THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន សន្យាចាប់ពី២០១៣ មួយឆ្នាំ ត្រូវកសាងផ្លូវមិនតិចជាង ៤០០គ.ម (ដោយគ្មានលុយខ្លួនឯងមួយសេន តែជាលុយខ្ចីចិន នេះហើយ ហ៊ុន សែន)

leave a comment »


ដោយ ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី២២ វិច្ឆិកា ២០១២

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១២នេះ ហ៊ុន សែន បានចូល រួម នៅក្នុង ពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវ ជាតិលេខ៨ ផ្លូវជាតិ​លេខ​៨,១ និងផ្លូវជាតិ លេខ៨,២ ដែលមាន ប្រវែងសរុប ១៣៣,២០គីឡូម៉ែត្រ ក្រោមប្រាក់ កម្ចី ឥណទានរបស់សាធារណរដ្ឋ ប្រជាមា​និតចិន និងថវិកាបដិភាគ របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមាន ទឹកប្រាក់សរុបជាង៨០លានដុល្លារ។

ពិធីនេះធ្វើឡើងនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្ដព្រៃវែង ដោយមាន ការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិក​រាជ​រដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ដព្រៃវែង ប្រជា ពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងមានការចូលរួមពីឯកអគ្គរដ្ឋទូតចិន លោក ថានខ្វានសៀ ផងដែរ។

ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ទៅ ប្រាក់ជំនួយនិង កម្ចីឥណ ទាន ពីប្រទេសចិន នឹងយកមួយ ផ្នែកទៅកសាងផ្លូវ​លំក្រាល​កៅស៊ូ ដែលត្រូវកសាងមិនតិចជាង៤០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ ហើយ ក្នុង កិច្ចប្រជុំ កាលពីម្សិលមិញ ជាមួយធនាគារអភិវឌ្ឍអាស៊ី គឺ​រាជ​រដ្ឋាភិបាល បានស្នើសុំដំណាក់កាលទី១ ប្រវែង ១៥០០គីឡូម៉ែត្រ និងដំណាក់កាលទី២ ប្រវែង១៣០០គីឡូម៉ែត្រ ចំពោះផ្លូវលំ​ក្រាលកៅស៊ូ ពីព្រោះបើមិនធ្វើទេ និងខូចខាត ដែលពេលខ្លះបណ្ដាល មកពីដឹកលើសទម្ងន់ ។

ហ៊ុន សែន ក៏បានថ្លែងកោតសរសើរ ពីជោគជ័យ នៃមហាសន្និបាត បក្សកុម្មុយនិស្ដ ចិន លើកទី១៨ ដែលបានធ្វើកាលពីពេលកន្លង​ទៅ ហើយអបអរសាទរ លោកស៊ី ឈិនពីង ដែលទើបនឹងតែងតាំងជា អគ្គលេខាធិការបក្ស និង ក្លាយជាប្រធានាធិបតី នៅខាងមុខ នឹងមានទំនាក់ទំនងគ្នា យ៉ាងល្អ៕

បញ្ជាក់៖ ប្រទេសណាក៏មានការជំពាក់ដែរ តែបញ្ហាគឺ​​ ប្រទេស គេខ្ចីលុយចាយវាយមានតម្លាភាព គេមានថវិការខ្លួន យកមកប្រើប្រាស់ និងខ្ចីសម្រាប់បង្រ្គប់បន្ថែមតម្រូវការចាំបាច់។ ចំពោះខ្មែរយើងឃើញជាក់ស្តែងហើយ បើនិយាយពីការបំផ្លាញព្រៃឈើ ស្ទើរតែអស់​តែរដ្ឋគ្មានចំណូលសោះ។ ជារួមបើខ្មែរអាចគ្រប់គ្រងនិងប្រើប្រាស់ធន់ធានធម្មជាតិបានត្រឹមត្រូវខ្មែរមិនបាច់ខ្ចីគេដល់ម្លឹងទេ។
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: