THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មានបងប្អូនយើងខ្លះ ជាពិសេសអ្នកកាន់ជើងបក្សប្រជាជន តែងតែ និយាយថា អាមេរិកសំលាប់ខ្មែរ និងមិនជួយខ្មែរដូចចិន

leave a comment »


ដោយ សុវណ្ណភូមិ
ថ្ងៃទី២០ តុលា​២០១២

តើពិតដែរទេ? ខ្ញុំមិនពន្យល់ច្រើនទេ តែសូមអានអ្វីជាសង្វេបនៅទីនេះ។​ ជារួមគួរស្វែងយល់អោយ បាន ច្រើននិងពិចារណាតាមការពិតហើយកុំ រៀនយកអ្នកឲ្យគុណសងទោសនិងអ្នកឲ្យទោសសងគុណ ដូច របបនេះបង្រៀន។ ជាក់ស្តែង៖

  • រឿងអាមេរិកទំលាក់គ្រាប់បែកនៅខ្មែរ វាជារឿងដែលពួកយៀកកុង វាឆ្លៀតបំផ្លាញខ្មែរ​ដោយ យក ដីខ្មែរជាទីលានសង្រ្គាម៕ អ្នកដែលត្រូវបន្ទោសគឺយួនយៀកកុង។
  • អាមេរិកបើនិយាយពីតរឿងជួយគឺជួយខ្មែរច្រើនណាស់ តាំងពី សម័យ សម្តេចតារហូត មកដល់ ពេលនេះ។ សម័យសម្តេចតាអាមេរិក ជួយទឹកប្រាក់រហូតដល់ ៤៨៣,៣លានដុល្លា ចាប់ពីឆ្នាំ ១៩៥៥ដល់ ១៩៦៣ រហូតដល់ពេលសម្តេចតាផ្តាច់ទំនាក់ទំនងនិង ងាកទៅរកប្លុក អព្យាក្រិត។ ក្នុងសម័យនោះដែរ ចិនជួយខ្មែរត្រឹមតែ២២,៤ លាន ដុល្លាប៉ុណ្ណោះពោលក្នុងឆ្នាំ១៩៥៦។

ចំពោះសម័យលន់ណុលទាំងលុយខ្ចីនិងលុយជំនួយអាមេរិកឲ្យខ្មែរ មានចំនួន១៦៨៣លានដុល្លា ដែល ក្នុង នោះមានជាង៤០០លានដុល្លា ជាប្រាក់កម្ចីដែលនៅតមកដល់សព្វថ្ងៃខ្មែរមិនទាន់សង។ ចំពោះចិន នា សម័យនោះបានជួយខាងប៉ុលពតទាំងទឹកប្រាក់ និងសម្ភារសឹក ទៅប៉ុលពតដែលគ្មាន តួលេខណាអាច បញ្ជាក់បានឡើយ។ ចំពោះសម័យខ្មែរក្រហមកាន់កាប់ ពី១៩៧៥មក ចិនជួយក្រហមពេញដៃ ទាំងអាវុធ និងប្រាក់​កម្ចី តែចិន​អាចលុបចោលជាសំងាត់ដោយខ្លាចអន្តរជាតិ ផ្កោលទោសនិងខ្មែរចងកំហឹង។ ចិន​ក៏បានបន្តជួយ​ខ្មែរក្រ​ហម រហូតមកទៀតក្នុងទសវត្សរ៍១៩៨០ ដើម្បីបន្តសំលាប់ខ្មែរ។

ចំពោះអាមេរិកវិញក្រៅពីមានតួនាទីសំខាន់ស្វែងរកសន្តិភាពឲ្យខ្មែរ ពោលគឺចាប់តាំងពីមានសន្ធិសញ្ញា​ទីក្រុងប៉ារីសនិងពេលនេះបើគិតពីជំនួយអាមេរិកនៅតែជួយខ្មែរច្រើនជាងគេ។ មូលហេតុ៖

  • ចាប់ពីពេលនោះ(១៩៩១)មកអាមេរិកតែងតែឲ្យជំនួយឥតសំណង រាប់រយលានដុល្លា ហើយខ្មែរ​គ្មាន​បំណុលថ្មីជាមួយអាមេរិកទេ។
  • ចាប់តាំងពីខ្មែរបានទទួលការអនុគ្រោះការនាំចូល ទំនិញទៅ អាមេរិកដោយអត់ពន្ធមក តើអ្នក​គិតទៅមើលមានចំណូលប៉ុណ្ណា ពីការនាំខោអាវទៅអាមេរិករហូតមកដល់ពេលនេះ? គ្រាន់តែ​ឆ្នាំ២០១២នេះមានចំណូលមានជាង៣,៦ពាន់លានដុល្លាទៅហើយ។ ចុះបើអ្នកគិតតាំងពីឆ្នាំ​២០០៣មកដែលកាលនោះការនាំចេញខោអាវខ្មែរមានចំណូលជិត៨០០លានដុល្លានោះហើយ
    កើនជាលំដាប់ដល់ជាង១,៣ពាន់លានដុល្លានាឆ្នាំ២០០៧។បើគិតជារួមទៅគឺច្រើនជា១០ពាន់​លានដុល្លាពីខាងអាមេរិក។ ប៉ុណ្ណឹងហើយអាមេរិកអាក្រក់នឹងមិនជួយខ្មែរទៀតឬ?

ចុះចិនវិញ? អត់មានទេ បើនិយាយពីជំនួយអត់សំណងតិចណាស់ អាចមិនដល់រយលានដុល្លាទេតែ​បើគិតពីបំណុលត្រូវសងខ្មែជំពាក់ ចិនជាង៥ពាន់លានដុល្លាហើយ។ដូច្នេះត្រង់ណាថាចិនជួយខ្មែរដោយ
សប្បរស? ក្រៅពីនេះចិនមកសុំដីសម្បទានសេដ្ឋកិច្ច និងព្រៃ សម្បទាន ស្ទើរតែគ្រប់កន្លែង ចុះអាមេរិក ដែលមានទេ? ត្រូវគិតត្រង់នេះ។ ហើយអ្វីដែលសំខាន់បំផុតអាមេរិកតែងតែដាក់ សម្ពាធឲ្យ ហ៊ុន សែន គោរពសិទ្ធិមនុស្ស ការពារធនធានធម្មជាតិ បំបាត់អំពើពុករលួយ ចុះចិនវិញ អត់ដែលមានទេតែមាន​តែមកជួយកាប់ បំផ្លាញថែម។ តើអ្នកណាគិត ដល់ខ្មែរជាង?

តើយើងអាចនិយាយថាបើអាមេរិក មិនជួយយើងមានដូចសព្វថ្ងៃ នេះទេ?

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: