THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពលរដ្ឋខ្មែរ២នាក់ ថៃចោទថា ចូលកាប់ឈើក្នុងទឹកដីគេបាញ់ស្លាប់ដូចសត្វធាតុ (បើមេដឹកនាំខ្លាំង គ្មានជាតិសាសន៍ណា ហ៊ានសំលាប់ ប្រជា ជនខ្លួន ទេ)

leave a comment »


thai soldierខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោងប្រមាណ១០ និង៥០នាទីយប់ថ្ងៃទី៣០ វិច្ឆិកា ២០១២ ពលរដ្ឋខ្មែរ ចំនួន២នាក់ បានចូលទៅកាប់ឈើគ្រញូងនៅ ក្នុងទឹកដីថៃ ត្រូវបានយោធាថៃបាញ់សម្លាប់នៅ ចំណុចខ្នងភ្នំ ដងរែកកម្ពស់៥០៥ម៉ែត្រ ខាងកើត ប្រាសាទព្រះវិហារ ប្រហែល៨គីឡូម៉ែត្រ ។

សពពលរដ្ឋខ្មែរទាំង២នាក់ខាងលើនេះ មិនទាន់ត្រូវ បានគេស្គាល់អត្តសញ្ញាណនៅ ឡើយទេ ដោយ ភាគីថៃក្រោយពេលបាញ់សម្លាប់បានយក សព ទាំង២ទៅតម្កល់ទុក នៅមណ្ឌលសុខភាពស្រុក ខាន់ថាឡាក់ ប្រទេសថៃ ។ ព័ត៌មានដោយឡែកពី គ្នានៅក្នុងថ្ងៃដដែលនេះដែរ ក៏មានពលរដ្ឋខ្មែរចំនួន ៤នាក់ អមដោយកម្លាំងប្រដាប់អាវុធខ្មែរមួយចំនួន បាន ចូលទៅក្នុងទឹកដីថៃកាប់ឈើគ្រញូងនៅ ចំ ណុច គោលប្រាំបីលើខ្នងភ្នំដងរែកខាងលិចប្រា សាទ ព្រះ វិហារមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពេលនោះបានជួបប្រទះជាមួយយោធាថៃ ក៏មានការបាញ់រះមកលើគ្នា បណ្តាលឱ្យរបួសភាគីទាំង សងខាង តែគេមិនបានដឹងថា យោធាថៃរងរបួសប៉ុន្មាននៅឡើយទេ ។

តែនៅក្នុងឆាកប្រយុទ្ធគ្នានោះ ឆក់យកជីវិតគ្នាទៅវិញទៅមកនេះ យោធាថៃបានបាញ់អាវុធប្រភេទ M16 ចំនួន៣០គ្រាប់ និង M79 ៣គ្រាប់ ធ្វើឱ្យពលរដ្ឋខ្មែរម្នាក់រងរបួសចំគូទ ចំណែកពលរដ្ឋខ្មែរចំនួន៣នាក់ទៀត និងកម្លាំងប្រដាប់អាវុធខ្មែរមួយចំនួនបានរត់គេចខ្លួនចូលទឹកដីខ្មែរវិញ ។

ប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថា ពលរដ្ឋខ្មែរដែលរងរបួសចំគូទនេះ ឈ្មោះចេ ណុប រស់នៅខេត្តកំពត បច្ចុប្បន្ន ត្រូវយោធាថៃយកទៅព្យាបាលនៅស្រុកខាន់ថា ឡាក់ដែរមិនទាន់បញ្ជូនឱ្យកម្ពុជាវិញនៅឡើយទេ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេង កោះ សន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
កោះសន្តិភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: