THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន ដឹកនាំសប្បាយនឹងខ្ចីលុយ ព្រោះហ៊ុន សែន មិនមែនអ្នកសង

leave a comment »


ដោយ៖ ខ្មែរ សុវណ្ណភូមិ

តាមច្បាប់កម្ចីយើងនឹងចាប់សងគេចាប់ពី២០ ឆ្នាំ ឬ៣០ឆ្នាំក្រោយ។ដូច្នេះហ៊ុន សែន មិនខ្វល់ទេ គិត តែពីខ្ចី ហើយទំរាំហ៊ុន សែន ឈប់ដឹក នាំឬក្ស័យ មិនដឹងថាខ្មែរត្រូវជំពាក់គេប៉ុន្មានទេ ហើយ មិន ដឹងថាស្រុកខ្មែរ នឹងនៅមានសល់អ្វីខ្លះ សម្រាប់ សងគេឡើយ។ដូច្នេះ ដល់អ្នកក្រោយឡើង មកដឹកនាំក្នុងពេល២០ឬ៣០ឆ្នាំក្រោយ គឺគិត តែពីធ្វើការសងបំណុលគេ គៀបកប្រជាជន ដឹក នាំមិនកើតនិង ប្រជាជនបន្ទោសថែមទៀត។ យើងមើលចុះគ្រាន់តែពេលនេះយើងជំពាក់ អា មេរិកជាង៤០០លានដុល្លាពីសម័យលន់ណុល ហ៊ុន សែន រករឿងមិនសង គ្រប់ពេលនិងសុំលប់ បំណុលមិនតិចដងទេ។ ហ៊ុន សែនតែងតែចោទថា លន់ ណុលខ្ចីមកធ្វើសង្រ្គាម តែបើហ៊ុន សែន ដឹកនាំ សម័យនោះ តើហ៊ុន សែន អាចចៀសរួចដែរទេ ព្រោះសូម្បីតែសម័យនេះ ខ្មែរជាសមាជិកអាស៊ាន ផង ខ្មែរនៅច្បាំងគ្នានិងសៀមសូម្បីតែរឿងមិនគួរច្បាំងគ្នាសោះ ទៅហើយ។ ជាកង្វល់គឺកម្ចីដែលហ៊ុន សែន បានខ្វីក៏មិនបានយក កសាងជាតិប៉ុន្មានទេ តែចូលហោប៉ៅបុគ្គលច្រើនជាង។

សូមបញ្ជាក់ថាឥឡូវនេះស្រុករស់បានព្រោះនៅមានគេអាណិតឲ្យជំនួយ រាល់ឆ្នាំតាមកិច្ច សន្យា ក្រុងប៉ារីស ១៩៩១ ហើយ មិនយូរទេ គេនឹងឈប់ ផ្តល់ជំនួយពេលនោះតើយើងនឹងសង្ឃឹមអ្វី? ហើយព្រៃក៏បំផ្លាញអស់ ដីសម្បទានក៏អស់ តើចិននឹងនៅឲ្យលុយខ្ចីទៀតទេ? អ្នកទាំងអស់ គ្នាមានសំគាល់ទេ ចិនកម្រឲ្យលុយ ជំ នួយគ្មាន សំណងណាស់ ពោល ភាគ ច្រើនគឺឲ្យខ្ចី មានការប្រាក់និងគ្មានការប្រាក់ ហើយចិនតែងតែសុំដី សម្បទាន និងព្រៃសម្បទានជានិច្ចដើម្បីជាថ្នូរ។ តើខ្មែរឆ្លាតឬល្ងង់ ព្រោះ លុយនៅតែសងចិន រីឯរីដីសម្ប ទាន និងព្រៃសម្បទានសេដ្ឋកិច្ច នៅតែឲ្យ ចិនទៀតហើយកាន់តែ ហិនហោច? តើរហូតមកដល់ពេលនេះ ខ្មែរ ចំណេញអ្វីខ្លះពីដីសម្បទាន និងព្រៃសម្បទាន? តើមានខ្មែរប៉ុន្មាននាក់ បានធ្វើការនិងបានប្រាក់ ចំ ណូល ពីនយោបាយសម្បទានទាំងនោះ? ហើយបើចំណូលកើនពីនយោបាយព្រៃសម្បទាន និងដីសម្ប ទាន សេដ្ឋកិច្ចនេះមែននោះ តើហេតុអ្វីបានរដ្ឋាភិបាលហ៊ុននៅតែសុំទាន និងសុំខ្ចីគេកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។

និយាយពីរឿងខ្ចីប្រាក់អ្នកកាន់ជើងបក្សប្រជាជនតែងតែនិយាយថាសុម្បីតែអាមេរិកក៏នៅខ្ចីលុយគេ។ ជា ការ ពិតគេអាចខ្ចី ។ តែលក្ខណៈខុសគ្នា។ ប្រទេសគេគ្មានប្រាក់ជំនួយពីបរទេសទេ។ ខ្មែរយើងបរទេស នៅជួយជំនួយឥតសំណងចាប់តាំងពីឆ្នាំ១៩៩១មកដោយពួកប្រទេសមួយចំនួន (អាមេរិក អឺរ៉ុប ជប៉ុន អូ ស្រ្តាលី ) បានសន្យាថានឹងជួយខ្មែររហូតដល់រស់បានដោយខ្លួនឯង។

ស្រុកគេអាចខ្ចីក្នុងលក្ខខ័ណ្ឌមកបង្រ្គប់តម្រូវការ​ចាំបាច់ តែប៉ុណ្ណោះ ហើយអាចមានលទ្ធភាពសងពេញទី។ ក្រៅពីនេះគេចាយវាយមានតម្លាភាព ។ មុននឹងខ្ចីគេពិភាក្សាគ្នាល្អិតល្អន់ ដោយបើកចំហរ មានការព្រម ព្រៀងពីសភា ព្រឹទ្ធា។ល។ ចុះខ្មែរមានទេ?រហូតមកដល់ពេលនេះយើងជំពាក់ចិន ជាង៥ពាន់លាន ដុល្លា ហើយ តែមិនដឹងថាខ្ចីតាំងពីពេលណាមក នឹងយកមកធ្វើអ្វីខ្លះ។ នេះជាបញ្ហា។ តាមពិតខ្មែរយើង បើគ្រប់ គ្រងចំណូលអង្គរបានល្អ ព្រៃឈើបានត្រឹមត្រូវ ទិន្នផលត្រីទន្លេសាប និងចំណូលពន្ធអាករផ្សេងៗ ទៀត មាន តម្លភាព យើងមិនចាំបាច់ខ្ចីគេទេ រួមផ្សំនឹងប្រាក់ជំនួយផង។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: