THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ទាហ៊ានឈុតខ្មែរថៃវ៉ៃខ្មែរលេង… មេដឹកនាំថោក ធ្វើឲ្យប្រជាជនរងទុក្ខ និងរងការប្រមាថ ពីបរទេស

leave a comment »



អង្គរមេឌា៖ពលរដ្ឋខ្មែរជាង ១០នាក់ ក្នុងចំណោមជាង៩០០នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងជម្លោះហិង្សា​ជាមួយទាហានឈុតខ្មៅថៃ នៅច្រករបៀងប៉ោយប៉ែត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង ៣០ នាទីព្រឹកថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ​ចំណុចស ស្ថិតនៅភូមិប៉ារៃថ្មី ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងភូមិព្រៃគប់ សង្កាត់ និង​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ពួកគាត់ប្រមាណជា ១០០០នាក់ បាន​ឆ្លងដែនចូលទៅស៊ីឈ្នួលធ្វើចម្ការ ឲ្យថៅកែថៃ នៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយវិលល្ងាច ជារៀង​រាល់​​ថ្ងៃ ដោយមានថៅកែធានា។ នៅព្រឹកកើតហេតុ ទាហានឈុតខ្មៅថៃម្នាក់ស្រវឹងស្រាទាំងព្រលឹម បាន​ប្រើចរិតពាលមើលងាយដល់កម្មករជនជាតិខ្មែរ ហើយបានរាប់ចំនួនមនុស្ស ដោយប្រើដំបងមកវ៉ៃក្បាល ក្នុងលក្ខណៈជាន់ឈ្លីនិងមាក់ងាយជនជាតិខ្មែរដូចសត្វធាតុអ៊ីចឹង ដោយមិនគិតថា ជាមនុស្សដូចគ្នាឡើយ មិនថា ចាស់ ឬក្មេងប្រុស ស្រី អ្នកមានផ្ទៃពោះ ឬអ្វីឡើយ។ ព្រោះតែមិនអាចអត់ទ្រាំនឹងការមើល​ងាយមើល​ថោកពីសំណាក់ទាហានឈុតខ្មៅនោះបាន ប្រជាពលរដ្ឋខ្មែរ ក៏តវ៉ារកខុសរកត្រូវ។ ពេលនោះ ក៏បានផ្ទុះអំ​ពើ​ហិង្សាវាយតប់គ្នាតែម្តង រហូតដល់ទាហានឈុត ខ្មៅប្រើដំបង គប់ដុំថ្មនិងបានបាញ់កាំភ្លើងចំនួន ៥គ្រាប់​ទៀត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរត់ជាន់គ្នាចូលទឹកដីខ្មែរខ្លះ និងខ្លះទៀត ត្រូវបានថៅកែយកឡាន​មក​ដឹក​ទៅកន្លែងធ្វើការទាំងរងរបួស និងឈឺចាប់ដោយខ្លះត្រូវ នឹងដុំថ្ម ខ្លះត្រូវក្បាលពីបីដំបងម្នាក់ទៀតផង។

ក្រោយកើតហេតុនេះ ជនរងគ្រោះមានប្រុស១ នាក់ស្រី៥ នាក់ បានរត់មកប្តឹងសមត្ថកិច្ចនគរបាលការពារ​ព្រំដែនវរសេនាតូច៩១១ ឈរជើងនៅប៉ុស្តិ៍ព្រៃគប់ ដើម្បីឲ្យជួយរកយុត្តិធម៌។ ទាក់ទិននឹងរឿងនេះ លោក សូ ចាន់ណារី មេបញ្ជាការវរសេនាតូច៩១១ បានប្រាប់ថា រឿងនេះខាងភាគីថៃនិងកម្ពុជា បានធ្វើការទំនាក់​ទំនងដើម្បីចរចា និងដើម្បីរកដំណោះស្រាយគ្នាភ្លាមៗ ហើយលោកប្រាប់ថា ជារឿងជម្លោះគប់ដាក់គា្ន​ទៅវិញទៅមក។

គួរបញ្ជាក់ថា ប្រជាពលករខ្មែរ ដែលឆ្លងដែនចូលទៅធ្វើជាកម្មករនៅក្នុងទឹកដីថៃ តែងតែត្រូវបានរង ការរំ​លោភសិទ្ធិដូចជាបាញ់សម្លាប់ វាយដំ និងមើលងាយពីសំណាក់ទាហានថៃ មិនខុសពីសត្វធាតុឡើយ ប៉ុន្តែ ដោយជីវភាពក្រក្រី ណាមួយក្នុងស្រុកមិនសូវមានការងារធ្វើផង ក៏ចេះតែទ្រាំទៅ… ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: