THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សំដី ហ៊ុន សែន ថោកដូចសម្រាម៖ ប្រធានសហគមន៍នេសាទឃុំគោកធ្លក ប្រវាស់អាជីវកម្មនេសាទ ឱ្យទៅជនជាតិវៀតណាម

leave a comment »


យួន
ដោយ ៖ ព្រហ្ម សុផៃ/នគរវត្ត/ខេត្ដតាកែវ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ លោក សំ ខា ប្រធាន សហគមន៍នេសាទឃុំគោកធ្លកបានកោះ ហៅប្រជាពលរដ្ឋក្នុងសហគមន៍មក ស្ដាប់ការបំភ្លឺរបស់លោក ជុំវិញភាពមិន ប្រក្រតីមួយចំនួនក្នុងការលក់ដែន នេសាទទៅឱ្យជនជាតិវៀតណាម។ ស្ដាប់ ការបំភ្លឺនៅ ក្នុងពេលនោះ ប្រជាពលរដ្ឋ ហាក់ដូចជាមិនអស់មិនហើយជុំវិញបញ្ហា ថវិកាដែលលោកប្រធានសហគមន៍ ប្រវាស់ ដែននេសាទទៅឱ្យជនជាតិវៀតណាម។

លោកបានអះអាងនៅក្នុងកិច្ចប្រជុំ នោះថា ការធ្វើអាជីវកម្មមួយចំនួននៅ ក្នុងដែននេសាទដូចជាការ ដាក់ រ៉ាកនៅ តាមព្រែកខ្លះ គឺជាការប្រវាស់ទៅឱ្យជន ជាតិវៀតណាម។ លោកបានបញ្ជាក់ថា ហេតុផលដែល សហគមន៍ប្រវាស់ទៅឱ្យ ក្រុមជនជាតិវៀតណាម ព្រោះប្រជាពល រដ្ឋខ្មែរមិនមានឧបករណ៍ជំនាញគ្រប់ គ្រាន់ក្នុងការនេសាទដើម្បីប្រមូលត្រី។
បើតាមប្រជាពលរដ្ឋដែលបានចូល ស្ដាប់ការបកស្រាយរបស់លោកប្រធាន សហគមន៍នៅក្នុងកិច្ចប្រជុំនោះ លោក សំ ខា បានបង្ហាញឯកសារច្បាប់ឱ្យប្រជា ពលរដ្ឋមើល ដោយមានការចុះហត្ថលេខា និងត្រារបស់គណៈបញ្ជាការឯក ភាពស្រុក, ខេត្ដ និងមានការបញ្ជាក់ យ៉ាងត្រឹមត្រូវពីស្ថាប័នជំនាញរដ្ឋបាល ជលផលទៀតផង។

យ៉ាងនេះក្ដីប្រជាពលរដ្ឋនៅតែមានចម្ងល់ ហើយយល់ថា អ្វីដែលលោក សំ ខា បានធ្វើគឺផ្ទុយពីកិច្ចព្រម ព្រៀង នៅ ក្នុងសហគមន៍ ព្រោះការស្នើសុំបង្កើត សហគមន៍នេសាទ មិនអនុញ្ញាតជាដាច់ ខាតរាល់ការ លក់ដែននេសាទ, ប្រវាស់, បញ្ចាំ និងជួល ។ រាល់ការធ្វើអាជីវ កម្មនេសាទ គឺជាការទទួលខុសត្រូវរបស់ សហគមន៍ដើម្បីទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដើម្បីឱ្យមានជីវភាព កាន់តែប្រសើរឡើង។

ប៉ុន្ដែ សព្វថ្ងៃនេះ លោក សំ ខា ក្នុងនាមប្រធានសហគមន៍បានបែកដៃឱ្យ ក្រុមឈ្មួញវៀតណាមធ្វើអាជីវកម្ម នេសាទ ក្នុងសហគមន៍ ហើយផលនេសាទត្រូវ បានដឹកយកទៅប្រទេសវៀតណាម។

ប្រភពបានឱ្យដឹងថា នៅក្នុងសហគមន៍គោកធ្លក មានកន្លែងដាក់រ៉ាក៥ កន្លែង ដែលមួយកន្លែងសហគមន៍ លក់ តម្លៃ២លានរៀល ។ ប៉ុន្ដែនៅក្នុងកិច្ច ប្រជុំជាមួយប្រជាពលរដ្ឋ លោក សំ ខា អះអាងថា កន្លែងដាក់រ៉ាក បានប្រាក់តែ ៥លានរៀលតែប៉ុណ្ណោះ។ ចំណុចនេះបាន ធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យផងដែរ។

ពាក់ព័ន្ធទៅនឹងការលក់ឬប្រវាស់ ដែននេសាទក្នុងសហគមន៍ឱ្យទៅជនជាតិ វៀតណាម នគរវត្ដមិនអាចសុំ ការ ពន្យល់ បន្ថែមពីលោកសំ ខា បានឡើយ។

ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋនៅក្នុងស្រុកសន្ទុក ខេត្ដកំពង់ធំ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងថា មន្ដ្រីទទួលបន្ទុក បង្ក្រាបបទល្មើសនេ សាទនិងសម្រប សម្រួល សហគមន៍នេសាទឱ្យយកចិត្ដ ទុកដាក់បំពេញការងារដើម្បីប្រយោជន៍ ពលរដ្ឋ ទៅ តាម តួនាទី។ សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានចង្អុលចំៗដល់ មន្ដ្រីមួយចំនួន ជាពិសេសក្រុម ប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលដឹកនាំដោយ លោកឧបនា យករដ្ឋមន្ដ្រី យឹម ឆៃលី និងមន្ដ្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។

កាលពីខែសីហា ឆ្នាំ២០១១ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាស បិទឡូត៍នេសាទឯកជនចំនួន ៣៥ នៅ ទូទាំងប្រទេស។ ក្នុងនោះត្រូវផ្អាកការរក ត្រីក្នុងឡូត៍នេសាទទាំង៣៥ឡូត៍ ក្នុង រយៈពេល៣រដូវ ចាប់ពីឆ្នាំ២០១១ដល់ ឆ្នាំ២០១៤ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: