THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នករកស៊ីមកសុទ្ធតែកងទ័ពច្រើនជាង ឯកជនពីខាងយួន .. សូមគិតឲ្យស៊ីជម្រៅរឿងនេះ ៖ កម្ពុជា និង វៀតណាម ចុះហត្ថលេខា គម្រោងអភិវឌ្ឈន៍ ដំណាំកៅស៊ូ និងការដ្ឋានវាយថ្ម

leave a comment »


Tran Trung Tin 01 (DAP)

DAP/ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារ ជាតិវៀតណាម និងកម្ពុជា បានចុះហត្ថលេខា នូវឯកសារពាក់ព័ន្ធ មួយនួន ពិសេលលើគំរោង បង្កើតការដ្ឋានវាយថ្ម និងចំការកៅស៊ូ នៅក្នុងប្រទេសកម្ពុជា។

យោងទៅតាមកម្មវិធីក្នុងថ្ងៃចុះហត្ថលេខា កាលពីថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ភាគីទាំងពីរបានរូម គ្នា ក្នុងការបង្កើត គំរោងបង្កើតការដ្ឋាន វាយថ្មមួយនៅ ខេត្តកំពង់ឆ្នាំង ដែលភាគីវៀតណាមនឹងទទួល រ៉ាប់ រង ក្នុង ការវិនិយោគ និងអនុស្សារណៈយោគយល់រវាងគ្នា សម្រាប់អភិវឌ្ឍន៍ចំការកៅស៊ូ ៦០០០ហិកតានៅ ក្នុង ប្រទេស កម្ពុជា។ សម្រាប់គំរោងជាបឋម ភាគីទាំងពីរនឹងធ្វើការដាំដំណាំកៅស៊ូលើផ្ទៃដី ២២០ហិកតា។

ឯកសារទាំងពីរ បានចុះហត្ថលេខាដោយលោក ឧត្តមសេនីយ៍ទោ អ៊ុក កោសា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា និងភាគីវៀតណាមលោក Tran Trung Tin ប្រធានស្នងការសេដ្ឋកិច្ច និងនាយក ដ្ឋាន ហិរញ្ញវត្ថុនៃក្រសួងការពារជាតិវៀតណាម។

លោកឧត្តមសេនីយ៍ទោ អ៊ុក កោសា មានប្រសាសន៍ឲ្យដឹងថា “វិនិយោគទាំងអស់រវាងភាគីទាំងពីរ មាន គោលបំណង ដើម្បីរឹត ចំណងមិត្តភាព រវាងប្រទេស ទាំងពីរនិង ធ្វើឡើងតាមច្បាប់វិនិយោគរវាងប្រទេស ទាំងពីរ”។

លោក Tran Trung Tin ប្រធានស្នងការដ្ឋានសេដ្ឋកិច្ច និងនាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងការពារ ជាតិវៀត ណាម បានដឹកនាំប្រតិភូមួយ ក្រុមជិត២០នាក់ មកប្រទេស កម្ពុជាកាលពីថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយនៅ ថ្ងៃព្រហស្បត្តិ លោកបានជួបជាមួយ នាយឧត្តមសេនីយ៍ ម៉ឹង សំផង រដ្ឋលេខាធិការក្រសួងការ ពារជាតិ និង ជួបសំដែងការគួរសមជាមួយនឹងលោករដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ និងនេសាទ ច័ន្ទ សារុន ដែលដំណើរទស្សនកិច្ច នេះបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

Leave a comment