THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មិនឃើញឈ្មោះលោក អូបាម៉ា ក្នុងបញ្ជីចូលគោរព ព្រះបរមសព

leave a comment »


ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ និង​កិច្ច​ប្រជុំ​អាស៊ាន​ពាក់ព័ន្ធ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ ថ្នាក់​ដឹកនាំ​បរទេស​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នេះ នឹង​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​ ផងដែរ។

 តាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ បានបង្ហាញនូវកម្មវិធី និង​បញ្ជីរា​យ​នា​ម​​​​ប្រមុ​ខ​រ​ដ្ឋ​ ​ប្រ​មុខ​​​រដ្ឋា​​ភិ​បាល​​ រដ្ឋ​ម​ន្ត្រី​កា​​រប​រ​ទេ​ស​ ​និ​​ង​​​ប្រ​ធា​ន​​​អ​ង្គការ​មូលនិធិ​ពិភពលោក ដែល​ត្រូវ​អញ្ជើញចូលគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ ព្រះ​នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​ មាន​ដូចខាងក្រោម​៖

-​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១៧ ល្ងាច លោក យ៉ូ​ស៊ី​ហ៊ី​កូ ណូ​ដា ( Yoshihiko Noda ) នាយករដ្ឋមន្ត្រី​ជប៉ុន និង​លោកជំទាវ​។​

-​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១៨ និង ៣០ នាទី លោក វេន ជា​ប៉ាវ ( Wen Jiabao ) នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​។​

-​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលាម៉ោង ៩ ព្រឹក លោក ណា​អូ​យ៉ូ​គី ស៊ីណូ​ហារ៉ា ( Naoyuki Shinohara ) នាយករង​គ្រប់គ្រងរូបិយវត្ថុ​អន្តរជាតិ IMF​។​

-​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១០ និង ៣០ នាទី ព្រឹក លោក ម៉ាន់​ម៉ូ​ហា​ន់ ស៊ី​ង ( Manmohan Singh ) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋឥណ្ឌា និង​លោកជំទាវ​។​

-​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១៥ និង ៤៥ នាទី រសៀល លោក ម៉ូ​ហា​មាដ ណា​ជីប ហា​ជី អាប់​ឌុល រ៉ា​ហ្សាស ( Modh Najib Hj Abdul Razak ) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និង​លោកជំទាវ​។​

-​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១៦ ល្ងាច លោកស្រី ជូ​លា ហ្គៀល​ឡា​ត ( Julia Gillard ) នាយករដ្ឋមន្ត្រីអូស្ត្រាលី និង​ស្វាមី​។​

-​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ១៥ នាទី ព្រឹក លោក សៀ​រ៉ា​ហ្គៃ ឡាវ​រ៉ូវ ( Sergey Lavrov ) រដ្ឋមន្ត្រីការបរទេស រុស្ស៊ី​។​

-​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក លោក ស៊ូ​ស៊ីឡូ បា​ម​បាំង យ៉ូ​ដូ​យូ​ណូ ( Susilo Bambang Yudhoyono ) ប្រធានាធិបតី នៃ​សាធារណរដ្ឋ ឥណ្ឌូណេស៊ី​។​

-​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៤៥ នាទី ព្រឹក លោកស្រី ស្រី មូលី​យ៉ានី អ៊ី​ឌ្រា​វ៉ា​ទី ( Sri Mulyani Indrawati ) នាយក​គ្រប់គ្រង​ធនាគារពិភពលោក​។​

-​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១២ លោក ប៉ា​ស្កាល ឡា​មី ( Pascal lamy ) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

-​នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១៥ និង ៣០ នាទី រសៀល លោក ហា​រ៉ូ​ហ៊ី​កូ កូ​រុដា ( Haruhiko Kuroda ) ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។​

-​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ និង ៣០ នាទី ព្រឹក លោក ច​ន ឃី ( John Key ) នាយករដ្ឋមន្ត្រី ញ៉ូវ ហ្សឺ​ឡែន​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: