THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ថ្ងៃ​ប្រជុំ​អាស៊ាន មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​តវ៉ា​ តាម​ដង​ផ្លូវ​

leave a comment »


បញ្ជាក់គ្រាន់តែរឿងបឹងកក់ បូរីកីឡា ហ៊ុន សែន ជួយប្រជាជនខ្លួន មិនបាន តើខ្មែរទូទាំងប្រទេស និងពិភពលោកសង្ឃឹមអ្វីបានពី ហ៊ុន សែន?

អង្គរធំ មេឌា
ថ្ងៃទី១៤ តុលា ២០១២

រដ្ឋាភិបាល​កម្ពុជា ​បាន​ត្រៀ​​ម​​​កម្លាំងរាប់ម៉ឺន​នា​ក់ ដើម្បីកា​រពារសន្តិសុខនិង​ការពារ​សុវត្ថិភាព​របស់​​មេ​ដឹកនាំ​​នៃ​ប្រទេស​​​មហា​អំ​ណាច​​​មួយ​ចំ​នួន មាន​ដូច​​ជា​ ​ប្រ​ធា​នាធិ​ប​តី​​សហរ​ដ្ឋ​​​អាមេ​រិក​ ​លោ​ក​ ​បារ៉ា​ក់ អូបាម៉ា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​នាយក​រដ្ឋមន្ត្រី​ចិន

 លោក វិន ជាបាវ ព្រម​ទាំង​មេ​ដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និង​ប្រទេស​រុស្ស៊ី ជាដើម ត្រូវមកចូលរួមដែរ។

នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង ថា ​ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ណា​មួយ​នៅ​តាម​ដង​ផ្លូវ នៅ​ទីក្រុង​ភ្នំពេញ​ទេ នៅ​គ្រា​ដែល​កម្ពុជា បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ខាង​មុខ​នេះ ដើម្បី​រក្សា​សន្តិសុខ ។ ក្នុងនោះ ក៏មានអ្នក​កាសែត​ជាតិ និង​អ្នក​កាសែត​អន្តរជាតិ សរុប​ចំនួន ១.៨៥០​នាក់ បាន​ចុះ​ឈ្មោះ​នៅ​ឯ​ក្រសួង​ព័ត៌មាន ដើម្បី​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ នៅ​ឯ​វិមាន​សន្តិភាព។

លោក​ខៀវ កាញារីទ្ធបាន​បញ្ជាក់​ថា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា គ្រោង​ជួប​ចរចា​ទ្វេ​ភាគី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​លោក​មិន​បញ្ជាក់ថា ជំនួប​នោះ​នៅ​ថ្ងៃ​ណា និង​ផ្ដោត​លើ​បញ្ហា​អ្វី​នោះ​ទេ។

ទាក់​ទង​នឹង​បញ្ហាការពារសន្តិសុខនិង​ការពារ​សុវត្ថិភាព​​នេះ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គណបក្ស សម រង្ស៊ី គ្មាន​ផែនការ​ធ្វើ​បាតុកម្ម​នោះ​ទេ ប៉ុន្តែកាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​បាន​ដាក់​ញត្តិ​ជូន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា តាម​រយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​កម្ពុជា រួចហើយ។

ចំណែកអ្នកស្រី ទេព វន្នី ​​សកម្មជន​ទាម​ទារ​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​គ្រោង​​នឹង​ចូល​រួម​ជាមួយ​បាតុករ​ជាង ៤​ពាន់​នាក់ ដង្ហែ​ញត្តិ​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ នា​ពេល​ខាង​មុខ​នេះ។ អ្នកស្រី​បញ្ជាក់ថា អ្នកស្រីបាន​ដាក់​ញត្តិ​រួច​ហើយ​ជូន​អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​លោក បារ៉ាក់ អូបាម៉ា តាម​រយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​កម្ពុជា សុំ​ឲ្យ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រឹប​យក​ដីធ្លី និង​បញ្ហា​មួយ​ចំនួន​ទៀត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: