THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ថ្ងៃស្អែក ក្រុមសង្គមស៊ីវិលអាស៊ានគ្រោងដង្ហែញត្តិស្វែងរកដំណោះ ស្រាយ

leave a comment »


បញ្ជាក់ចំមើលរបបហ៊ុន សែន ចាត់ការពួកគេដោយរបបៀបណា ព្រោះបរទេស​តំណាងអង្គការ​ចូលរួមច្រើនណាស់។

អង្គធំ មេឌា
ថ្ងៃទី១៥ តុលា ២០១២

ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ គ្រោង​នឹង​ដើរ​ហែ​ញត្តិ ទៅកាន់​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកាស្អែកនេះ​ ​​ដោ​យ​​​​​មា​​​ន​​​​​អ្ន​​​ក​ចូ​ល​​​​​​រួ​​​ម​​​​​​​​​​ប្រ​​មា​​ណ ​​​៤.០០០ នាក់ ។

​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​មកជួបជុំ​គ្នានៅ​ភោជី​យដ្ឋា​ន​បៃតង ដោយ​ពិភាក្សា​លើ​បញ្ហា​ប្រឈម​មួយចំនួន ដើម្បី​ធ្វើ​ញត្តិ ដាក់​​ជូ​ន​​ប្រ​មុ​ខ​​​ដឹ​កនាំ​​ប្រ​ទេ​ស​​​​អាស៊ា​ន និង​ប្រមុខ​ដឹកនាំ​ជា​ប្រទេស​ដៃគូ រួម​មាន​ប្រធានាធិបតី​អាមេរិក ជាដើម ដើម្បី​ជួយ​ដោះស្រាយ​។

​លោកយាប ស្វី សេង Yap Swee Seng ) អ្នកសម្របសម្រួល ក្នុង​តំបន់​នៃ​កិច្ចប្រជុំ​អាស៊ី ស្តីពីសិទ្ធិ​មនុស្ស និង​ការអភិវឌ្ឍ ហើយក៏​ជា​​អ្ន​ក​​​តំ​ណា​ង​​នៃ​​ក្រុម​កា​រ​ងា​រ​ ​S​A​PA​ ​ស្តី​ពី​​កិច្ចប្រជុំ​អាស៊ាន បាន​ថ្លែងថានៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី “​សាមគ្គីភាព នៃ​ក្រុម​ការងារ​តស៊ូ​មតិ នៃ​ប្រជាជាតិ​អាស៊ី ស្តីពី អាស៊ាន​” លោក​បាន​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស ការគាំទ្រ​សិទ្ធិ​កុមារ និង​នារី ការបាត់បង់​ដីធ្លី និង​ការ​បាត់បង់​សេរីភាព​ក្នុង​ការបញ្ចេញមតិ​។​

​លោក យាប ស្វី សេង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​ដែរ ក៏​មាន​ការចូលរួម​ពី​អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ១០០ នាក់ ដែល​​​សុ​ទ្ធ​តែ​​ជា​​​ក្រុ​ម​​​អ្ន​ក​គាំទ្រ​​​សិ​ទ្ធិ​​កុ​មារ និង​ស្ត្រី មកពី​បណ្តា​ប្រទេសក្នុង​តំបន់​អាស៊ាន ដូចជា ប្រទេស​ភូមា កម្ពុជា ឡាវ ឥណ្ឌូណេស៊ី មា​ឡេ​ស៊ី សាំង​ហ្គា​ពួ​រ ថៃ វៀតណាម ទី​ម័រ ហើយ​និង​ប្រទេស​ហ្វីលីពីន ដែល​បាន​មកជួបជុំ​គ្នានៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា សម្រាប់​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ខាងមុខនេះ​។​

​ ​ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ពិភាក្សា​ពី​ប្រធានបទ ១២ ផ្សេងៗ​គ្នា ដើម្បី​ធ្វើ​ញត្តិ​រួមគ្នាហើយ​ហែ​ញត្តិ​នោះ ទៅកាន់​ក្រសួងការបរទេស ដោយ​មាន​អ្នកចូល​រួម​​ប្រមាណ ៤.០០០ នាក់ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ស្អែកនេះ៕​

​យ៉ាងណាក៏ដោយ ក៏សាលាក្រុង បាន​ព្រមានទុកជាហើយ​ថា បើសិនជា​មាន​ក្បួន​បាតុកម្ម​តាម​ដងផ្លូវ នៅ​ថ្ងៃ​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកានោះ អាជ្ញាធរនឹង​ធ្វើ​ការ​ទប់ស្កាត់ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: