THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មានទោសអ្វីដែរ? មើលមុខពួកគាត់ចុះ តើហ៊ុន សែន មិនអាណិត ជាតិសាសន៍ខ្លួនទេឬ?

leave a comment »


ឃាត់ខ្លួនមនុស្ស​​៨​ នាក់ ដែល​បិទ​រូប​ថត​លោក​បារ៉ាក់ អូបាម៉ា​ ប្រធានា​ធិបតី​អាមេរិក និង​​សរសេរ​អក្សរ​ពាក្យ​ថា​SOS នៅលើដំបូលផ្ទះ

អង្គរធំ មេឌា
ថ្ងៃទិ១៥ តុលា​២០១២

រាជធានី​ភ្នំពេញ ៖ មនុស្ស​៨ នាក់ មាន​ប្រុស​មាន​ស្រី ត្រូវ​បាន​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ពោធិ៍សែន​ជ័យ សហការ​ជាមួយ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ប៉ូលិស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់​ខ្លួន​នាំ​យក​ទៅ​ធ្វើកា​រ​សួរ​នាំ បន្ទាប់​ពី​ពួក​គេនាំ​គ្នា​បិទ​រូបថត និង​សរសេរ​នូវ​អក្សរ​អង់គ្លេស​ពាក្យថា SOS នៅ​លើ​​ដំបូល​ផ្ទះ​របស់​ពួក​គេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​របង​ព្រលាន​​យន្តហោះ​ដែល​អ្នក​ជំនាញ​​បាន​អះអា​ងថា អក្សរ​ខាង​លើនោះ មាន​អត្ថន័យថា “ហៅ​ឲ្យ​គេជួយ​ផង ពេល​មាន​គ្រោះ​អាសន្ន​​” ។

ការឃាត់ខ្លួនខាងលើនោះ បាន​ធ្វើ​ឡើង កាលពីវេលាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងរបស់គេ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​ថ្មគោល សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

មនុស្សទាំង៨​ នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននោះ ១ឈ្មោះខៀវ សារី ភេទស្រី អាយុ២៧ ឆ្នាំ, ២ឈ្មោះអ៊ុន ម៉ាច ភេទស្រី អាយុ ២៥ឆ្នាំ, ៣ឈ្មោះច្រាយ នីម ភេទស្រី អាយុ ៣៤ឆ្នាំ, ៤ឈ្មោះ ភួង សុភាព ភេទស្រី អាយុ ៣៨ឆ្នាំ, ៥ឈ្មោះស៊ុម សុគន្ធី ហៅនីសា ភេទប្រុស អាយុ២០ ឆ្នាំ, ៦ឈ្មោះអ៊ុន សុខនី ភេទប្រុស អាយុ៣១ឆ្នាំ, ៧ឈ្មោះ យន់ សុវណ្ណា ភេទស្រី អាយុ៣៦ ឆ្នាំ និង ៨ឈ្មោះគឹម លាង ភេទស្រី អាយុ៦៦​​ ឆ្នាំ ពួកគេត្រូវបានជាប់សង្ស័យ​ពីការ​សរសេរ​អក្សរ​ និងបិទរូបថតលោក​ប្រធាធិបតី​សហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ា នៅលើដំបូលផ្ទះរបស់ពួកគេ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពុំទាន់ដឹងថា តើក្រុមជនសង្ស័យខាងលើនោះ សរសេរនូវអក្សរពាក្យថាSOS​ និងបិទរូបថតរបស់លោកបារ៉ាក់អូបាម៉ា នៅលើ​ដំបូលផ្ទះ​របស់ពួក​គេ​បែបនេះ មានបំណងបែប​ណានៅ​ឡើយទេ ប៉ុន្តែដោយសារតែនៅប៉ុន្មានថ្ងៃខាងមុខនេះ លោកប្រធានាធិបតីអូបាម៉ាត្រូវអញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​យើង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ានោះ គឺយើងមានការការពារ​សន្តិ​សុខយ៉ាងរឹងមាំបំផុត ។

តាមរយៈការពង្រឹងសន្តិសុខនេះ​គឺមានកងកម្លាំងល្បាតគ្រប់ទីកន្លែង និងបានដឹងថា ក្រុមជនសង្ស័យទាំង​នោះ ប្រព្រឹត្តនូវទង្វើខាងលើ គួរឲ្យមានការសង្ស័យ ទើប​ឃាត់ខ្លួននាំយកទៅសាកសួរតែម្ដងហើយ ក៏កំពុង​ស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ ។

ប្រភពដដែលបានបន្តថា ការសរសេរអក្សរពាក្យថាSOS គឺមានន័យថា (ហៅគេឲ្យេជួយផងពេលមានគ្រោះ​អាសន្ន) ប៉ុន្តែពុំដឹងថាពួកគេមានគ្រោះអាសន្ន​អ្វី​កើត​ឡើង​នោះ​ទេ ទើបរួមគំនិតគ្នាសរសេរនូវពាក្យគួរ​ឲ្យ​មាន​ការសង្ស័យបែបនេះ ហើយពួកគេបានសរសេរនូវពាក្យខាងលើ និងបិទរូបថលោកបារ៉ាក់អូបាម៉ា នៅ​លើ​​ដំបូល​ផ្ទះ​របស់​ខ្លួន ចំនួន៦ខ្នងផ្ទះ កាលពីវេលាល្ងាចថ្ងៃទី១៤ វិច្ឆិកា ដែលគេអាចមើលពីលើយន្ត​ហោះ​ឃើញបាន​យ៉ាងច្បាស់​។ បន្ទាប់ពីបានដឹង​នូវរឿង​នោះ ភ្លាម​សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូត​ដល់វេលាព្រឹកថ្ងៃទី ១៥វិច្ឆិកា ដោយមានការដឹកនាំពីសំណាក់លោកខៀវ ផល្លា ព្រះអាជ្ញារងអមសាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ឧត្តម​សេនីយ៍ត្រី បែន រ័ត្ន ស្នងការរងរាជធានីភ្នំពេញ លោកគិត សុផា អភិបាល​ខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ទោ ប៊ន សំអាត អធិការនគរបាល​ខណ្ឌពោធិ៍សែនជ័យ បានចុះ​ទៅ​កាន់ទីនោះ និងធ្វើការឃាត់ខ្លួនមនុស្សទាំង៨ នាក់នោះ នាំទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌតែម្ដង។

ក្រោយពេលឃាត់ខ្លួនបា នក្រុមជនសង្ស័យទាំងនោះ បាននិយាយថា កន្លងមក សាលារាជធានីភ្នំពេញ​ បានចេញសេចក្តីជូនដំណឹងឲ្យពួកគេធ្វើការ​រុះរើផ្ទះ​ថយ​ចេញ​ពីរបងព្រលានយន្តហោះចម្ងាយ១០ ម៉ែត្រ ដោយពួកគេចំនួន ១៨០គ្រួសារនៅទីនោះ មិនបានទទួលសំណងអ្វីនោះឡើយ ដូច្នេះហើយទើប ពួកគេ​មិន​សុខចិត្ត​ព្រោះ​ដី ​និងផ្ទះដែលពួកគេស្នាក់នៅសព្វថ្ងៃនេះ សុទ្ធតែចំណាយប្រាក់ទិញ មិនមែនបានមក​ទទេៗនោះឡើយ ទើបពេលនេះ ពួកគេ សរសេរនូវអក្សរ​ពាក្យ​ថា​SOS មិន​មានបំណងអាក្រក់នោះឡើយ ពួកគេគ្រាន់តែចង់ឲ្យលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ជួយតែប៉ុណ្ណោះ ពួកគេពុំដឹងថា ត្រូវមានរឿងបែប​នេះ កើតឡើងនោះឡើយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: