THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ឈ្លោះ​ប្រកែក​គ្នា​ក្នុងអង្គប្រជុំសភា តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ ​ដើរ​ចេញអស់

leave a comment »


អង្គរធំ មេឌា
ថ្ងៃទី១៥ តុលា ២០១២​

ក្នុងកិច្ច​ប្រជុំ​ ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​យល់​ព្រម​ឲ្យ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ជូន​ដំណឹង​ជា​បន្ទាន់ ពី​គ្រោះ​​​មហ​ន្ត​រាយ​​​នុ​យ​ក្លេអ៊ែ​រ​ និ​ង​​​​អ​នុ​សញ្ញា​​​ស្ដី​ពី​​​​សុ​វ​ត្ថិភាព​នុយក្លេអ៊ែរ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀតនៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មាន​ការ​ប៉ះ​ទង្គិច​ដោយ​ពាក្យ​សម្ដី និង​ឈ្លោះ​ប្រកែក​គ្នា

​យ៉ាង​តឹង​សរសៃ​ក រវាង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ហើយតំណាង​រាស្ត្រ​គណបក្សសម រង្ស៊ី និង​តំណាង​រាស្ត្រ​គណបក្សសិទ្ធិ​មនុស្សជាង ២០​នាក់ បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​។

ការ​​ឈ្លោះ​ប្រកែក​គ្នា​នោះ បាន​កើត​មាន​ឡើង​នៅពេល​សម្តេចហេង សំរិន ​ប្រធាន​សភា​ជាតិ បាន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោកកឹម សុខា ឡើង​មានមតិជា​លើ​ក​​ដំ​បូ​ង​នៅ​​ក្នុង​ស​ភា​​ ដោយលោ​ក​បា​ន​លើ​ក​ឡើង​​ថា​​​ ​​​សុំ​​​ឲ្យ​​អ្ន​ក​​នយោ​បា​យ​ខ្មែរ​រួប​រួម​គ្នា​ដូច​បាន​លើក​ឡើង​ដោយ​ប្រធាន​សភា​ជាតិ លោក ហេង សំរិន នៅ​ក្នុង​របាយការណ៍​របស់​លោក ស្ដីពី​សកម្មភាព​របស់​សភា​ជាតិ​កន្លង​មក ហើយ​លោក​បាន​សុំ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ពេញ​លេញ ដូច​កាតព្វកិច្ច​គោរព​អនុសញ្ញា​អន្តរជាតិ​ដទៃ​ទៀត​ដែរ។

ពេលនោះ សម្តេចហេង សំរិន បាន​តប​វិញ​ថា យើង​បាន​បង្រួប​បង្រួម​ជាតិ​រហូត តាំង​ពី​នោះ​មក រហូត​ដល់​បច្ចុប្បន្ន​នេះ។ យើង​បង្រួប​បង្រួម​ហើយ អង្គុយ​ជាមួយ​គ្នា​នេះហ្នឹង ​មិន​បង្រួប​បង្រួម​ជាតិ? ប៉ុន្តែ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ មិន​អាច​រួប​រួម​បាន​ទេ។

ក្រោយមក លោកឈៀង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​​តប​ថា ឥរិយាបថ និង​ពាក្យ​សម្ដី​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្រៀប​បាន​ជា​មនុស្ស​ព្នង ព្រៃ​ផ្សៃ និង​ជា​មនុស្ស​បោក​ប្រាស់​ប្រជាពលរដ្ឋ។ គណបក្ស​ឯកឧត្តម ដែល​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ទទួល​បាន​សំឡេង​តែ ៣​អាសនៈ មិន​គ្រប់​បង្កើត​ក្រុម​បាន អីចឹង​ហើយ​ឯកឧត្តម​អត់​មាន​សិទ្ធិ​និយាយ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មិន​គាំទ្រ។

នៅ​ពេល​ដែល​លោកឈៀង វុន កំពុង​តែ​មាន​មតិដូច្នេះ តំណាង​រាស្ត្រ​គណបក្សសម រង្ស៊ី និង​គណបក្សសិទ្ធិ​មនុស្ស បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​តែ​ម្តង ។

ក្រុម​អ្នក​តំណាង​រាស្រ្ត​ពី​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​រដ្ឋសភា​ពាក់​កណ្តាល​ទី​កាល​ពី​ព្រឹក​មិញ​ គឺ​ដោយ​សារ​តែ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច បាន​ប្រើ​ពាក្យ​អសុរោះ ប្រមាថ ដល់​អ្នក​តំណាង​រាស្រ្ត និង​ជនជាតិ​ភាគ​តិច។

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​រៀបរាប់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃទី១៤ ខែ​វិច្ឆិកា នេះ​ថា ខណៈ​ដែល​លោក កឹម សុខា តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អនុ​ប្រធាន​ចលនា​សង្រ្គោះ​ជាតិ ឡើង​សម្តែង​មតិ​លើក​ដំបូង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គរដ្ឋ​សភា ក្នុង​គោល​បំណង​ឲ្យ​រដ្ឋសភា​ខ្មែរ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ការ​រួបរួម​ជាតិ​ពិត​ប្រាកដ ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល, តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​មក​វិញ ដោយ​ប្រើ​ពាក្យ​អសុរោះ ប្រមាថ​មើល​ងាយ​ដល់​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​បងប្អូន​ជនជាតិ​ភាគ​តិច ដូច​ជា ប្រើ​ពាក្យ​ថា «តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ព្រៃផ្សៃ​ដូច​ពួកព្នង» ជា​ដើម។ ដូច្នេះ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ពាក្យ​អសុរោះ ប្រមាថ​មើល​ងាយ​បែប​នេះ ពី​សំណាក់​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច ទើប​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​អង្គប្រជុំ​សភា ក្នុង​គោល​បំណង​ចង់​ឲ្យ​រដ្ឋសភា​ធ្វើ​ការ​ពិចារណា​ឡើង​វិញ និង​កែ​សម្រួល​ឲ្យ​ការ​ចូលរួម​សម្តែង​មតិ​របស់​អ្នក​តំណាង​រាស្រ្ត​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ ស្មើ​មុខ ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ត មិន​មែន​ជា​អ្នក​តំណាង​បក្ស ដើម្បី​ផល​ប្រយោជន៍​រួម គឺ ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

​តំណាង​រាស្ត្រ​បក្ស​សម រង្ស៊ី ទាមទារឲ្យ​លោក ឈៀង វុន សុំ​ទោស​នៅ​ក្នុង​សភា​ជាតិ ដោយ​លាយលក្ខណ៍​អក្សរ ឬ​ផ្ទាល់​មាត់។ ឯលោកកឹម សុខា ទាមទារឲ្យ​លោកឈៀង វុន សុំ​ទោសបងប្អូន​ជនជាតិ​ភាគ​តិច ព្រោះលោកឈៀង វុន បានប្រើ​ពាក្យ​ថា «តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ព្រៃផ្សៃ​ដូច​ពួកព្នង» ។នេះជាការប្រមាថចំពោះបងប្អូន​ជនជាតិ​ភាគ​តិច។ ប៉ុន្តែ លោកឈៀង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស គឺតំណាង​រាស្ត្រ​បក្ស​ប្រឆាំងទេ ដែលបាន​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​ជាតិ ដែល​ហាម​ឃាត់​មិន​ឲ្យ​ស្រែក​ឡូឡា​ក្នុង​សភា​ជាតិ។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី ក៏លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្សសម រង្ស៊ី បាន​អះអាង​ថានៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​នេះ តំណាង​បក្ស​ប្រឆាំង​នឹង​ចូល​រួម​ប្រជុំ​សភា​ជាតិ​ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា ឆ្នាំ​២០១៣ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: