THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លោកអ៊ូ វីរៈ៖ មានអ្វីវាស់ ឲ្យដឹងពីឆន្ទៈរបស់សង្គមស៊ីវិល និងបក្សនយោបាយ? (ស្រុកខ្មែរគ្មានអ្នកចេះមិនដល់ហ៊ុន សែន)

leave a comment »


AKT/ ក្រោ​​យពី​សម្តេចនាយ​ករ​ដ្ឋមន្រ្ដី​ ហ៊ុ​ន ​សែន​ ​បា​ន​ប្រ​កា​ស​ក្នុ​ងពិ​ធីចែ​កប័​ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​នៅ​ខេត្ត​ព្រះ​វិ​ហា​រ​ ​កា​ល​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិ​កា​ ​ថា​ ស​ម្តេ​ច​​នឹ​ងមិ​ន​​ដោះ​ស្រា​យ​ ​និ​ងប​ង្ក​ក​ ​(​​ជម្លោះ​​ដី​ធ្លី​)

ទុ​ក​មួ​យ​ក​ន្លែ​ងប្រ​សិ​ន​បើ​មា​ន​ការ​ពា​ក់​ព័​ន្ធពី​អ្ន​កន​យោ​បាយ​ ​អ​ង្គ​កា​រ​មិនមែន​រ​ដ្ឋាភិ​បា​ល ​ឬ​គ​ណ​ប​ក្ស​ន​យោ​បាយ​ម​ក​នៅ​​​ថ្ងៃ​ទី​​២៦​​ ​ខែវិ​​ច្ឆិ​កា​ ​ឆ្នាំ២​០​១​២​ ​ម​ជ្ឈ​មណ្ឌ​ល​សិ​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា​រ​ប​ស់​លោ​ក​ ​អ៊ូ​ វីរៈ​ ​បា​ន​ចេ​ញ​ផ្សា​​យ​នៅ​ ​វិ​ចា​រ​ណ​ក​ថា​ ​ព័​ត៌​មា​ន​មួ​យ​ ដោ​យ​ដា​ក់​ចំ​ណ​ងជើ​ង​ថា​ ​សុ​រ​ន្ទ​កថា​រ​ប​ស់​​នា​យក​​រ​ដ្ឋ​ម​ន្រ្ដី​ ​ពា​ក់​ព័​ន្ធ​ជ​ម្លោះ​ដី​ធ្លី​ ​គឺ​ជា​កា​របំ​ពាន​ ​ច្បា​ប់​ជា​មូ​ល​ដ្ឋា​ន​ ​។​

វិ​ចារ​​ណក​ថា​នោះ​​បានសរសេរថា មជ្ឈ​មណ្ឌ​​​​ល​សិ​ទ្ធិ​ម​នុ​ស្សក​ម្ពុ​ជា ​​មា​ន​កា​រ​ព្រួ​យ​បា​រ​ម្ភ​យ៉ា​ង​ខ្លាំង​ចំ​​ពោះ​សុន្ទ​រ​ក​ថា​ ​រ​ប​ស់​លោក​​នាយ​រ​ដ្ឋ​ម​ន្រ្ដី ហ៊ុន សែន ថ្លែងទៅកាន់ក្រុមនិស្សិតជិតមួយពាន់នាក់ ប្រជាកសិករ​ និ​ង​ម​ន្រ្ដី​ ​​រ​ដ្ឋា​ភិ​បាល​ជា​ច្រើ​ន​ទៀ​ត​ ​លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានព្រមានថា កុំឲ្យពាក់ព័ន្ធ​រឿង​នយោ​​បាយ​ ​ឬ​ព​ង្រី​ក​រឿ​ង​ឲ្យ​កា​ន់​តែធំ​​ទៅលើ​​បញ្ហា​ជម្លោះដីធ្លី។

វិចារណកថាដដែលបន្តថា ការបដិសេធដោះស្រាយជ​ម្លោះ​ដី​ធ្លី​ ដែ​លមា​ន​ពា​ក់​ព័ន្ធ​ពីអ​ង្គកា​​រ​មិន​មែ​ន​រ​ដ្ឋា​ភិ​បា​ល​ ​អ្ន​ក​ន​យោ​បា​យ​ និ​ង​គ​ណ​ប​ក្ស​ន​យោ​បាយ គឺលោក​នាយករដ្ឋ​មន្រ្ដី កំពុងតែគំរាមដោយរំលោភទៅលើ សិទ្ធិរបស់ប្រជាជនកម្ពុជា ដែលមានចែងនៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ការព្រមាន ជនរងគ្រោះ ដោយសារការរំលោភដីធ្លី​មិនឲ្យ​ទាក់ទងជាមួយអង្គការមិនមែនរដ្ឋាភិបាល គឺរាជ​រដ្ឋា​ភិ​បា​​ល​ក​ម្ពុ​ជា ​កំ​ពុ​ង​ចា​ត់​ទុ​ក​ស​ង្គ​ម​ស៊ី​វិ​ល​ ​ជា​ប​ច្ចា​មិ​ត្រ​ជា​ជាង​​ភាព​​ជា​ដៃគូ​។​ ​ម៉្យា​ង​វិញ​ទៀ​ត​ក្នុ​ង​កា​រ​ព្រ​មាន​ដោ​យ​និ​យា​យ​ ​អំ​ពី​ជ​ម្លោះដី​ធ្លី​នោះ​ ​លោ​ក​នាយ​ក​រ​ដ្ឋ​មន្រ្ដីកំពុងតែបំពានទៅលើ សិទ្ធិជាមូលដ្ឋាននៃសេរីភាព ក្នុងការបញ្ចេញមតិ ដែល ការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងពិធី​បើ​ក​កា​​រ​ដ្ឋាន​ ​សា​ង​ស​ង់​ស្ពា​ន​អា​កា​ស​ស្ទឹងមាន​ជ័​យ​ស​ម្តេ​ច​នា​យ​ក​រ​ដ្ឋ​ម​ន្រ្ដី​ ​ហ៊ុ​ន​ ​សែ​ន ​បា​ន​ថ្លែ​ង​ប​ញ្ជា​ក់​ជា​ថ្មីម្ត​ង​ទៀត ចំពោះបញ្ហានេះ កុំឲ្យមានការយល់ច្រឡំ ចំពោះ ប្រសាសន៍ របស់សម្តេច ដែលថ្លែងមិនទាន់អស់កាលពី នៅខេត្តព្រះវិហារ ថា សម្តេចមិ​ន​ដោះ​ស្រា​យ​ប​ញ្ហា​ ​ទំ​នា​ស់​ដី​ធ្លី​ណា​ ​ប្រ​សិ​នបើ​មា​នកា​រ​ចូ​ល​ឡូក​ឡំ​ ​ពីគណ​ប​ក្ស​ ​ន​យោ​បា​យ​ និង អង្គការមិនមែន​រ​ដ្ឋា​ភិ​បា​ល​ ​ដែ​ល​ទា​ញ​ទៅ​ពា​ក់​ព័​ន្ធ​នឹ​ង​រឿ​ង​ន​យោ​បា​យ។ ​ប៉ុ​ន្តែប្រសិនបើអង្គការសង្គមស៊ីវិល និងគណបក្សនយោបា​យ​ណា​ ​មា​ន​ឆ​ន្ទៈ​ពិ​ត​ប្រា​ក​ដ​ ​ពួ​កគេអាចចូលរួម ដោះស្រាយបញ្ហាដីធ្លីនេះបាន។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លោកស្វាគមន៍ចំពោះប្រ​សាសន៍​ រ​ប​ស់​ស​ម្តេចតេជោ ដែ​លថា អង្គការ សង្គមស៊ីវិល និងគណបក្ស​នយោបាយ​ណា មានឆន្ទៈពិតប្រាកដ ពួកគេអាច ចូលរួមដោះ ស្រាយបញ្ហាដីធ្លីបាន។ កន្លងមកអង្គការរបស់លោក បានចូលរួមដោះស្រាយ បញ្ហាទំ​នាស់​ដី​ ​ធ្លីបាន​យ៉ា​ង​ច្រើ​ន​ ​ពិសេសតាមរយៈការផ្តល់ព័ត៌មានដោយឯករាជ្យ ប៉ុន្តែលោកបានសួរ​ថា​ ​តើ​មា​ន​អ្វីដែ​ល​យ​ក​ម​ក​វា​ស់ឲ្យ​ដឹ​ង​ថា ​អ​ង្គការ​សង្គមស៊ីវិលនិងគណបក្សនយោបាយណា​ដែលមានឆន្ទៈ​ពិត​ប្រា​កដ​​ក្នុ​ង​​កា​រ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នោះ​?​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: