THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សូមបងប្អូនដែលជឿហ៊ុន សែន សូម ពិចារណា៖ ពលរដ្ឋរស់នៅជាប់ ព្រំដែនចោទវៀតណាមថា បោះបង្គោលព្រំដែន តាមអំពើចិត្ត

leave a comment »


ដោយ ដែន អយុធ្យា
2012-11-19
ប្រភព៖អាស៊ីសេរី

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម បាន​ចោទ​ភាគី​វៀតណាម ថា​បាន​បោះ​បង្គោល និង​តម្រុយ​ព្រំដែន​តាម​អំពើ​ចិត្ត ដោយ​ភាគី​កម្ពុជា មិន​បាន​ចូល​រួម និង​គ្មាន​សិទ្ធិ​តវ៉ា​ទេ។ 

ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​បោះ​បង្គោល​ព្រំដែន តែង​បាន​ច្រាន​ចោល និង​អះអាង​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នេះ។

ប្រជាពលរដ្ឋ​ភាគ​ច្រើន​មាន​លំនៅឋាន​ជាប់​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម បាន​អះអាង​ថា សកម្មភាព​បោះ​បង្គោល និង​តម្រុយ​កំណត់​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ គឺ​ភាគី​កម្ពុជា គ្មាន​សិទ្ធិ​សម្រេច និង​អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ភាគី​វៀតណាម។

បុរស​វ័យ​ជាង ៥០​ប្លាយ​ឆ្នាំ ឈ្មោះ នាង ទៀន រស់នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម លោក​បាន​ឲ្យ​ដឹង​ថា ដី​ចម្ការ​គាត់​ចំនួន ៧​ហិកតារ​ត្រូវ​បាត់​បង់​ដោយ​សារ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម។ លោក​អះអាង​ថា សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​នៅ​ក្នុង​មូលដ្ឋាន​លោក​កន្លង​មក មិន​ឃើញ​មាន​ភាគី​កម្ពុជា ចូល​រួម​ទេ គឺ​ឃើញ​មាន​តែ​ភាគី​វៀតណាម ទេ។

លោក នាង ទៀន បន្ត​ថា សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​នៅ​ឃុំ​ត្រពាំងផ្លុង ឃើញ​មាន​តែ​ភាគី​វៀតណាម ទេ ដែល​បាន​យក​តម្រុយ ឬ​ក៏​បង្គោល​កំណត់​ព្រំដែន​ទៅ​បោះ​លើ​ទីតាំង​ដែល​ពួក​គេ​ចង់​បាន ដោយ​ភាគី​ខ្មែរ មិន​បាន​ចូល​រួម ឬ​មិន​ហ៊ាន​ចេញ​មុខ​ជំទាស់​ទេ។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ការ​បោះ​កំណត់​ព្រំដែន ឬ​តម្រុយ​ព្រំដែន​នៅ​ឃុំ​ត្រពាំងផ្លុង ភាគី​វៀតណាម បាន​យក​បង្គោល ឬ​តម្រុយ​ទៅ​បោះ​ចូល​មក​ក្នុង​ដីចម្ការ​ដំឡូង​ដែល​ពលរដ្ឋ​កំពុង​បង្ក​បង្កើន​ផល​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​មន្ត្រី​ខ្មែរ​មិន​បាន​ជួយ​អើពើ​ទេ ទោះ​បី​ពលរដ្ឋ​ស្នើសុំ​កិច្ច​អន្តរាគមន៍​បែប​ណា​ក្ដី។

បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ ក្រួច ប៉េង រស់នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម នេះ​ដែរ ក៏​បាន​ឲ្យ​ដឹង​ថា គ្រួសារ​គាត់​បាន​បាត់​បង់​ដី​ចម្ការ​ចំនួន ២​ហិកតារ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដោយ​សារ​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​របស់​រដ្ឋាភិបាល។ លោក​អះអាង​ថា បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ដែល​បាន​បោះ​ក្នុង​មូលដ្ឋាន​លោក គឺ​ភាគី​វៀតណាម ជា​អ្នក​យក​តម្រុយ ឬ​បង្គោល​នៅ​លើ​ទីតាំង​ដែល​ពួក​គេ​ចង់​បាន ហើយ​មិន​ឃើញ​ភាគី​កម្ពុជា ចូល​រួម​ទេ។

កសិករ​រូប​នេះ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​របស់​រដ្ឋាភិបាល​នាំ​ឲ្យ​ប្រទេស​កម្ពុជា បាត់​បង់​ទឹកដី​ថែម​ទៀត​នា​ថ្ងៃ​អនាគត បើ​សិន​ជា​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ជាមួយ​ភាគី​វៀតណាម នោះ។

ក្រុម​ប្រជាពលរដ្ឋ​ច្រើន​ទៀត រស់នៅ​តាម​ព្រំដែន​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ក៏​សោកស្ដាយ​ដីធ្លី​កសិកម្ម​របស់​ដូនតា​បន្សល់​ទុក ដែល​ត្រូវ​ប្រទេស​វៀតណាម រំលោភ​យក ដោយ​សារ​ផែនការ​បោះ​កំណត់​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ។

ពលរដ្ឋ​ខេត្ត​កំពង់ចាម ព្រួយ​បារម្ភ​ថា ថ្ងៃ​អនាគត ដី​កសិកម្ម​របស់​ពួក​គាត់​នឹង​អាច​បាត់​បង់​បន្ត​ទៀត ដោយ​សារ​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ណា​មួយ​កើត​ឡើង ហើយ​មន្ត្រី​ព្រំដែន​រដ្ឋាភិបាល​មិន​ហ៊ាន​តវ៉ា​នោះ។

លោក គង់ ចន្ថា ជា​ជំទប់​ទី១ ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្សី លោក​ទទួល​ស្គាល់​ថា សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម ពិត​ជា​នាំ​ឲ្យ​បាត់​បង់​ដី​កសិកម្ម​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ពិត​មែន។ លោក​ថា ទំហំ​នៃ​ការ​បាត់​បង់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លោក​មាន​រូបភាព​ធ្ងន់ធ្ងរ ហើយ​ថា ពលរដ្ឋ​ឃុំ​ត្រពាំងផ្លុង បារម្ភ​ខ្លាច​បាត់​បង់​ដី​បង្ក​បង្កើន​ផល​បន្ត​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​មន្ត្រី​រដ្ឋាភិបាល​ហាក់​មិន​ហ៊ាន​តវ៉ា​ជាមួយ​ភាគី​វៀតណាម ទេ ចំពោះ​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​នេះ។

ទោះ​យ៉ាង​ណា លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្លាប់​បាន​បដិសេធន៍​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន ឬ​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ភាគី​វៀតណាម នោះ។ លោក​ថា ភាគី​កម្ពុជា មិន​មែន​ចេះ​តែ​ឯកភាព​ទៅ​តាម​ការ​ចង់​បាន​របស់​ភាគី​វៀតណាម ដូច​ការ​ចោទ​ប្រកាន់​ទេ គឺ​អ្នក​ឯកទេស​ជំនាញ​ភាគី​កម្ពុជា បាន​ពិនិត្យ​ចំពោះ​បញ្ហា​បោះ​កំណត់​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​ធ្វេសប្រហែស​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ចំពោះ​សកម្មភាព​បោះ​កំណត់​ព្រំដែន​គោក​ជាមួយ​វៀតណាម ជា​ថ្មី​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ថា ការ​បោះ​កំណត់​ព្រំដែន​នេះ​ត្រូវ​ឲ្យ​មាន​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​ចូល​រួម​អង្កេត។

សកម្មភាព​បោះ​កំណត់​តម្រុយ ឬ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ពលរដ្ឋ​អះអាង​ថា មិន​មែន​រំលោភ​ចូល​តែ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម ទេ គឺ​មាន​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​បាន​រំលោភ​ចូល​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ធ្លាប់​បង្ក​បង្កើន​ផល​នេះ​ដែរ។ ខេត្ត​ទាំង​នោះ​មាន​ដូច​ជា ខេត្ត​តាកែវ ព្រៃវែង និង​ខេត្ត​ស្វាយរៀង ជាដើម។

បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​នឹង​បោះ​ឲ្យ​រួច​ជាស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ លោក​ថា ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣ ដោយ​សារ​មន្ត្រី​ជំនាញ​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: