THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្វែងយល់ពីមូលហេតុ៖ គ្មានរូបហ៊ុន សែន ក្នុងអាល់ប៊ុមរូបថត សេតវិមាន

leave a comment »



Abby Seiff
The Phnom Penh Post

ភ្នំពេញៈ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកកែវជាមួយនឹង​លោក​ស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានជួបពិភាក្សាជាលក្ខណៈប្រវតិ្តសាស្រ្ត ជាមួយនឹងលោក ថេន សេន ប្រធានាធិបតី​មីយ៉ាន់ម៉ា ហើយបានសម្តែងការលាគ្នាដ៏កក់ក្តៅ ចំពោះលោក យូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្រ្តី ជប៉ុន នៅដើមសប្តាហ៍នេះ។

បើ ទោះបីជា លោក បារ៉ាក់ អូបាម៉ា បានជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន ក្នុងអំឡុងដំណើរទស្សនកិច្ច​រយៈពេលបីថ្ងៃនៅអាស៊ីក៏ដោយ ប៉ុន្តែ បើយោងតាមកំណត់ត្រារូបភាពផ្លូវការរបស់សេតវិមាន គឺលោកអូបាម៉ា មិនមានរូបថតពីការ​ជួបដាច់តែម្នាក់ឯងជាមួយនឹងលោក ហ៊ុន សែន ឡើយ។

ក្នុងអាល់ប៊ុមមានរូបថត ៤១ សន្លឹក(សូមមើលតាមបណ្តាញខាងក្រោម៖
http://www.whitehouse.gov/photos-and-video/photogallery/presidents-trip-asia ) អំពីដំណើរទស្សនកិច្ចរបស់ លោកប្រ ធានាធិបតី  ដែលបានបង្ហោះលើគេហទំព័រសេតវិមានកាលពីម្សិលមិញ អវត្តមានរបស់លោក ហ៊ុន សែន ក្នុងរូបថតទាំងនោះ​ជារឿង​គួរឲ្យ កត់សម្គាល់។ គឺមានតែមានរូបថតមួយសន្លឹករបស់លោក អូបាម៉ា ជាមួយនឹងព្រះមហាក្សត្រថៃ និងរូបថតបួនសន្លឹក ជាមួយនឹង​លោកស្រី យីងឡាក់។ លោក ថេន សេន មានក្នុងរូបថតមួយសន្លឹក ហើយលោកស្រី អ៊ុង សាន ស៊ូជី ក្នុងរូបថតចំនួន៣ សន្លឹក។

ប៉ុន្តែ ក្នុងរូបថតចំនួន ១៣ សន្លឹក ដែលបានថតនៅរាជធានីភ្នំពេញ ដែលលោក អូបាម៉ា ចំណាយរយៈពេលជាង ២៥ ម៉ោង ដើម្បី​ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចពិភាក្សាទ្វេភាគី និងពិធីលាងសាយភោជពេលល្ងាច ដែលមានវត្តមាន​របស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដោយ ក៏ពុំមានរូបថតណាមួយ បង្ហាញអំពីលោក ហ៊ុន សែន ឡើយ។

រូបថត មួយសន្លឹក ដែលអាចមើលឃើញលោក ហ៊ុន សែន ពីចម្ងាយ ក៏ប៉ុន្តែពុំបានរៀបរាប់អំពីលោក ហ៊ុន សែន ឡើយ ក្នុងចំណង​ជើងក្រោមរូបថតនោះ។ ផ្ទុយទៅវិញចំណងជើងរូបថតនោះ សរសេរថា៖«លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាបើក នៅក្នុង​កិច្ចប្រជុំមេដឹកនាំសហរដ្ឋអាមេរិក និងអាស៊ាន» បើទោះបីជារូបថតនោះ តាមពិតជារូបថតលោក ហ៊ុន សែន ថ្លែង​សុន្ទករថាក៏ដោយ។

លោក Carlyle Thayer សាស្រ្តាចារ្យកិតិ្តយស ផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales បានថ្លែងថា៖ «ជាការពិត វាជាចេតនា។ មិនអាចមានការពន្យល់ផ្សេងទៀតឡើយ។ វាគ្រាន់តែជាវិធីបង្ហាញអំពីការមិនសប្បាយចិត្ត»។

អង្គការ សិទិ្ធមនុស្ស មេដឹកនាំប្រឆាំង និងសមាជិកសភាសហរដ្ឋអាមេរិក ចំណាយពេលវេលាជាច្រើនក្នុងខែនេះ មុនដំណើរ​ទស្សនកិច្ចរបស់លោក អូបាម៉ា ដើម្បីជំរុញឲ្យលោកលុបចោលដំណើរទស្សនកិច្ច ឬសង្កត់ធ្ងន់លើបញ្ហាសិទិ្ធមនុស្ស។

លោក Thayer បានថ្លែងថា ខណៈដែលការមិនបង្ហាញរូបលោកនាយករដ្ឋមន្រ្តីជា សាធារណៈ ប៉ះពាល់ដល់ផ្នែកពិធីការ ប៉ុន្តែការដករូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអាល់ប៊ុម បានបញ្ជូនសារសមស្របទៅដល់ភាគីពាក់ព័ន្ធទាំងអស់។ លោក​បាន​ប្រសាសន៍បន្ថែមថា៖ «វាជាវិធីល្អដែលយករូបលោកហ៊ុន សែន ចេញ ហើយសមាជិកសភាអាមេរិក គេនឹងយល់ដឹងថា តើគាត់កំពុងធ្វើអ្វីខ្លះ»៕


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: