THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បែបនេះបានស្រុគេខ្លាំង៖ក្រុមអ្នកកំណែទម្រង់នៅក្នុងការ ផ្លាស់ប្តូរថ្នាក់ដឹកនាំ ដ៏អាថ៌កំបាំង នៃរដ្ឋការចិន

leave a comment »


រូបភាព៖ បេក្ខជនទាំង១០រូប ដែលនឹងត្រូវប្រជែងយកអាសនៈ៧ នៅក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ជំនាន់ថ្មី នៅថ្ងៃព្រហស្បតិ៍។ Reuters

បញ្ជាក់ថ្នាក់ដឹកនាំស្រុកគេសុទ្ធតែជាជនពូកែ ជាពិសេសចំណេះដឹង។ចំណែកខ្មែរសុទ្ធ​តែពួករៀនតិចតួច គ្មានសីលធម៌ និងអ្នកធ្វើការ ជាមួយ សុទ្ធតែពួកដើរជើងទារ។
Phnom Penh Post-ក្រុងប៉េកាំងៈ បក្សកុម្មុយនីស្តចិន នឹងធ្វើសមាជជាតិមួយនៅក្នុងសប្តាហ៍នេះ ហើយ​ជំនួប​​៥ឆ្នាំម្តងនេះ នឹងត្រូវពិភាក្សា លើគោលនយោបាយបក្សនិងការដំឡើងឋានន្តរស័ក្តិ និងទម្លាក់ឋាន​ន្តរស័ក្តិក្រុមមន្ត្រីបក្សផងដែរ។ទោះជាយ៉ាងណាសមាជបក្សលើកទី១៨នេះនៅឆ្នាំនេះ គឺមានលក្ខណៈ​សំខាន់ជាពិសេសព្រោះខ្លួននឹងប្រកាសមេដឹកនាំជំនាន់ថ្មី ដែលនឹងកាច់ចង្កូតនាវាចិន សម្រាប់រយៈពេល​១០ឆ្នាំ​បន្ទាប់។ជាមួយសមាជិកភាពចំនួន៨០លាននាក់បក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយធំបំផុតនៅ​ក្នុងពិ​ភព​លោក។រចនាសម្ព័ន្ធរបស់បក្សនេះមានសណ្ឋានដូចជាពីរ៉ាមីត ដោយមានអង្គការបក្សថ្នាក់មូលដ្ឋានរាប់​លាន នៅទូទាំងប្រទេសនៅ ឯថ្នាក់ខាងក្រោមហើយសមាជបក្សជាតិនៅឯទីកំពូល។

ប្រភពជាច្រើន​ដែល​ស្និទ្ធនឹងថ្នាក់ដឹកនាំ និយាយថាបេក្ខជនសំខាន់១០រូបនឹងប្រជែងយក​អាសនៈ​ចំនួន​៧ក្នុង​គណៈ​កម្មាធិការអចិន្រៃ្ដយ៍ការិយាល័យនយោបាយបន្ទាប់របស់បក្សសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
មានតែបេក្ខជនពីររូបគត់ ត្រូវបានគេគិតថាប្រាកដថានឹងចូលក្នុងសមាជលើកទី១៨​របស់បក្សដែលនឹង​ចាប់​ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះគឺ មេដឹកនាំដែលកំពុងតែរង់ចាំលោកស៊ី ជីនភីង និងអនុរបស់លោកគឺលោកលី កេឈាង ដែលគ្រោង នឹងត្រូវលើកបន្តុបជាប្រធានាធិបតី និងនាយករដ្ឋមន្រ្តីនៅខែមីនាឆ្នាំក្រោយ។
លោក ស៊ី ជីនភីងៈ ត្រូវបានគេចាត់ទុកថាជាអ្នកកែទម្រង់ដ៏ប្រុងប្រយ័ត្នដោយធ្លាប់កាន់តំណែងកំពូលៗនៅ​ខេត្តហ៊្វូជាន និងហ្សាជាំងដែលខេត្តទាំងពីរនេះកំពុងនាំមុខកំណែទម្រង់សេដ្ឋកិច្ចរបស់ចិន។
លោក ស៊ី ជីនភីង វ័យ៥៩ឆ្នាំជាអនុប្រធានាធិបតី និងអ្នកស្នងតំណែងដែលត្រូវបានតែង​តាំងរបស់លោក​ប្រធានាធិបតីហ៊ូជីនតាវ។ លោក នឹងធ្វើជាមេបក្សកុម្មុយនីស្តនៅឯសមាជ ហើយបន្ទាប់មកធ្វើជាប្រមុខ​រដ្ឋ​នៅខែមីនា។បិតារបស់លោក អតីតនាយករដ្ឋមន្រ្តីស៊ី ចុងស៊ុនបានតស៊ូជាមួយលោក ម៉ៅ សេទុង នៅក្នុង​សង្គ្រាមស៊ីវិលចិន។
លោក លី កេឈាងៈ ត្រូវបានគេមើលឃើញថាជាអ្នកកែទម្រង់ប្រុងប្រយ័ត្នម្នាក់ទៀតដោយសារតែ​បទពិ​សោធ​សាកលវិទ្យាល័យស្ទើរតែសេរីនិយមរបស់គាត់។ឧបនាយករដ្ឋមន្ត្រី វ័យ៥៧ឆ្នាំរូបនេះគឺ ជាមនុស្ស​ដែល​ត្រូវបានគេបង្ហើបថានឹងធ្វើជានាយករដ្ឋមន្រ្តីបន្ទាប់របស់ចិន ដោយស្នងតំណែងលោក វេន ជាប៉ាវ។លោកវ៉ាង ឈីសានជាអ្នកកែទម្រង់ហិរញ្ញវត្ថុ និងជាអ្នកដោះស្រាយបញ្ហាដោយមានបទពិសោធជ្រៅជ្រះ​ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងនយោបាយស្មុគស្មាញ។

លោកវ៉ាង វ័យ៦៤ឆ្នាំ ជាជនជាន់ទាបបំផុតក្នុងចំណោមឧបនាយករដ្ឋមន្រ្តីទាំង៤ និងអតីតជាអភិបាលក្រុង​ប៉េកាំង។ ប៉ុន្តែលោកមានការយល់ដឹងជ្រៅជ្រះលើបញ្ហាសេដ្ឋកិច្ចស្មុគស្មាញហើយ​ទំនងជាសមាជិកតែ​ម្នាក់គត់នៃគណៈកម្មាធិការអចិន្រៃ្ដយ៍ដែលធ្លាប់ធ្វើជានាយកប្រតិបត្តិនៃសាជីវកម្មមួយដែលដឹកនាំធនាគារសំណង់រដ្ឋចិន ចាប់ពីឆ្នាំ១៩៩៤-៩៧។

លោកលីវ យុនសានវ័យ៦៥ឆ្នាំ ក្តាប់ខាងឃោសនាការយ៉ាងណែន និងមានមនោគមវិជ្ជាសម្រាប់គណៈ​កម្មាធិការអចិន្រៃ្ដយ៍។ លោកមានប្រវត្តិក្នុងប្រព័ន្ធឃោសនាដោយធ្លាប់ធ្វើការជាអ្នកយកព័ត៌មាន​ឲ្យទីភ្នាក់​ងារសារព័ត៌មានស៊ីនហួដែលគ្រប់គ្រងដោយរដ្ឋនៅInner Mongolia ជាទីដែលលោក ក្រោយមកទៀតកាន់​តួនាទីក្នុងបក្ស និងឃោសនាការមុនពេលផ្លាស់មកក្រុងប៉េកាំង។

លោក លី យួនឆាវអ្នកកែទម្រង់ដែលបានទាក់ទាញវិនិយោគបរទេស និងធ្លាប់បានសិក្សានៅអាមេរិក។ លោកលី វ័យ ៦១ឆ្នាំ ឃ្លាំមើលការតែងតាំងមន្រ្តីបក្សជាន់ខ្ពស់រដ្ឋាភិបាល យោធា និងសហគ្រាសដែល​គ្រប់គ្រង​ដោយរដ្ឋ។ នៅក្នុងគណៈកម្មាធិការអចិន្រៃ្ដយ៍ លោក ដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោកចាង ដេជាំង ជាជនអភិរក្សដែលបានបណ្តុះបណ្តាលនៅកូរ៉េខាងជើង។លោកចាង វ័យ៦៥ឆ្នាំ បានមើលឃើញឱកាសឋានន្តរស័ក្តិរបស់លោក ត្រូវបាន គេលើកស្ទួយនៅឆ្នាំនេះនៅ​ពេល​លោក ត្រូវបានគេជ្រើសឲ្យជំនួសលោក បូ ស៊ីឡាយ។ លោក ក៏ជាឧបនាយករដ្ឋមន្រ្តីទទួល​បន្ទុក​ឧស្សាហកម្មដែរទោះបីប្រវត្តិរបស់លោក ត្រូវខូចដោយការធ្លាក់ពីអំណាចរដ្ឋមន្រ្តីផ្លូវដែក​កាលពីឆ្នាំមុន​ដោយ​​សារអំពើពុករលួយក៏ដោយ។

លោក ចាង កៅលី អ្នកកែទម្រង់ហិរញ្ញវត្ថុជាមួយបទពិសោធក្នុងតំបន់ជាច្រើនដែលមានការ​អភិវឌ្ឍ​នៅចិន។លោក ចាង វ័យ៦៥ឆ្នាំដែលជាមេបក្សនៅក្រុងកំពង់ផែខាងជើងធានជីង និងជាសមាជិកការិយាល័យនយោ​បាយចាប់តាំងពីឆ្នាំ២០០៧ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តរបស់លោក ជាង ហ្សេមីនប៉ុន្តែក៏អាច​ទទួល​យកបានដែរចំពោះប្រធានាធិបតីហ៊ូជីនតាវ។

លោកវ៉ាងយ៉ាងវ័យ៥៧ឆ្នាំ ត្រូវបានមើលឃើញដោយលោកខាងលិចថាជាសាច់ជ្រូកបីជាន់​សម្រាប់កំណែ​ទម្រង់នយោបាយ។

លោកយូ ចេងសេងវ័យ៦៧ឆ្នាំ ជាអ្នកកែទម្រង់បើប្រៀបធៀបទៅមិនសូវចេញមុខចេញមាត់ប៉ុន្តែត្រូវ​បាន​គេចាត់ទុកថាជាអ្នកកំណែទម្រង់ប្រុងប្រយ័ត្ន។

លោកស្រីលីវ យ៉ាងតុងដែលនឹងចូលវ័យ៦៧ឆ្នាំនៅខែនេះជាស្រ្តីតែម្នាក់គត់ដែលមានឱកាស​ពិតដើម្បី​ចូលរួមគណៈកម្មាធិការអចិន្រៃ្ដយ៍ ប៉ុន្តែត្រូវបានគេគិតថាជាសេះខ្មៅ៕ NR

Written by Kolbot Khmer

November 8, 2012 at 7:25 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: