THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ខ្សឹបដាក់ត្រចៀកៈ នៅបាវិតគេប្រើ ភាសាវៀតណាម និងអង់គ្លេសជាផ្លូវការ សម្ភោធកាស៊ីណូ Good Luck 9

leave a comment »


បញ្ជាក់៖  នេះដោយសារតែ៧មករា ជិតរលាយហើយ!

DAP/ ស្វាយរៀងៈ ជនជាតិខ្មែរមួយចំនួនពិតជាមានការភ្ញាក់ផ្អើលមិន តិចទេ ខណៈដែលបានចូលរួមពិធីសម្ភោធ កាស៊ីណូ Good Luck 9 ក្នុងក្រុង បាវិតកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយនៅក្នុងពិធី​សម្ភោធ នោះ ភាសាដែលគេប្រើ គឺភាសាវៀតណាម និងបក ប្រែពីភាសាវៀត​ណាម​មកជាភាសាអង់គ្លេស ចំណែកឯភាសាខ្មែរដែលជា​ភាសាម្ចាស់​ផ្ទះត្រូវ​បាន​គេគ្រវាត់ចោលទៅក្នុង​ធុងសំរាម​បាត់តែម្ដង។

បើទោះបីជាពិធីសម្ភោធនោះ ស្ថិតនៅលើទឹកដីខ្មែរ ពិសេសជាងនេះទៅទៀត ពិធីដ៏អធិកអធម នោះ មានការចូល រួមពីមន្រ្តីជាន់ខ្ពស់  រ​បស់​​ខេត្តស្វាយរៀង និងមន្រ្តីជាន់ខ្ពស់ ក្រុងបាវិត ព្រមទាំងលោកប្រធានមន្ទីរមួយចំនួនរបស់ខេត្ត ប៉ុន្តែពិធីសម្ភោធ មិនមានប្រើភា សាខ្មែរ វាពិតជាបានបំបាក់មុខមន្រ្តីខ្មែរ យ៉ាងច្បាស់ក្រឡែត។ មិនឲ្យថា បំបាក់មុខយ៉ាងម៉េចទៅកើត បើនេះគឺជាទឹក​ដីខ្មែរ មន្រ្តីធំបំ ផុត របស់ ខេត្តចូលរួម តែផ្ទុយទៅវិញ ពិធីការត្រូវបាន គេរៀប​ចំជាភាសាវៀតណាម ទៅវិញ។ សូម្បីតែពិធីករ ក៏គេយកពិធីករជន ជាតិ វៀត​ណាមមកនិយាយដែរ ហើយ ពិធីកររូបនោះមិនចេះភាសាខ្មែរទៅទៀត ដោយ​គេនិយាយជាភាសា វៀតណាម និងបកប្រែមកជា ភាសាអង់គ្លេស ឬមួយក៏ម្ចាស់កាស៊ីណូជនជាតិ កូរ៉េនេះគេដឹងថា ឲ្យតែពួក​មន្ត្រីខ្មែរ​ចេះភាសាវៀតណាម ទាំងអស់ឬ? មានជន ជាតិ ខ្មែរ មួយ ចំនួន ដែលឈរមើលពិធីសម្ពោធកាស៊ីណូ Good Luck 9 នាំគ្នា​ហួស​ចិត្តគ្រប់ៗគ្នា ដោយមិននឹក ស្មានថា កាស៊ីណូមួយនេះ មើល ងាយភាសាខ្មែរបែបនេះទាល់តែសោះ។

ហេហេ!!! គេមិនដឹងថា ថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួនដែលបានចូលរួមសម្ពោធកាស៊ីណូមួយនោះ កាល ពីចុងសប្ដាហ៍ កន្លងទៅមានការខ្មាស់អៀនដែរឬទេ ខណៈដែលភាសាជាតិ របស់ខ្លួនឯងត្រូវគេគ្រវែងចោលបែប នេះ?

បើតាមការសង្កេតរបស់នាយផេះខ្ញុំ គឺមន្រ្តីខ្មែរយើងមួយចំនួន ដែលបានចូលរួមក្នុងពិធីនោះ ហាក់ដូចជាមិនចាប់ អារម្មណ៍ និងគិត ពីបញ្ហានេះទេ។ គោលបំណងដែលពួកគេ ទៅចូលរួម គឺផឹកស៊ីសប្បាយ ជាមួយការប្រគំតន្រ្តី ដែលមានតារាចម្រៀង ស្រីវៀតណាម ទាំងអស់មកច្រៀងឲ្យស្ដាប់តែម្យ៉ាងប៉ុណ្ណោះ ចំណែក រឿងនិយាយភាសាខ្មែរ ឬមិនខ្មែរនោះពួកគេអត់ Care ទេ។

ហេហេ!!!! សំណេរមួយនេះមិនមែនជាការបំផុសនូវគំនិតជាតិនិយមនោះទេ។ គំនិតជាតិនិយម ដែលដឹកមុខ ដោយហ៊ីត្លែ ត្រូវបាន គេបោះបង់ចោលចាប់តាំងពីបញ្ចប់សង្រ្គាមលោកលើកទី១មកម្ល៉េះ។ ក៏ប៉ុន្តែសំណេរមួយ នេះ គឺចង់ទាញអារម្មណ៍ឲ្យមន្រ្តីខ្មែរខ្លះ មានមនសិការជាតិផង ជាពិសេសគួរតែមើលប្រទេស ក្បែរខាងផងថា តើគេស្រលាញ់ភាសាជាតិគេដល់កម្រិតណា? មានពេលខ្លះ ទោះជាមន្រ្តីប្រទេសទាំងនោះ ចេះភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញយ៉ាងណាក៏ដោយ ប៉ុន្តែពេលដែលទទួលជួបជនជាតិបរទេស គឺគេតែងតែនិយាយភាសា កំណើតគេជានិច្ច។ ការរៀបចំពិធីអ្វីក៏ដោយ អាជ្ញាធរដែនដី គួរតែដឹងពីពិធីការ និងបើយល់ថា ពិធីការ មិនត្រឹម ត្រូវ គួរតែស្នើឲ្យមានការផ្លាស់ប្ដូរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: