THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Human Rights Watch ៖ ២ទសវត្សរ៍ ពលរដ្ឋកម្ពុជា ជាង ៣០០នាក់ ត្រូវបានសម្លាប់ (គ្មានឃាតករណាម្នាក់ត្រូវបានចាប់ខ្លួន)

leave a comment »


អង្គរធំមេឌា
ថ្ងៃទី១៤តុលា២០១២

ក្នុង​​ពេ​លលោ​កអូ​បា​ម៉ា​ ​​​ធ្វើ​​​​ដំ​ណើរ​​​​​ម​ក​​​​កាន់​​​កម្ពុ​ជា​​​​​ដើ​ម្បី​​​​ចូ​ល​​រួ​​ម​​​​កិ​ច្ចប្រជុំ​កំ​​​ពូ​​​ល​​​​​​​អាស៊ា​​​ន​​នៅ​ពេល​​មុខ​នេះ​  អ​ង្គ​កា​រ​​​សិ​ទ្ធិម​នុ​ស្ស​ ​H​u​ma​n​ ​R​i​gh​t​s​ ​Wa​t​c​h​ ​​​ ​បា​ន​​ទា​ម​ទា​រ​​ឲ្យ​​​​ប្រ​ធានា​ធិ​ប​តី​​ដែ​ល​​​ទើប​​ជា​ប់​​​ឆ្នោ​ត​​​ជាថ្មីនេះ ​ត្រូវ​លើក​ឡើង​ពី​បញ្ហា​រំលោ​ភ​​​សិ​ទ្ធិ​ម​នុ​ស្ស​​នៅ​​ក​ម្ពុ​ជា​​ រួ​ម​​​មា​ន​​​កា​រ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ដើម។

ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា “ប្រាប់​ពួក​គេ​ថា ខ្ញុំ​ចង់​សម្លាប់​ពួក​គេ៖ ក្នុង​រយៈ​ពេល ២ទស្សវត្សរ៍​នៃ​ភាព​​គ្មា​ន​​​ទោ​សពៃ​រ៍​​ ​ក្រោម​​​កា​រ​​​ដឹ​ក​នាំ​​រ​ប​ស់​​​លោ​ក​​ហ៊ុ​ន​​ សែ​ន​​​នៅ​​​ក​ម្ពុជា​​” ​អ​ង្គ​កា​រ​ឃ្លាំមើល​សិទ្ធិមនុស្ស  ​Hu​m​a​​n​ R​ig​​ht​s​ ​W​a​t​c​h​ដែ​ល​​​មា​ន​​​មូ​លដ្ឋា​ន​​​នៅ​​​ទី​ក្រុ​ង​​​ញូ​វ​យ៉​ក ​បាន​​​លើ​ក​​ឡើង​​​ថា​ នៅ​​​ក្នុ​ង​​រ​យៈ​ពេល​ ​២​ ​ទ​ស​វ​ត្ស​រ៍​ ​ក្រោ​ម​​​ការ​​​ដឹ​កនាំ​​​រ​ប​ស់​​លោ​ក​​​នា​យ​ក​​រ​ដ្ឋ​មន្ត្រី​​​ហ៊ុ​ន​​ សែ​ន ​មា​ន​ក​រណី​​​ស​ម្លា​ប់​​​ព​ល​រ​ដ្ឋ​​ក​ម្ពុ​ជា​​​ជា​ង​ ​៣​០០​នា​ក់​​ពា​​ក់​ព័ន្ធ​នយោបាយ​ ហើយរាល់​អំពើ​ឃាត​កម្ម ​គឺ​​មិន​​ត្រូ​វ​បា​ន​គេ​ស៊ើ​ប​អ​ង្កេត​ឲ្យ​បាន​ពេញលេញ​ឡើយ។ ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កាល​ពី​ឆ្នាំ១៩៩៧ ដែល​បាន​សម្លាប់​មនុស្ស ១៦នាក់ ហើយករណី​នោះ បើ​យោង​តាម​អង្គការ​សហប្រជាជាតិ និង​ក្រុម FBI របស់​អាមេរិក គឺ​មាន​ជាប់​ទាក់ទង​នឹង​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

អង្គការ Human Rights Watch បាន​លើកឡើងថាក្នុង​ពេល​លោក អូបាម៉ា​ជួប​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី១៩ វិច្ឆិកា ត្រូវ​តែ​លើក​ឡើង​ពី​ការ​កែទម្រង់ និង​បញ្ចប់​នូវ​វប្បធម៌​និរទណ្ឌភាព​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​ ​ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ឆ្នាំ១៩៨៥។ ផ្ទុយទៅវិញ បើ​សិន​ជា​លោក​អូបាម៉ា​មិន​បាន​លើក​ឡើង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស បូករួម​ទាំង​ការ​ស្នើ​ឲ្យ​កម្ពុជា​លុប​បំបាត់​ការ​រួចទោស​នោះ​ទេ គឺ​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា​មក​កាន់​កម្ពុជា ហាក់​ដូច​ជា​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​បន្ត​នូវ​អំពើ​រំលោភបំពាន​ទាំង​នោះ។

កាលពី​ព្រឹកថ្ងៃទី១៣វិច្ឆិការម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​​​នូ​វ​​​រ​បា​យ​កា​រ​ណ៍​​​រំលោ​ភ​​​សិ​ទ្ធិ​ម​នុ​ស្ស​​​នៅ​​​ក​ម្ពុជា​​រ​បស់​អង្គការ Human Rights Watch ដោយលើកឡើង​ថា ការ​លើក​ឡើង​នោះ ពួក​គេ​គ្រាន់​តែ​ចង់​ឲ្យ​ឮ​សំឡេង នៅ​ពេល​មាន​កិច្ចប្រជុំធំៗ ដូច​ជា​កិច្ចប្រជុំ G8 និង​កិច្ចប្រជុំ G20 ជាដើមប៉ុណ្ណោះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: