THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សំខាន់៖សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ានដែល បានអនុម័ត គ្មានប្រយោជន៍ ដល់ប្រជាជនខ្មែរ និងប្រជាជនសមាជិក អាស៊ានទេ

leave a comment »


ដោយ៖ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២

មូលហេតុគ្មានប្រយោជន៍គឺ

  1. សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ានត្រូវបានអនុម័តឡើងតាមតែឆន្ទៈរបស់ភាគីរដ្ឋាភិបាលនៃសមាជិកអាស៊ានតែប៉ុណ្ណោះដោយពុំបានពិភាក្សាឬទទួលយោបល់ពីក្រុមអង្គការសង្គមស៊ីវិល
    និង អង្គការសិទ្ធិមនុស្សនានាឡើយ។ ជារួមសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សមិន ទាំងបានដឹងថា សេចក្តីថ្លែងការណ៍នេះមានន័យដូចម្តេចផង។
  2. ប្រទេសសមាជិកអាស៊ានមានរបបនយោបាយខុសៗគ្នាដោយប្រទេសខ្លះសេរី ប្រទេសខ្លះផ្តាច់ការ និងប្រទេសខ្លះជារបបកុម្មុយនីស្តដូច្នេះសេចក្តីថែ្លងការណ៍នេះពិតជាមិនឆ្លុះបញ្ចាំងនូវស្មារតី ឬ
    សុឆន្ទៈសិទ្ធិមនុស្សសកលតាមគំរូនៃសេចក្តីថ្លែងការណ៍សិទ្ធិមនុស្ស របស់អង្គការ សហប្រជា​ជាតិ​ឡើយ។
ជាមួយនឹងរឿងនេះដែរខ្ញុំសូមលើកយករបៀបសហគមន៍អឺរ៉ុបធ្វើការ អនុម័តច្បាប់ឬ សេចក្តី ថ្លែងការណ៍ រួមអ្វីមួយសម្រាប់សហគមន៍អឺរ៉ុបបន្តិចដើម្បីជាពន្លឺ។ ពោលគឺ

  1. រដ្ឋាភិបាលនៃសមាជិកសហគមន៍អឺរ៉ុបនឹងធ្វើពង្រាងមួយរៀងៗខ្លួន រួចដាក់បញ្ចូលគ្នា ឬក្រុមការងារ ជំនាញរបស់សហគមន៍អឺរ៉ុបជាអ្នក ធ្វើតែម្តង។
  2. រដ្ឋាភិបាលនៃសមាជិកយកសេចក្តីពង្រាងរួមនេះមកត្រួតពិនិត្យ និងពិភាក្សានៅ រដ្ឋសភាជាតិ តាមប្រទេសនីមួយ។ បន្ទាប់ពីកែសម្រួល​ហើយរដ្ឋសភាឬរដ្ឋាភិបាលនៃប្រទេសនីមួយនឹងបើក​ទទួលយកយោបល់ពីប្រជាពលរដ្ឋទូទៅ ឬតាមស្ថាប័និងងអង្គការជំនាញទាក់ទងនិងកិច្ចការ ជាក់ស្តែង តាមរយៈការធ្វើសិក្ខាសាលានិង វេទិការសាធារណៈ ឬការស្ទង់មតិតាមកាសិក្សាណា​មួយដើម្បីស្វែងរកការផ្តល់យោបល់និងការគាំទ្រភាគច្រើនពីប្រជាជន។
  3. បន្ទាប់ពីទទួលបានមតិនិងការគាំទ្រពីប្រជាជន និងអង្គការជំនាញ ដែលទាក់ទងនានាហើយ ពង្រាងថ្មីនេះនឹងដាក់ទៅ ពិភាក្សានៅរដ្ឋសភា ជាលើកចុងក្រោយ។ បន្ទាប់ពីសភាបានអនុម័ត​រួចមក ទើបគេបញ្ជូនវាមក សភារបស់សហគមន៍អឺរ៉ុប ដើម្បីពិភាក្សានិងស្វែងរកការអនុម័តជា ស្ថានពរ។

នេះជារបៀបសហគមន៍អឺរ៉ុបគេធ្វើការ ពោលគេមិនធ្វើបិទទ្វារដូច សមាគមន៍ អាស៊ានទេ។ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: