THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អង្គភាព​ព័ត៌មាន និងប្រតិកម្ម​រហ័ស ថ្កោល​ទោសអង្គការ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស

leave a comment »


បញ្ជាក់អានប្រតិកម្មរបស់ក្រុមនេះទៅប្រែដ អាដាម ហាក់បីដូចជាជំលោះបុគ្គល ចេះត្រឹមបដិសេធ និងវាយប្រហារពាក្យសំដី មិនសមជាស្ថាប័នរដ្ឋាភិបាលសោះ។ 

Angkor Media: អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្កា​ចំពោះ​របាយ​ការណ៍មួយ​ក្រោម​ចំណង​ជើង​ថា «ប្រាប់​ពួក​គេ​ថា ខ្ញុំ​ចង់​សម្លាប់​ពួក​គេ»​របស់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ដែលចេញ​ផ្សាយ​កាល​ពី​ដើម​សប្តាហ៍​នេះ។

សេចក្តី​ថ្លែង​ការណ៍​​ ចុះ​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ​ដែល​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះមានខ្លឹមសារ​ដូចខាង​ក្រោម៖

 អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មានការ​សោកស្តាយ​យ៉ាងខ្លាំង និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន អំពី​ការកាប់សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​កម្ពុជា នៅក្នុង​រយៈពេល​ជាង​២០​ឆ្នាំកន្លងមក ដែល​លោក Brad Adam បាន​ប្រឌិត​ឡើង​នៅក្នុង​របាយការណ៍​ដែលមាន​៦៨​ទំព័រ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ក្រោម​ចំណងជើង​ថា “​ប្រាប់​ពួកគេ​ថា​ខ្ញុំ​ចង់​សម្លាប់​ពួកគេ​”​។ ទោះបីជា​របាយការណ៍​នេះ​វែង​អន្លាយ​យ៉ាងណាក៏ដោយ ប៉ុន្តែ​វា​មិនបាន​ផ្អែកលើ​ការពិត​ជាក់ស្តែង និង​មិនបាន​បែងចែក​រវាង​ខុស​និង​ត្រូវ​ទាល់​តែ​សោះ ដោយ​ផ្អែក​ទាំងស្រុង​តែ​លើ​ភស្តុតាង​ប្រឌិត ប្រភព​អនាមិក​និង​ការស្រមើស្រមៃ ដែល​ធ្វើ​ឲ្យ​របាយការណ៍​ខាងលើនេះមិនអាច​ជឿទុកចិត្ត​បានឡើយ​។ របាយការ​ណ៍​​​​​​​នេះ​​​​​ ​​​ត្រូ​​​​វ​​​បា​​​ន​​​​​​​ផ្ស​ព្វ​ផ្សា​​យ​​​​​​​នៅ​​​​​​​ថ្ងៃ​ទី​​​​១​៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១២ តែ​ប៉ុន្មាន​ថ្ងៃមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​លើក​ទី​៤ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កម្ពុជា ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ដែល​ទង្វើ​នេះមាន​ចេតនា​គិតទុក​ជាមុន ដើម្បី​បំផ្លាញ​កិច្ចប្រជុំ​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​ដ៏​ឧត្តុង្គឧត្តម និង​មាន​គោលបំណង​ច្បាស់លាស់ ព្រមទាំង​ដើម្បី​ញុះញង់​មិន​ឲ្យ​មានការ​ទុកចិត្ត​គ្នា និង​បង្ហាញ​នូវ​ការមិន​គោរព​ចំពោះ​កម្ពុជា ដែលជា​ប្រធាន​អាស៊ាន​។​

សេចក្តីប្រកាស​បាន បន្តថា របាយការណ៍​ដ៏​វែង​អន្លាយ​របស់ Brad Adam នេះ​មិន​ត្រឹមតែ​បាន​ចោទប្រកាន់​អំពីនិ​ទណ្ឌ​ភាព​នៅ​កម្ពុជា រយៈពេល​២០​​​ឆ្នាំ​ ​ក្រោ​ម​​​​រា​ជ​រ​ដ្ឋា​ភិ​បា​​ល​​ដឹ​ក​នាំ​​​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានប្រសូត​ចេញពី​ការបោះឆ្នោតជា​បន្តបន្ទាប់​តាមបែប​លទ្ធិប្រជាធិបតេយ្យ​នោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ដល់​ពិភពលោក​ទាំងមូល ដែល​ក្នុងនោះ​រួមមាន​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បណ្តា​ប្រទេស​នៅ​អឺរ៉ុប នៅ​ម​ជ្ឈិ​ម​បូព៌ា និង​នៅ​អាស៊ី ឲ្យ​ក្លាយទៅជា​អ្នកសមគំនិត​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​មាន “​និ​ទណ្ឌ​ភាព​” កើតមានឡើង​ដោយ​គ្មាន​ទណ្ឌកម្ម​​​អស់​​​​រ​យៈ​ពេ​ល​​​​២​​​ទ​ស​វ​ត្ស​រ៍​​​។​ ​​កា​រធ្វើ​​ឲ្យ​ជាប់​ពាក់ព័ន្ធ​ដល់​អ្នកដទៃ​ដោយ​អ​ចេតនា​បង្កឡើង​ដោយ Brad Adam បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាពកម្សោយ​ដែល​ងាយ​ទទួលរង​នូវ​ការវាយប្រហារ​ទៅលើ​គាត់​វិញ ក្នុងខណៈ​ពេលដែល​គាត់​ងប់​ង​ល់​យ៉ាងខ្លាំង​ក្នុងការ​ប្រឌិត​ភស្តុតាងប្រឆាំង​មន្ត្រីជាន់ខ្ពស់​ស្លូតត្រង់​របស់​កម្ពុជា រហូតដល់​ថ្នាក់​បាត់បង់​អស់​នូវ​ភាពត្រឹមត្រូវ​តាមបែប​តក្កវិជ្ជា និង​ភាពម្ចាស់ការ​ក្នុងការ​វិនិច្ឆ័យ​។​

​ យើង​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សោះឡើយ ចំពោះ​របាយការណ៍​អគតិ​ដដែល​មួយហើយ​មួយទៀត​ដែល​សរសេរ​ដោយ Brad Adam នោះទេ ពីព្រោះ​គេ​បានដឹង​ឮជា​ទូទៅ​ថា ឥរិយាបថ​ចចេស​រឹង​រូស​របស់គាត់ ​បានធ្វើ​ឡើងដើម្បី​តែ​ជាការ​សងសឹក​និង​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេចនាយ​ក​​​រដ្ឋ​ម​ន្ត្រី​​​ហ៊ុ​ន​ ​សែ​ន​ ​និ​ង​​​ប្រ​ជា​​ជ​ន​​​ក​ម្ពុ​ជា​​​ទាំ​ង​មូ​ល​ ចំពោះ​ជោគជ័យ​នៅក្នុង​ការ​កាច់​ប​ង្កូ​ត​នាវា​កម្ពុជា​ចេញពី​សង្គ្រាមស៊ីវិល ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ថាមពល​សាជាថ្មី ដើម្បី​បោះជំហាន​ទៅ​មុខជា​លំដាប់​យ៉ាងរឹងមាំ ក្នុង​មាគ៌ា​ឆ្ពោះទៅរក​ការលូតលាស់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ដែល​ឈានទៅរក​ការកាត់បន្ថយ និង​លុបបំបាត់​​​នូ​វ​​ភា​ព​ក្រី​ក្រ​ ​​​ដោ​យ​​​មិ​ន​ចាំ​បា​ច់​​​មា​ន​ “​​​ដំ​បូ​ន្មា​ន​​​ដ៏​​​ពិ​សិ​ដ្ឋ​​​” របស់ Brad Adam នោះឡើយ​។ ការលើក​តម្កើងខ្លួន​ហួសហេតុ​ពេក បានធ្វើ​ឲ្យ​គាត់​រង​នូវ​ភាពអាម៉ាស់​យ៉ាងធ្ងន់ធ្ងរ ដោ​យសា​រ​តែ​​​មោ​​ទ​ន​ភា​ព​ ​និ​ង​​​ការយល់​ខុស​របស់គាត់​មកលើ​ប្រជាជន និង​ប្រទេស​កម្ពុជា​។​

​ សេចក្តីប្រកាស​ដដែល​បាន​បន្ថែមថា Brad Adam ក៏ដូចជាអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ព្យាយាម​ឥតឈប់ឈរ ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធសភា​អាមេរិក ចំនួន​១៥​រូប ឲ្យ​ជំរុញ​លោក​ប្រធានាធិបតី Barack Obama ដែល​នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​៤ ជាមួយនិង​សម​ភាគី​របស់លោក គឺ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​អាស៊ាន និង​ជា​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដើម្បី​លើកឡើង​នូវ​អ្វីដែល Brad Adam អះអាងថា ជាការ​រំលោភ​សិទ្ធិមនុស្ស ការបណ្តេញ​ចេញពី​លំនៅដ្ឋាន​ដោយ​បង្ខំ និង​ដំណើរការ​បោះឆ្នោត​មិន​យុត្តិធម៌​។ ដោយ​ខ្វះ​ការគួរសម និង​មិនបាន​ទុកពេល​ដ៏​សំខាន់​នេះជូន​លោក​ប្រធានាធិបតី Barack Obama ឲ្យ​ថ្លែង​អំពី​អ្វី​តាម​គំនិត​របស់លោក នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​៤​នេះ Brad Adam បានធ្វើ​សម្ភាសន៍​ជាមួយ​វិទ្យុ​អូស្ត្រាលី (ABC) កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង​៧​ព្រឹក ម៉ោង​នៅ​រាជធានី​ភ្នំពេញ ដោយបាន​ប្រាប់​អ្នក​ស្តាប់​ថា គាត់​ចង់​ឲ្យ​ប្រធានាធិបតី Barack Obama ’…​បញ្ចប់​ការទទួលស្គាល់​ពាក់កណ្តាល​ចំពោះ​លោក​ហ៊ុន សែន និង​បញ្ចប់​ការទទួលស្គាល់​និ​ទណ្ឌ​ភាព​…”​។ Brad Adam បាន​និយាយ​បន្ថែមថា “…​លោក​ប្រធានាធិបតី Barack Obama អាចធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រំជើបរំជួល​បាន​។ ប្រជាជន​កម្ពុជា​កំពុងតែ​រង់ចាំ​សញ្ញា​ថា ពិភពលោក​គឺ​នៅ​ជាមួយ​ពួកគេ​…”​។ ពាក្យសម្តី​របស់ Brad Adam បែបនេះ បាន​ស្តែង​ឲ្យ​ឃើញ​នូវ​កំហុសឆ្គង ដែលជា​សកម្មភាព​វិទ្ធង្សនា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើតចេញពី​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​។

​ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​វិទ្ធង្សនា​របស់ Brad Adam ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​សូម​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើការ​ថ្កោលទោស​ផងដែរ​។ ការបង្ហូរ​ឈាម​ដែល​កំពុងតែបន្ត​នៅ​តំបន់​ខ្លះនៃ​ពិភពលោក​បច្ចុប្បន្ននេះ គឺជា​ការ​រម្លឹក​ជាប្រចាំ​អំពី​ផលវិបាក​ដែល​កើតចេញពី​សកម្មភាព​វិទ្ធង្សនា​បែបនេះ គាំទ្រ​ដោយ Brad Adam ឬក៏​អាចជា​ការផ្តួចផ្តើម​គំនិត​ផ្ទា​ល់​ពី Brad Adam ខ្លួនឯង​តែម្តង​។ ទាក់ទង​នឹង​កម្ពុជា ចេតនា​ពិត​របស់ Brad Adam ហើយ​និង​អ្នកសមគំនិត​របស់គាត់ គឺ​ធ្វើយ៉ាងណា​ដើម្បី​សាបព្រោះ​បង្ក​ឲ្យ​មានការ​បែកបាក់នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា និង​រុញច្រាន​ប្រទេស​នេះឲ្យ​ធ្លាក់​ចូលទៅក្នុង​វិនា​សកម្ម និង​ការសម្លាប់​រង្គាល​ដូច​នៅក្នុង​យុគសម័យ​ចុង​ទសវត្សរ៍​ឆ្នាំ​៦០ និង​ទសវត្សរ៍​ឆ្នាំ​៧០ ដែល​នៅក្នុង​អំឡុងពេលប្រជាជន​កម្ពុជា​បានទទួល​រង​នូវ​ការបង្ហូរ​ឈាម និង​ទុក្ខវេទនា ដែល​មិនអាច​រៀបរាប់​អស់​បាន​។ វា​ជា​ការគួរ​ឲ្យ​សោកស្តាយ​ណាស់​ដែល Brad Adam សប្បាយរីករាយ ចង់ឃើញ​កម្ពុជា​ធ្លាក់​ទៅជា​ប្រជាជាតិ​មួយដែលមាន​ការបែកបាក់ អស្ថិរភាព និង​ពោរពេញ​ទៅដោយ​សោកនាដកម្ម​ដូច​ក្នុង​អតីតកាល​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: