THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

រដ្ឋសភា អនុម័តលើច្បាប់ថវិកាជាតិឆ្នាំ២០១៣ដោយជោគជ័យ

leave a comment »


(បញ្ជាក់នេះជាជោគជ័យរបស់បក្សប្រជាជន … ក្នុងអត្ថបទបញ្ជាក់ថាថវិការជាតិមាន ២៦០០លានដុល្លារ តែមិនបានបញ្ជាក់ ឲ្យ ច្បាស់ ថា ប្រាក់ ២៦០០លានដុល្លារ នេះមានប៉ុន្មាន លានជាប្រាក់ជំនួ យឥតសំណង ពីប្រទេសក្រមប្រឹក្សាផ្តល់ជំនួយទេ ដូចជា អឺរ៉ុប, ជប៉ុន, អូស្រ្តាលី, និងអាមេរិក ជាដើម។)

12120612
អង្គរធំមេឌា៖ បើទោះបីជាមានការតវ៉ាសុំឲ្យគណៈកម្មការជំនាញធ្វើវិសោធន កម្ម កែសម្រួលលើមាត្រាមួយចំនួន ពីសំណាក់តំណាងរាស្រ្តបក្សប្រឆាំង យ៉ាងណាក៏ដោយ ក៏នៅទីបំផុត សេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិឆ្នាំ ២១០១៣ ដែលមាន ៦ ជំពូក និង១៨មាត្រាត្រូវបានសភារដ្ឋអនុម័ត ដោយ សម្លេង៩៩លើ១០១ ពោលគឺ

រដ្ឋសភាបានយល់ព្រមឲ្យរដ្ឋាភិបាលចាយវាយថវិកាទំហំទឹកប្រាក់សរុប ចំនួន១២,០៩៥,០៧៣.៣ លានរៀល ដែលស្មើប្រមាណ៣,០០០ លាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៣ខាងមុខនេះ ។

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ មាន ៦ ជំពូក និង ១៨ មាត្រា បានកំណត់ពីការចំណាយសរុបរហូតដល់ ១២.០៩៥.០៧៣,៣ លានរៀល ដែលស្មើប្រមាណ ៣.០០០ លានដុល្លារអាមេរិក។ ថវិកាចំណាយសរុប ឆ្នាំ២០១៣ បានកើនឡើង ១២,៩% ស្មើនឹង ១៩,៨១% នៃ ផ.ស.ស គឺកើនឡើង ០,៤៨% នៃ ផ.ស.ស ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១២។

អ្នកតំណាងរាស្រ្តមកពីគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ចំនួន៧រូបបានស្នើសុំឱ្យធ្វើវិសោធនកម្មលើមាត្រា មួយចំនួន នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ក្នុងគោលបំណងពង្រឹងការប្រមូលថវិកាជាតិឱ្យបានត្រឹមត្រូវ ដើម្បី មានលទ្ធភាពផ្តល់ចំណាយបន្ថែមលើវិស័យអាទិភាពរួមមាន វិស័យអប់រំ, សុខាភិបាល, កសិកម្ម, និងអភិវិឌ្ឍន៍ជនបទ និងកាត់ បន្ថយការខ្ចីប្រាក់ពីបរទេស ពិសេសដើម្បីដំឡើងប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធឲ្យបាន ១ លានរៀល និងប្រាក់ជំ នួយ ដល់មនុស្សចាស់៤ម៉ឺនរៀលក្នុងមួយខែ ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានថ្លែងថា ថវិកាជាតិសម្រាប់ឆ្នាំ២០១៣មានចំនួនប្រមាណ២.៩៨០ លាន ដុល្លារ។ ក៏ប៉ុន្តែក្នុងមួយឆ្នាំ ទឹកប្រាក់ប្រមាណ ៣០ ភាគរយនៃថវិកាជាតិបានពឹងផ្អែកទៅលើការខ្ចីបុលពីបរទេស ដែលមានទឹក ប្រាក់ប្រ មាណ ៨០០ លានដុល្លារ។

លោក សុន ឆ័យ បញ្ជាក់ថា យើងមានលទ្ធភាពប្រមូលថវិកាជាតិបានដោយងាយៗដូចជា ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ ដែលឥឡូវ យើងដឹងថាដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំឡើងដល់ ២,៨ លានហិកតារ។ ប៉ុន្តែនៅដំណាច់ឆ្នាំ២០១២នេះប្រាក់កម្ចី ពីបរទេសអាច កើនឡើងដល់ ៧.៣០០ លានដុល្លារ។ ហើយនៅឆ្នាំ២០១៣កម្ពុជាអាចនឹងកើនឡើងនៅប្រាក់កម្ចីពី៨.០០០ ទៅ ៩.០០០ លានដុល្លារ។

តែទោះបីយ៉ាងណា ក៍ដោយ ក៍សមាជិកសភា ៩៩ រូប លើ ១០១ រូប បានលើកដៃគាំទ្រលើខ្លឹមសាររួម លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៣ (ច្បាប់ថវិកាជាតិ ឆ្នាំ២០១៣)យ៉ាងរលូន។

លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ដឹកនាំគណៈប្រតិភូចំនួន ៤រូប តំណាងរាជរដ្ឋា ភិបាលចូលមកការពារសេចក្តី ព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ នេះ បានថ្លែងថា ច្បាប់ថវិកាជាតិ ឆ្នាំ២០១៣នេះ ធានាបម្រើឲ្យមាន ការបន្តសកម្មភាពកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលលើគ្រប់ផ្នែក រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ការគ្រប់គ្រងដីធ្លី កំណែទម្រង់កងកម្លាំង ប្រដាប់ អាវុធ ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បី បន្តពង្រឹងអភិបាលកិច្ចល្អ និងការបង្កើនភាពសក្តិសិទិ្ធ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផងដែរ។

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ បាននអនុញ្ញាតឲ្យរាជរដ្ឋាភិបាល ចំណាយសរុបរបស់រដ្ឋាភិបាលជាង ៣.០០០ លានដុល្លារ ដែលមានខ្ទង់ចំណាយមិនទាន់បែងចែក មានចំនួន ៥.៦២៨.៩២៦ លានរៀល ស្មើនឹង ១.៤០៧ លានដុល្លារនិងចំណាយ មិនបាន គ្រោងទុក មានចំនួន ៤៥២.៣៣៣ លានរៀល ស្មើនឹង ១១៣លាន ដុល្លារ។

សេចក្តីព្រាងច្បាប់នេះ ក៏បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីបំណុលបរទេស ចំនួន ៦០០ លាន SDR ស្មើជាង ៩១៥ លានដុល្លារ អាមេរិក ដែលកាលពីឆ្នាំ២០១២ កំណត់ឲ្យរដ្ឋាភិបាលខ្ចីបំណុល ចំនួន ៧០០ លាន SDR។

រាជរដ្ឋាភិបាល បានផ្ញើរសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ជូនរដ្ឋសភាតាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២មកម្ល៉េះ ដោយរាជ រដ្ឋាភិបាលត្រូវការថវិកាចំនួនជាង៣.១០០ លានដុល្លារអាមេរិក សម្រាប់ចំណាយសរុបសំរាប់ឆ្នាំ២០១៣ខាងមុខនេះ ដែលមាន ការកើនឡើងជិត១៣ភាគរយ បើប្រៀបធៀបទៅនឹងថវិកា ជាតិឆ្នាំ២០១២ ដែលមានត្រឹមតែជាង ២៦០០លានដុល្លារ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: