THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សម្លាប់មនុស្សពីរនាក់ ចាប់ឃាតករក្លែងក្លាយ ជាប់គុក៦ ខែដោះលែងបាត់៖ តុលាការ​ខេត្ត​កោះកុង​ ដោះ​លែង​ទណ្ឌិត​ ទាក់​ទង​នឹង​ឃាតកម្ម​លោក ឈុត វុទ្ធី

leave a comment »


ដោយ ខែ សុណង
2012-11-03
ប្រភព៖អាស៊ីសេរី

តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់​សម្លាប់​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ក្រោយ​ពី​បាន​ជាប់​ពន្ធនាគារ​រយៈពេល ៦​ខែ។ សេចក្ដី​សម្រេច​នេះ ត្រូវ​រង​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​សាច់​ញាតិ​ជន​រងគ្រោះ។

មន្ត្រី​សង្គម​ស៊ីវិល និង​សាច់​ញាតិ​របស់ លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​ជា​ជន​រងគ្រោះ​ក្នុង​ករណី​បាញ់​សម្លាប់​នៅ​ខេត្ត​កោះកុង បាន​ប្រតិកម្ម​ចំពោះ​ការ​សម្រេច​ដោះ​លែង​បុរស​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប័រហ្គ្រីន (Timber Green) ជា​ជន​ជាប់​ចោទ​ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។

ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​កោះកុង លោក ស្រី ម៉ាកនី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​ចេញ​ដីកា​បង្គាប់​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង ឲ្យ​ដោះ​លែង​បុរស​ឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ២៦​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប័រហ្គ្រីន ដែល​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា ដែល​តុលាការ​ចោទ​ថា​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ។

ទាក់​ទង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ទស្សនៈ​ថា រឿង​ក្ដី​របស់​លោក ឈុត វុទ្ធី ហាក់​ដូច​ជា​ឆាក​ល្ខោន​មួយ​ដែល​គេ​រៀបចំ​ឡើង​ដើម្បី​សម្ដែង​ប៉ុណ្ណោះ។ លោក​ថា ការ​ដោះលែង​លោក រ៉ាន់ បូរ័ត្ន នេះ គឺ​វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោកស្ដាយ​ជា​ទី​បំផុត​នោះ គឺ​សំណុំ​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នោះ​តុលាការ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត និង​រលត់​លើ​បណ្ដឹង​អាជ្ញា ដែល​ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​ដល់​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ។

លោក អំ សំអាត៖ «ករណី​កាត់​ទោស​លោក រ៉ាន់ បូរ័ត្ន នេះ គឺ​ចង្អុល​បង្ហាញ​ឲ្យ​យើង​គិត​ថា អ្វី​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក ឈុត វុទ្ធី ក៏​ដូច​ជា​បទ​ល្មើស​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ គឺ​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ហ្នឹង ត្រូវ​បាន​កប់​ចោល ឬ​ក៏​នៅ​ក្នុង​ភាព​ជា​អាថ៌កំបាំង​ជានិច្ច ដែល​ទាំង​អស់​នេះ​យើង​ជា​សង្គម​ស៊ីវិល​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​បាន​ទេ»

សំណុំ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី កាល​ពី​ខែ​មេសា ត្រូវ​ចៅក្រម​តុលាការ​ខេត្ត​កោះកុង កាត់​ក្ដី​ឲ្យ​បុរស​ជាប់​ចោទ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប័រហ្គ្រីន ជាប់​ក្នុង​ពន្ធនាគារ​តែ ៦​ខែ នឹង​ទោស​ចំនួន ១​ឆ្នាំ​កន្លះ​ទៀត​ត្រូវ​ព្យួរ។ គិត​មកដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ជន​ជាប់​ចោទ​នឹង​ត្រូវ​រួចខ្លួន​ពី​ពន្ធនាគារ។

លោកស្រី សំ ចាន់ធី ភរិយា​លោក ឈុត វុទ្ធី បាន​ច្រាន​ចោល​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង ដែល​បាន​ដោះ​លែង​លោក រ៉ាន់ បូរ័ត្ន ថា​​ពុំ​អាច​ទទួល​យក​បាន​ទេ។ លោក​ស្រី​បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង ថា​ជា​អំពើ​អយុត្តិធម៌​ដល់​ក្រុម​គ្រួសារ​គាត់ ដោយ​សារ​តែ​ពួក​គាត់​ពុំ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​តុលាការ​ឡើយ។

លោកស្រី សំ ចាន់ធី៖ «ក្រុម​គ្រួសារ​ខ្ញុំ​ជា​ជន​រងគ្រោះ​នេះ ដឹង​ថា​កាត់​ក្ដី​របៀប​ម៉េច ឲ្យ​ខ្ញុំ​ឡើង​សវនាការ​ស្ដាប់​ពី​ហេតុផល​អ្វី​ទាំង​អស់។ រលត់​ដោយ​សារ​តែ អ៊ិន រតនា ស្លាប់​ហ្នឹង គឺ​គេ​បញ្ចប់​ហ្មង។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​រក​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ និង​រក​យុត្តិធម៌​ឲ្យ​ប្ដី​ខ្ញុំ ផ្ទុយ​ទៅ​វិញ​តុលាការ​កាត់​ក្ដី​អ៊ីចឹង ខ្ញុំ​ស្ដាយ​ក្រោយ​ជា​ទី​បំផុត»

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កោះកុង លោក ស្រី ម៉ាកនី បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទេ នៅ​ថ្ងៃ​ទី២ វិច្ឆិកា ដោយ​លោក​ថា​ជាប់​រវល់​ប្រជុំ​នៅ​ក្នុង​សិក្ខាសាលា។

តុលាការ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១២។

ចៅក្រម​តុលាការ​បាន​ប្រកាស​ថា ប៉េអឹម អ៊ិន រតនា ពិត​ជា​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បន្ទាប់​មក ឈ្មោះ រ៉ាន់ បូរ័ត្ន បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី អ៊ិន រតនា ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ទៀត ក៏​រាល​កៃ​កាំភ្លើង​ត្រូវ​ចំ​ឈ្មោះ អ៊ិន រតនា ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ជិត​ក្រុមហ៊ុន ធីមប័រហ្គ្រីន ដែល​មាន​គំនរ​ឈើ និង​វល្លិ​ល្មៀត។

ឃាតកម្ម​លើ​លោក ឈុត វុទ្ធី បាន​កើត​មាន​បន្ទាប់​ពី​រូប​លោក និង​អ្នក​កាសែត​ចំនួន ២​នាក់​ទៀត បាន​ព្យាយាម​ចុះ​ថត​យក​រូបភាព និង​យក​ព័ត៌មាន​ជុំវិញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​អនាធិបតេយ្យ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២។

សំណុំ​រឿង​នេះ លោក​ព្រះរាជ​អាជ្ញា​រង​ខេត្ត​កោះកុង ស្រី ម៉ាកនី តំណាង​អយ្យការ​នៅ​រក្សា​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា តាម​មាត្រា​២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ​លើ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​ជន​ជាប់​ចោទ​តែ​ម្នាក់​គត់ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី​ប៉េអិម ឈ្មោះ អ៊ិន រតនា ដែល​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: