THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចំណេះដឹងពីសង្គមប្រជាធិបតេយ្យខ្លីៗដែលខ្ញុំនឹងផ្សាយ ជាបន្តបន្ទាប់៖ អំពីកុមារ

leave a comment »


ដោយ៖ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី១៣តុលា២០១២

ជាទូទៅកុមារនៅស៊ុយអែដត្រូវបានគេចាត់ទុកថាជា«ស្តេច»។ ពួកគេត្រូវបាន រដ្ឋា ភិបាលផ្តល់​អទិភាព​ និងយកចិត្តទុកដាក់ជាពិសេស ដូចជា៖

  • តាំងពីថ្ងៃគេចាប់កើតមក ពួកគេមានប្រាក់ឧបត្ថម្ភចាប់ពី១៥០ដុល្លា និងមានបន្ថែម​ប្រសិនបើ​ក្នុងគ្រួសារមាន កូនច្រើនដូចមាន កំណត់នៅក្នុងច្បាប់។
  • កុមារចាប់ពីអាយុ ១ឆ្នាំ ទៅឪពុកម្តាយអាចយកទៅទុកនៅសាលា មតេ្តយ្យបានក្នុងករណីយ​រវល់ការងារ។ វាជាសាលារដ្ឋមិនគិតថ្លៃ។
  • នៅសាលារៀនចាប់ពីមត្តេយ្យរហូតដល់វិទ្យាល័យ ពួកគេមាន អាហារព្រឹកនិងអាហាថ្ងៃត្រង់ ដោយឥតគិតថ្លៃ ឧបត្ថម្ភដោយរដ្ឋាភិបាល។
  • សម្ភារៈសិក្សាទាំងអស់គឺទទួលបាននៅសាលាដូចជាក្រដាស សរសេរ ទាំងសៀវភៅប៊ិច ខ្មៅដៃទៀតផង ការព្រីនឯកសារ។ល។
  • បើសិនជាកុមារនោះពិការ គឺអាចមានរថយន្តពិសេស ឬរថយន្តតាក់ស៊ី មកយកដល់ផ្ទះទៅសាលា ដែលជាបន្ទុករបស់ រដ្ឋាភិបាល។ ចំពោះកុមារដែលរៀននៅបឋមសិក្សា ពួកគេជិះឡាន​ក្រុងក្នុងតំ​លៃ​ថោកជាទីបំផុត។
  • កុមារត្រូវបានបង្ហាត់បង្រៀនឲ្យចេះធ្វើការជាក្រុម បង្រៀនឲ្យស្គាល់ បញ្ញត្តិប្រជាធិតេយ្យ​តាំងពី​បឋមមកម្លេះ។
  • សំលេងរបស់ពួកគេត្រូវបានមេដឹកនាំយកចិត្តទុកជាទីបំផុត។ ថ្នាក់ដឹកនាំនយោបាយតាមខេត្ត ស្រុក តែងមានកម្មវិធីមកជួបនឹងពួកគេក្នុងឪកាសផ្សេងៗ ហើយនិយាយជាមួយពួកគេ​និងស្តាប់​ពួកគេដោយឲ្យតម្លៃដូចមនុស្សចាស់ដែរ។ ជារួមថ្នាក់ដឹកនាំទាំងនោះជួបជាមួយកុមារនិងសម្រេច​កិច្ចការជាមួយគ្រូរបស់គេរួចយកមកធ្វើជា«នយោបាយកុមារ» (Child politic) ដើម្បីបម្រើពួក​គេវិញ។
  • ការតាមដានកាសិក្សារបស់កុមារជាតួនាទីពិសេសរបស់មាតា សហការគ្នាយ៉ាងល្អជាមួយ​គ្រូ​បង្រៀននិងកុមារផ្ទាល់។ ការតាមដាននេះធ្វើឡើងក្នុង១ឆមាសម្តងនៅសាលារៀន ដោយលោក​គ្រូនិងអ្នកគ្រូមានសៀវភៅតាមដានការសិក្សារបស់កុមារចុះជាប្រចាំថ្ងៃជាសក្ខីភាព។
  • ក្រៅពីនេះកុមារបានទទួលសិទ្ធិការពារនិងគាំពារពេញលេញចំពោះអំពើហឹង្សាលើកុមារ វិបត្តិ​គ្រួសារ (ក្នុងករណីឪពុកម្តាយធ្វើបាបពួកគេឬប្រមឹក លែងលះគ្នា ហើយខ្វះលក្ខណៈសម្បត្តិ​ថែទាំពួកគេ រដ្ឋាភិបាលនិងចេញមកទទួលយកកុមារទៅថែទាំដោយយកចិត្តទុកដាក់និងកក់ក្តៅ នៅគេហដ្ឋានសង្គមរបស់រដ្ឋាភិបាលដោយមានអ្នកថែរក្សាបីបាច់ប្រកបដោយវិជ្ជាជីវៈ។
និយាយជារួមកុមារជា«ស្តេច» ដោយពួកគេត្រូវបានយកចិត្តទុកដាក់ ជាអទិភាព។ ការទំនាក់ទំនង​ជា​មួយកុមារទាំងសកម្មភាព និងសំដីត្រូវតែបង្ហាញនូវការគោរពហើយកុំថាឡើយដល់ប្រើអំពើ ហឹង្សា សូម្បីតែស្រែកគំហ៊កធ្ងន់ៗដាក់កុមារក៏អាចចាត់ទុកថាខុសច្បាប់ អាចត្រូវបានគេប្តឹងនិងមានទោសផង ដែរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: