THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្ម៊ែរ សុខ គង់ កាន់តែក្រហើយ៖ ១០ខែដើមឆ្នាំ២០១២ កម្ពុជាមានអ្នកទេសចរបរទេស ២,៨៦ លាននាក់

leave a comment »


Angkor Thom Media

គិតចាប់ពីខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០១២ មានអ្នកទេសចរ ចំនួន ២.៨៦០.០០០ នាក់ បានចូលមក ទស្សនា នៅកម្ពុជាពិសេសប្រាសាទអង្គរវត្ត។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះ កាលពីឆ្នាំមុន មានការកើនឡើង ១៤% ។

របាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា ក្នុងរយៈពេល ១០ ខែ គិតចាប់ពីខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០១២នេះ មានអ្នកទេសចរ ចំនួន ២.៨៦០.០០០ នាក់ បានចូលមកទស្សនានៅកម្ពុជា។ ចំនួន អ្នកទេសចរនេះ បានកើនឡើង ២៤ % បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះ អ្នកទេស ចរវៀតណាម នៅតែឈរលំដាប់លើគេ ក្នុងចំណោមអ្នកទេសចរបរទេស ដែលបានចូលមក កាន់ប្រទេស កម្ពុជា ក្នុងរយៈពេល ១០ ខែនេះ។ អ្នកទេសចរវៀតណាម មានចំនួន ៦៣៨.៥៦០ នាក់, អ្នកទេសចរ កូរ៉េ ខាងត្បូង ៣៣៧.៧០០ នាក់ និងអ្នកទេសចរ ចិន ២៦៥.៣៣០ នាក់។

ក្រសួងទេសចរណ៍ បានធ្វើការសន្និដ្ឋានថា នៅឆ្នាំ២០១២នេះ អ្នកទេសចរបរទេស ចំនួន ៣,៣ លាននាក់ នឹងចូលមកទស្សនាប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ជាច្រើន ។

កាលពីឆ្នាំ២០១១ វិស័យទេសចរណ៍ បានបង្កើតប្រាក់ចំណូលចំនួនប្រមាណ ១.៩១០ លានដុល្លារ ជាមួយ នឹងអ្នកទេសចរបរទេសចំនួន ២,៨៨ លាននាក់។ នៅកម្ពុជា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពទី៤ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ។

តាម របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ២០១២នេះ មានប្រជាពលដ្ឋកម្ពុជា ចំនួន ៦៥៦.២៤០ នាក់ បានធ្វើដំណើរចេញទៅក្រៅប្រទេស ដែលមានការកើន ឡើង ១៤% ប្រៀបធៀបនឹងរយៈពេល ១០ ខែ កាលពីឆ្នាំមុន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: