THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សង្សយួនចូលមកនៅខុសច្បាប់ ដេញមិនចេញ ហើយហ៊ានធ្វើបង្គន់ លើដីហាមឃាត់ទៀត … ឯណាទេព វង្ស និងកូនចៅជំនាញបង្រ្កាប?

leave a comment »


DAP- កំពង់ឆ្នាំង ៖ ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ដ អាជ្ញាធរភូមិ ព្រមទាំងពុទ្ឋបរិស័ទ ចំណុះជើងវត្ដទួល​ ពិស្រី ព្រះជ័យសូរវង្ស កំពង់ព្រះហៅ (វត្ដកំពង់ព្រះ) ស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ ខេត្ដ កំពង់ឆ្នំាង បានប្រតិកម្មទៅលើព្រះសង្ឃជន ជាតិវៀតណាម ដែលបានសាងសង់បង្គន់ អនាម័យ ស្ថិត នៅចំផ្លូវឡើង ចុះបរិវេណវត្ដ និងម្យ៉ាងបង្គន់នេះ ធ្វើឡើងនៅចំគំរោង ផ្លូវដែលត្រូវកសាងនៅរដូវប្រាំង ខាង មុខ ។

លោកតាពៅ សួរ អាយុ៨៣ឆ្នាំ ជាគណៈ កម្មការអាចារ្យវត្ដកំពង់ព្រះ បានឱ្យដឹងថាលោកតាបានមកស្នាក់ នៅក្នុងវត្ដនេះ តាំង តែពីឆ្នាំ១៩៨៤ គាត់មិនបានដឹងថា គេចាប់ កសាងវត្ដកំពង់ព្រះតំាងតែពីឆ្នាំណាមកទេ គ្រាន់តែដឹងថាវត្ដនេះ មានតាំងតែពីបរម បុរាណមក ហើយនៅវត្ដនេះគឺជាតំបន់ទេស ចរណ៏ផងដែរ ។ ចំ ពោះ ព្រះវិហារ ដែលមាន ព្រះសង្ឃវៀតណាមគង់នៅ ក៏មានទីតាំង នៅក្នុងវត្ដនេះផងដែរ កន្លងមកតាំងពី សង្គម ចាស់រហូតមកដល់សព្វថ្ងៃ គេពុំដែលអនុញាត្ដ ឱ្យព្រះ សង្ឃវៀតណាមមក ស្នាក់នៅក្នុងវត្ដ នេះទេ ទើបតែនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ នេះ ក៏មានព្រះសង្ឃយួន១អង្គមកស្នាក់នៅ ដោយគ្មានច្បាប់ទំលាប់ នោះ ទេ ទោះជា គណៈ កម្មការ អាចារ្យ ឱ្យលោកចេញក៏លោក នៅ តែមិនព្រមចេញ មិនតែប៉ុណ្ណោះព្រះ សង្ឃ វៀតណាមអង្គនេះថែមទាំងហ៊ានសាងសង់ បង្គន់នៅកន្លែងហាម ឃាត់របស់វត្ដ ដោយ ចិត្ដឯងមិន បាន សុំការ អនុញាតពីព្រះសង្ឃ និង គណៈកម្មការអាចារ្យ ដែលគង់នៅក្នុងវត្ដ នោះថែមទៀតផង ។

លោក សំរឹទ្ឋ ផេង មេឃុំឆ្នុកទ្រូ បាន ប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ ថា ចំពោះករណីលោក សង្ឃវៀតណាម មកស្នាក់នៅក្នុងវត្ដ កំពង់ព្រះ ខាងលើនេះ គឺមិនមានការអនុញ្ញាត នោះទេ លោកមកគង់នៅដោយទំនើងអង្គឯង រីឯ រឿងលោកបានសាងសង់បង្គន់នៅចំផ្លូវឡើង ចុះ ហើយ ជាផ្លូវដ៏មាន សារៈសំខាន់ ដែលគំរោង របស់ឃុំនឹងត្រូវស្ថាបនា នៅរដូវប្រាំងខាង មុខនេះ លោកមេឃុំ បានបញ្ជាក់ថា លោក បានប្រជុំពិភាក្សាជាមួយលោកអភិបាលស្រុក បរិបូរណ៍ នឹងសុំគោលការណ៍ទៅ ថ្នាក់លើ ដើម្បីសម្របសម្រួលថ្នាក់ដឹកនាំព្រះសង្ឃ កម្ពុជា និងវៀតណាម រកផ្លូវដោះស្រាយ ។

លោក ថោង មាឃ អនុប្រធានការិយា ល័យធម្មការ និងសាសនា ស្រុកបរិបូរណ៏ បានប្រាប់ឱ្យដឹងថា ចំពោះ បង្គន់ដែលលោក សង្ឃវៀតណាម បានសាងសង់ លោក អភិ បាល ស្រុកបរិបូរណ៏បានសំរេចឱ្យវាយបង្គន់ នោះចោល ហើយក្នុងករណីព្រះសង្ឃវៀត ណាម ដែលមកស្នាក់នៅក្នុងវត្ដកំពង់ព្រះ នេះ លោកកំពុងតែ ធ្វើ ការទំនាក់ទំនងតាម ខ្សែបណ្ដោយរបស់ព្រះសង្ឃយួនខាងលើនេះ ថាតើត្រូវធ្វើយ៉ាងណានោះ លោកសុំ មិន   អត្ថាធិប្បាយនោះទេ ដោយរង់ចាំធ្វើការ ដោះស្រាយសិន ។

ទោះជាយ៉ាងណាប្រជាពលរដ្ឋចំណុះជើងវត្ដកំពង់ព្រះទាំងអស់ នៅក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូរណ៍ បានសំ ដែង នូវការមិនពេញចិត្ដ ចំពោះការគង់នៅរបស់ ព្រះសង្ឃ ជនជាតិ វៀតណាម ដែលមកស្នាក់នៅ ជា មួយ ព្រះ សង្ឃខ្មែរក្នុងវត្ដតែមួយ ដូចនេះបានបង្កឱ្យ មានភាពច្របូកច្របល់ និងម្យ៉ាងប៉ះពាល់ ដល់ទឹកចិត្ដ របស់ ប្រជា ពលរដ្ឋខ្មែរដែលមក ធ្វើបុណ្យនៅក្នុងវត្ដនេះ ពួកគាត់ក៏សំណូមពរ ផងដែរ ជាពិសេសក្រសួងធម្មការ មេត្ដាបែង ចែកឱ្យច្បាស់អំពីវត្ដយួន និងវត្ដខ្មែរ ៕

Written by Kolbot Khmer

November 27, 2012 at 9:40 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: