THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ច្បាស់ប៉ុណ្ណឹងហើយបើនៅជឿពាក្យពួកក្បត់ជាតិទៀត ខ្មែរនឹងរលាយ៖ មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​ ពុំ​មាន​ការ​លក់​ ជួល​ដី​ តាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង

leave a comment »


លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​បរទេស ពិសេស​ជាតិ​សាសន៍​ប្រទេស​ជិត​ខាង​ជាប់​ភូមិ​ផង​គ្នា​នោះ​ទេ។ លោក​បន្ត​ថា ការ​វិនិយោគ ឬ​ជួល​ដី​តាម​ព្រំដែន រដ្ឋាភិបាល​ក៏​មិន​បាន​វិនិយោគ​ឲ្យ​ជន​ជាតិ​ប្រទេស​ជិត​ខាង​កម្ពុជា ដែរ ប៉ុន្តែ​បើ​ជន​បរទេស​មក​ពី​ប្រទេស​ឆ្ងាយៗ មាន​នៅ​អឺរ៉ុប ជាដើម ទើប​មាន​សិទ្ធិ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​ឯកភាព​ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។

លោក វ៉ា គឹមហុង លោក​ច្រាន​ចោល​ព័ត៌មាន​ដែល​ចោទ​ថា មាន​ជន​បរទេស​ប្រទេស​ជិត​ខាង​កម្ពុជា បាន​មក​ទិញ ឬ​ជួល​ដី​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​នោះ ជា​រឿង​មិន​ពិត ព្រោះ​អាជ្ញាធរ​មិន​ដែល​បាន​អនុញ្ញាត​ទេ។

ដោយ ដែន អយុធ្យា
2012-11-03

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​បញ្ហា​សង្គម​ក្នុង​ប្រទេស​កម្ពុជា បាន​ព្រួយ​បារម្ភ​ពី​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​ទៅ​ឲ្យ​ប្រជាជន​វៀតណាម ក្នុង​ខេត្ត​ជាប់​ព្រំដែន។

ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​នេះ ពួក​គេ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​ឲ្យ​គង់វង្ស​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ មន្ត្រី​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ថា មិន​មាន​សកម្មភាព​ទិញ ឬ​ជួល​ដី​តាម​បន្ទាត់​ព្រំដែន​ទៅ​ឲ្យ​ជន​បរទេស​ប្រទេស​ជិត​ខាង​នោះ​ទេ ព្រោះ​ច្បាប់​បាន​ហាម​ឃាត់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​អះអាង​ថា សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ភាគ​ច្រើន​មាន​លំនៅឋាន​ជាប់​តាម​បន្ទាត់​ព្រំដែន គ្មាន​ដីធ្លី​កសិកម្ម​ដើម្បី​បង្ក​បង្កើន​ផល​ទៀត​ទេ ព្រោះ​ឈ្មួញ​ខ្មែរ និង​វៀតណាម បាន​ប្រមូល​ទិញ​ក្នុង​តម្លៃ​ខ្ពស់។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ភាព​ក្រីក្រ ពួក​គាត់​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​កសិកម្ម​ទាំង​នោះ​ទៅ​ឲ្យ​ឈ្មួញ ហើយ​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។

លោក អ៊ុក សារឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា រូបភាព​នៃ​ការ​ជួល​ដី​តាម​ព្រំដែន​ក្នុង​មូលដ្ឋាន​នេះ​ទៅ​ឲ្យ​ឈ្មួញ ឬ​ជន​ជាតិ​វៀតណាម មាន​លក្ខណៈ​ចាក់​គ្រឹះ​យូរ​អង្វែង និង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ព្រួយ​បារម្ភ​នៅ​ត្រង់​ថា ទៅ​ថ្ងៃ​ខាង​មុខ​អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដោយ​សារ​រដ្ឋាភិបាល​គ្រប់គ្រង​មិន​បាន​ដិតដល់ ចំពោះ​ការ​រីក​រាលដាល​នៃ​ការ​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​នោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​បញ្ឈប់​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​តាម​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ជា​ស្ថាពរ បើ​មិន​ដូច្នេះ​ទេ អាច​នឹង​កើត​មាន​បញ្ហា​ព្រំដែន​ធ្ងន់ធ្ងរ​នា​ថ្ងៃ​ខាង​មុខ។

ស្រដៀង​គ្នា​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ក៏​បាន​រក​ឃើញ​ថា រូបភាព​នៃ​ការ​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​ឈ្មួញ ឬ​ជនជាតិ​វៀតណាម បាន​កើត​មាន​ក្រោយ​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ លោក​ថា រូបភាព​នេះ​មិន​ដឹង​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ឬ​ប្រជាជន​វៀតណាម ដើម្បី​ដណ្ដើម​ជីវភាព​ការងារ​ពី​ពលរដ្ឋ​ខ្មែរ ឬ​បែប​ណា​ទេ ប៉ុន្តែ​រូបភាព​នេះ​ឃើញ​កើត​មាន​តាម​ខេត្ត​ជាប់​បន្ទាត់​ព្រំដែន។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​រាល់​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​ជាតិ​សាសន៍​ដទៃ ពិសេស​ជន​ជាតិ​វៀតណាម ដើម្បី​ទប់​ស្កាត់​ជម្លោះ​ព្រំដែន​ដែល​អាច​នឹង​កើត​មាន​រវាង​ប្រទេស​ទាំង​ពីរ​នា​ថ្ងៃ​អនាគត។

យ៉ាង​នេះ​ក្តី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ទិញ​លក់ ឬ​ជួល​ដី​តាម​ព្រំដែន​ទៅ​ឲ្យ​បរទេស ពិសេស​ជាតិ​សាសន៍​ប្រទេស​ជិត​ខាង​ជាប់​ភូមិ​ផង​គ្នា​នោះ​ទេ។ លោក​បន្ត​ថា ការ​វិនិយោគ ឬ​ជួល​ដី​តាម​ព្រំដែន រដ្ឋាភិបាល​ក៏​មិន​បាន​វិនិយោគ​ឲ្យ​ជន​ជាតិ​ប្រទេស​ជិត​ខាង​កម្ពុជា ដែរ ប៉ុន្តែ​បើ​ជន​បរទេស​មក​ពី​ប្រទេស​ឆ្ងាយៗ មាន​នៅ​អឺរ៉ុប ជាដើម ទើប​មាន​សិទ្ធិ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​ឯកភាព​ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។

លោក វ៉ា គឹមហុង លោក​ច្រាន​ចោល​ព័ត៌មាន​ដែល​ចោទ​ថា មាន​ជន​បរទេស​ប្រទេស​ជិត​ខាង​កម្ពុជា បាន​មក​ទិញ ឬ​ជួល​ដី​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​នោះ ជា​រឿង​មិន​ពិត ព្រោះ​អាជ្ញាធរ​មិន​ដែល​បាន​អនុញ្ញាត​ទេ។

ទោះ​ជា​បែប​នេះ​ក្តី លោក នង ឡេង ជំទប់​ទី២ សង្កាត់​បាវិត ខេត្ត​ស្វាយរៀង លោក​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ដីធ្លី​ភាគ​ច្រើន​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម នា​ក្រុង​បាវិត ឈ្មួញ ឬ​ជន​ជាតិ​វៀតណាម បាន​ទិញ និង​ជួល​ពី​កសិករ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់។ លោក​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ទិញ​លក់ ឬ​ជួល​ដី​តាម​បន្ទាត់​ព្រំដែន​ទៅ​ឲ្យ​ជន​ជាតិ​វៀតណាម របស់​ពលរដ្ឋ​ខ្មែរ ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ អាច​នាំ​ឲ្យ​បាត់​បង់​បូរណភាព​ទឹកដី​កម្ពុជា នា​ថ្ងៃ​អនាគត។ ផ្ដើម​ពី​បញ្ហា​នេះ លោក នង ឡេង បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់ និង​ពិនិត្យ​រាល់​សកម្មភាព​ទិញ​លក់ និង​ជួល​ដី​តាម​ព្រំដែន ទៅ​ឲ្យ​ជន​ជាតិ​ប្រទេស​ជិត​ខាង​កម្ពុជា ឲ្យ​បាន​ច្បាស់​លាស់។

ត្រង់​ចំណុច​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​បញ្ជាក់​ថា ការ​ឃុបឃិត​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ដើម្បី​លក់​ដី​ទៅ​ឲ្យ​ជន​ជាតិ​ប្រទេស​ជិត​ខាង ជា​រឿង​ខុស​ច្បាប់ ព្រោះ​ច្បាប់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី ឬ​ផ្ទះ​ទាំង​ស្រុង​នោះ​ទេ។

ទាក់​ទិន​ការ​គ្រប់គ្រង​ដីធ្លី និង​ផ្ទះ​សម្បែង​នេះ​ដែរ ច្បាប់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស ឬ​ក្រុមហ៊ុន​បរទេស មាន​សិទ្ធិ​កាន់​កាប់​ដី​ដោយ​ដាក់​ឈ្មោះ​របស់​ខ្លួន​ផ្ទាល់​នោះ​ទេ។ ក៏ប៉ុន្តែ អ្នក​វិនិយោគ​បរទេស​អាច​នឹង​ទទួល​បាន​កិច្ចសន្យា​ជួល ដែល​មាន​រយៈពេល​រហូត​ដល់​ទៅ ៥០ឆ្នាំ និង​អាច​បន្ត​កិច្ចសន្យា​បាន។

បន្ថែម​លើ​នេះ ច្បាប់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ណា​មួយ​ដែល​នៅ​ផ្ទាល់​ដី មាន​ដូច​ជា​ដី និង​អចលនទ្រព្យ​នៅ​ជាន់​ផ្ទាល់​ដី​នោះ​ទេ។

អាជ្ញាធរ​កម្ពុជា បាន​ផ្តល់​សុពលភាព​តែ​ចំពោះ​ការ​ផ្ទេរ​ប័ណ្ណ​កម្មសិទ្ធិ​សម្រាប់​ផ្ទះ​ល្វែង ដែល​នៅ​ជាន់​លើ និង​ខុនដូ (Condo) នានា ដោយ​ប័ណ្ណ​កម្មសិទ្ធិ​មាន​ពីរ​ប្រភេទ អាច​ជា​ប្លង់​ទន់ ឬ​ក៏​ជា​ប្លង់​រឹង។ ប្លង់​ទាំង​ពីរ​នេះ សុទ្ធ​តែ​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា៕

Written by Kolbot Khmer

November 3, 2012 at 4:04 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: