឺម៉ាកបានបញ្ជាក់ថា ខេត្តទាំងពីរគឺ ស្លេស្វ៊ីក និង ហូលស្តែន (Schleswig-Holstein) មានប្រវត្តិធ្លាប់នៅ ក្រោមការគ្រប់គ្រង នៃប្រទេសទាំងពីរ ឆ្លាស់​ប្តូរគ្នារាប់​សតវត្សរ៍ មកហើយ ៗពេលខ្លះក៏នៅ ឯករាជ្យផងដែរ។ ស្លេស្វ៊ីក និង ហូលស្តែនត្រូវបានប្រទេស​ទាំងពីរ​ធ្វើសង្រ្គាម ដណ្តើមគ្នាកាន់កាប់ជាផ្លូវការ នៅពេលដែលជនជាតិ អាល្លឺម៉ង់មានស្មារតីជាតិ ភ្ញាក់រលឹកបន្ទាប់ពី សង្រ្គាម ណាប៉ូឡេអុង។អាល្លឺម៉ង និងដាណឺម៉ាក បានធ្វើសង្រ្គាមដណ្តើមកាន់កាប់ខេត្តទាំងពីរនេះ ចំនួនពីរលើក គឺសង្រ្គាមស្លេស្វ៊ីកលើកទី១ ពីឆ្នាំ១៨៤៨​-៥១ បានជ័យជំនះទៅ លើប្រទេសដាណឺម៉ាក​ និងសង្រ្គាមស្លេស្វីក លើកទី២ គឺនៅឆ្នាំ១៨៦៤បានជ័យជំនះ ទៅលើ អាល្លឺម៉ង់។ 

រហូតដល់សង្រ្គាមលោកលើកទី១បានបញ្ចប់ សម្ព័ន្ធភាពមហារអំណាច ចង់ប្រគល់ ខេត្តទាំងពីរនោះឲ្យ ប្រទេស ដាណឺម៉ាកវិញ តែដាណឺម៉ាកមិនព្រម ដោយលើកហេតុផលថា ក្នុងខេត្ត ទាំងពីរមាន ប្រជាជន​ទាំងពីរ ជាតិសាសន៍រស់នៅ និងធ្លាប់គ្រប់គ្រងឆ្លាស់គ្នា ជាច្រើន សតវត្សរ៍ មកហើយ ៗដើម្បីចៀសវាង ការមានជំលោះដណ្តើមកាន់កាប់ ទឹកដីទាំងនេះទៀត នៅពេល អនាគត គឺវាសនាខេត្តទាំងពីរនេះ ត្រូវ ស្ថិតលើការបោះឆ្នោតប្រជាមតិ។

ជនរួមជាតិគួរយល់ផងដែរថាប្រទេសដាណឺម៉ាកមិនមែនជាប្រទេសតូចនោះដែរ។ វាមាន វិសាលភាព​ធំ ណាស់ពោល គឺចែកចេញជាបីផ្នែក៖ ១) ដាណឺម៉ាក (Denmark) មានផ្ទៃដី ៤២,៨៣០គម, ២) គ្រីនឡែន (Greenland) មានផ្ទៃដី ២,១៦៦,០៨៦គម, ៣) កោះហ្វារ៉ូ (Faroe Island) មានផ្ទែដី១,៣៩៩គម​​​  ។ 

តាមអ្វីដែលបានលើកឡើងខាងលើនេះសូមជនរួមជាតិពិចារណា ហើយមិនត្រូវ រើសយកទស្សនៈ​អ្វីដែល ធ្វើឲ្យ ជាតិបាត់បង់ផល ប្រយោជន៍នោះទេ មិនថាអ្នកនិយាយនោះ ជាអ្នកណាឡើយ។ ពោល​យើង ត្រូវ ស្តាប់លើ មនសិការជាតិរបស់យើង និងផ្អែកលើស្ថានភាពជាក់ស្តែង និងការសិក្សា​ស្រាវ​ជ្រាវ ដោយពិតៗ។   

ជារួមយើងពិតជាមិនចង់តវ៉ាទេ តែមេដឹកនាំខ្មែរពិតជាធ្វើឲ្យយើងអស់សង្ឃឹម និងគ្មានជម្រើស សោះ ឡើយ។ ដូច្នេះ យើងនឹងនៅតែបន្តការតវ៉ា​ ដោយសន្តិវិធីតាមមូលដ្ឋានច្បាប់ជាតិ និង អន្តរជាតិនិងរហូត ដល់ ប្រទេសជតិខាងប្រគល់ អ្វីដែលបានឈ្លាន ពានមកយើងវិញ និងឈប់ ឈ្លានពាន យើង។

ជាចុងក្រោយសូមជនរួមជាតិចងចាំថា យួនបាន ជោគជ័យបែបនេះ ដោយសារតែគេ ពង្រឹងស្មារតីជាតិ និយម និងមនសិការ ជាតិដល់ប្រជាពលរដ្ឋ របស់គេ រីឯខ្មែរយើងធ្លាក់ដល់ ស្ថានភាពបែបនេះ ដោយសារ តែយើងបានបាត់បង់ស្មារតីជាតិនិយម និងមនសិការជាតិនេះហើយ។

Written by Kolbot Khmer

November 3, 2012 at 4:44 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: