THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀន នៅភូមិគ្រឹះលោកឧកញ៉ាតាំង សេងហាក់ ឃាត់ខ្លួនបាន ១៦នាក់ ស្រី៧នាក់ រួមទាំងម្ចាស់ផ្ទះ និងថ្នាំញៀនមួយចំនួនធំ (ដៃជើង ហ៊ុន សែន បែបពេលនេះលែង ជួយបក្សហើយបានមកចាប់?)

leave a comment »


Angkor Thom Media

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​កក្រើក​រាជធានី​ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ​ត្រង់ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿ​ង​ញៀន​ នៅភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា តាំង សេង​ហាក់ ឃាត់​ខ្លួន​បាន​ជន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ ចំនួន​១៥​នាក់ រួម​ទាំង​ម្ចាស់​ផ្ទះ ក្នុង​នោះ​ស្រី ៧នាក់ ។

សមត្ថកិច្ចផ្ទុះអាវុធ មុននឹងធ្វើការ​ហ៊ុមព័ទ្ធនេះ កើតឡើងកាលពី​វេលា​ម៉ោង ១រសៀលថ្ងៃទី២៧ វិច្ឆិកា នៅ​ភូមិគ្រឹះលេខ២២ ផ្លូវកម្ពុជា​ហាណូយ ក្នុងភូមិពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ដឹកនាំដោយ​ព្រះរាជ​អាជ្ញារង ជា ម៉េត និងលោក សឿង ណុល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ក្រសួងមហាផ្ទៃ និង​ដោយ​មានការចូលរួម​សហការ​ពីកម្លាំង​នគរបាលខណ្ឌសែនសុខ បានផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុង​ប្រតិបត្ដិ​​ការ​បង្ក្រាបមុខ​សញ្ញា​គ្រឿង​ញៀន នៅភូមិ គ្រឹះរបស់​លោក​ឧកញ៉ា តាំង សេងហាក់ អតីតធ្លាប់​ជាប់ពន្ធនាគារ​កន្លងមក​នេះ ធ្វើការ​ឃាត់ខ្លួនជន​ពាក់ព័ន្ធ​ចំនួន ១៦នាក់ ស្រី៧នាក់ រួមទាំង​លោក​ឧកញ៉ាជា​ម្ចាស់ភូមិគ្រឹះ រួម​ទាំង​ប្រពន្ធកូន​ផង​ដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចចុះ​ប្រតិបតិ្តការបង្ក្រាបគ្រឿងញៀន ក្នុងទ្រង់ទ្រាយធំនេះ បានឲ្យដឹងថា មុននឹង ឈាន ដល់ការចុះបង្ក្រាប​គ្រឿងញៀននេះ​ប៉ូលិសបានធ្វើការ​បាញ់​ឡើងរះ​អស់ជាច្រើនគ្រាប់ ធ្វើឲ្យប្រជា ពលរដ្ឋ មានការភ្ញាក់ផ្អើល ទម្រាំឈានដល់ការឃាត់ខ្លួនបាន​ជនសង្ស័យចំនួន ១៦នាក់ ស្រី ៧នាក់ និង ប្រុស ៩នាក់ ត្រូវបាន​ចាប់​ខ្លួនក្នុង​នោះ រួមមាន លោក​ឧកញ៉ា តាំង សេងហាក់ ប្រពន្ធ​របស់គាត់ កូនស្រីម្នាក់ កូនប្រុស​ពីរនាក់ ជនជាតិចិនបីនាក់ និងខ្មែរ ១១នាក់ផ្សេងទៀត និងថ្នាំញៀនជា​ប្រភេទ​ម្សៅស ចំនួន​២កញ្ចប់ធំ គ្រាប់​កាំភ្លើង​ចំនួន ១១គ្រាប់ និងកញ្ឆាប្រហែលកន្លះគីឡូក្រាម ត្រូវបានសមត្ថកិច្ចរឹបអូសបាន ព្រមទាំងថ្នាំញៀនប្រភេទម្សៅពណ៌ស ជាច្រើនកញ្ចប់ទៀត ។

ជនពាក់ព័ន្ធទាំងអស់ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវ រួចបញ្ជូនទៅមន្ទីរការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: