THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សំខាន់៖ សភាជាតិជជែកមិនចុះសម្រុងគ្នាលើការខ្ចី ប្រាក់បន្ថែមពីបរទេស (ការដឹកនាំប្រកបដោយគតិបណ្ឌិត)

leave a comment »


ភ្នំពេញបុស្តិ៍

លោក​សុន ឆ័យ នៅ​ក្នុង​សន្និ​សីទ​កា​សែត​មួយ​ដែល​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​​លើ​សេច​ក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣​កាល​ពី​ថ្ងៃ​អង្គារ​​​។ រូបថត លីណា

លោក​សុន ឆ័យ នៅ​ក្នុង​សន្និ​សីទ​កា​សែត​មួយ​ដែល​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​​លើ​សេច​ក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣​កាល​ពី​ថ្ងៃ​អង្គារ​​​។ រូបថត លីណា

ភ្នំពេញៈ ក្នុង​ការ​ជជែក​វែក​ញែក ​លើ​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ការ​ខ្ចី​ប្រាក់​ពី​បរទេស សម្រាប់​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ដោយ​រដ្ឋាភិបាល​ កាល​ពី​ម្សិលមិញ​នៅ​រដ្ឋ​សភា​គណបក្ស​ប្រឆាំង​ បាន​ជំទាស់​នឹង​ផែន​ការ​នេះ​ដោយ​ផ្តល់​ជា​គំនិត​ឲ្យ​បង្កើន​ប្រសិទ្ធភាព​នៃ ​ការ​ប្រមូល​​ពន្ធ​ លើ​ដី​សម្បទាន​សេដ្ឋកិច្ច កាស៊ីណូ ការ​នាំ​ចូល​ប្រេង​និង​ចំណូល​ពី​អ្នក​ទេសចរ​នៅ​ប្រាសាទ​អង្គរ​វត្ត​ជាដើម។

ប៉ុន្តែ មតិ​យោបល់​ដែល​ផ្តល់​ដោយ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ដល់​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ពុំ​មាន​ប្រសិទ្ធភាព ឡើយ ថែម​ទាំង​ទទួល​រង​នូវ​ការ​ចំអក​ឡក​ឡឺយ​ថែម​ទៀត​។ ជា​ការ​ឆ្លើយ​តប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្រ្តី​រដ្ឋាភិបាល​ បាន​ថ្លែង​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​លើក​ឡើង គឺ​គ្រាន់​តែ​ជា​ក្តី​ស្រមៃ​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ​ និង​ថា ការ​ខ្ចី​ប្រាក់​ពី​បរទេស គឺ​ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ជាតិ ហើយ​កោត​សរសើរ​ប្រមុខ​រាជរដ្ឋាភិបាល​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថា ​ជា​អ្នក​ដែល​បាន​គ្រប់​គ្រង​ប្រទេស​ជិត​៣០​ឆ្នាំ ប្រកប​ដោយ​គតិ​បណ្ឌិត។

ទោះ​ជា​យ៉ាង​ណា​តំណាង​រាស្រ្ត​គណបក្ស​ ប្រឆាំង​បាន​ប្រាប់​រដ្ឋ​សភា​ថា គណបក្ស សម រង្ស៊ី មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខ្ចី​ប្រាក់​យ៉ាង​ច្រើន​ពី​ បរទេស ដែល​រហូត​មក​ដល់​ពេល​នេះ ​រដ្ឋាភិបាល បាន​ជំពាក់​បំណុល​បរទេស​យ៉ាង​ច្រើន ​រហូត​ដល់​ប្រមាណ ៧ ពាន់ ៣ រយ​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល នឹង​ខ្ចី​ប្រមាណ ៩០០ លាន​ដុល្លារ​បន្ថែម​ទៀត។

លោក សុន ឆ័យ បាន​ថ្លែង​ថា៖ «វា​មិន​មាន​ ន័យ​ថា យើង​មិន​ចង់​ខ្ចី​ប្រាក់​ពី​បរទេស ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ទេ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​ការ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ ចំពោះ​ការ​ខ្ចី​ប្រាក់ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​កើត​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​»។ លោក​បាន​បន្ថែម​ថា គណបក្ស សម រង្ស៊ី មាន​មន្ទិល​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក​ គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​ឆ្លើយ​ខុស​គ្នា​ អំពី​ចំនួន​ប្រាក់​ដែល​កម្ពុជា បាន​ជំពាក់​បរទេស​ ដោយ​យោង​តាម​​របាយការណ៍​របស់​លោក គាត ឈន់ ដែល​ផ្ញើ​មក​រដ្ឋ​សភា បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១០ រដ្ឋាភិបាល​ជំពាក់​ប្រាក់ ៣៤៧៧ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១១ ជំពាក់​ប្រាក់ ៣៩៨៦,៦ លាន​ដុល្លារ​អាមេរិក និង​ក្នុង​ឆ្នាំ ២០១២ ​រដ្ឋាភិបាល​ជំពាក់​ ៥៤៥៣ លាន​ដុល្លារ​អាមេរិក ដែល​តួលេខ​នេះ ខុស​ពី​សុន្ទរកថា របស់​លោក ហ៊ុន​ សែន ដែល​ថា រដ្ឋាភិបាល ជំពាក់​​បរទេស​ជាង ២០០០ លាន​ដុល្លារ​អាមេរិក។ ​

លោក សុន ឆ័យ បាន​ប្រាប់ រដ្ឋ​សភា ថា ក្រុមហ៊ុន​ឯក​ជន​ជាង ២០០ ក្រុមហ៊ុន ​បាន​កាន់​កាប់​ដី​ស្ទើរ​ស្មើ​នឹង​ដី​ប្រជាជន​នៅ​ទូទាំ​ង​ប្រទេស​ គឺ​ជាង ៣ លាន​ហិកតា ខណៈ​ប្រជាជន​ពី ១៧ ទៅ ១៨ ភាគ​រយ​ គ្មាន​ដី​ធ្វើ​កសិកម្ម ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណបក្ស​សម រង្ស៊ី អំពី​ការ​កំណត់​ពន្ធ ៧០ ដុល្លារ​អាមេរិក ក្នុង​មួយ​ហិកតា ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំ លើ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក៏​ទាមទារ​ឲ្យ​តម្លើង​ពន្ធ​លើ​កាស៊ីណូ បង្កើន​ប្រសិទ្ធភាព​លើ​ការ​ប្រមូល​ពន្ធ​ប្រេង និង​ពន្ធ​ពី​​ភ្ញៀវ​ទេសចរ​ ដែល​ចូល​ទៅ​ទស្សនា​នៅ​ប្រា​សាទ​អង្គរ​វត្ត។​

ទោះ​ជា​យ៉ាង​ណា លោក គាត ឈន់ មិន​យល់​ស្រប​ នឹង​សំណើ​របស់​គណបក្ស សម រង្ស៊ី ឡើយ ដោយ​ថ្លែង​អះអាង​ថា រដ្ឋាភិបាល បាន​កម្រិត​ពន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ត្រឹម​តែ ៥ ដុល្លារ​អាមេរិក​ ក្នុង​មួយ​ហិកតា ក្នុង​មួយ​ឆ្នាំ ហើយ​រដ្ឋាភិបាល​ មិន​ចង់​ដាក់​បន្ទុក​ពន្ធ​លើ​កាស៊ីណូទេ ដោយ​លោក​បាន​បន្ថែម​ទៀត​ថា ​មូល​ហេតុ​ដែល​រដ្ឋាភិបាល ​បង្កើត​កាស៊ីណូ នៅ​តាម​បណ្តោយ​ព្រំដែន គឺ​ដើម្បី​ការ​ពារ​បូរណភាព​ទឹក​ដី​កម្ពុជា។

លោក ស៊ុន ឆៃ បាន​ថ្លែង​ថា៖ «ចម្លើយ​របស់​ឯក​ឧត្តម គាត ឈន់ ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ទាល់​តែ​សោះ។ ប៉ុន្តែ​យើង​យល់​ថា សំណួរ​របស់​យើង​ គឺ​ត្រឹម​ត្រូវ ថា ឯក​ឧត្តម មិន​ជំទាស់​ខ្លាំង​ទេ ប៉ុន្តែ ឯក​ឧត្តម​មិន​អាច​ធ្វើ​វា​បាន​ ព្រោះ​ក្នុង​បញ្ហា​ដី​ធ្លី និង​កាស៊ីណូ គឺ​មាន​ការ​ពាក់​ព័ន្ធ​​និង​មន្រ្តី​កាន់​តំណែង​ថ្នាក់​ខ្ពស់»។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​នៃ​រដ្ឋ​សភា បាន​ថ្លែង​ថា៖ «​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​តាំង​ពី​ឆ្នាំ ១៩៨៥។ បទពិសោធ និង​គតិ​ បណ្ឌិត សិល្បៈ​នៃ​ការ​ដឹក​នាំ គ្មាន​គំនិត​អ្វី​ក្រៅ​ពី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជា​ជន ចង់​ឲ្យ​ប្រជាជន​ទទួល​បាន​សមិទ្ធផល​ពី​ការ​ដឹក​នាំ»។​

លោក គាត ឈន់ ដែល​បាន​ដឹក​នាំ​មន្រ្តី​រដ្ឋាភិបាល​ ៤០ នាក់ ដើម្បី​ការពារ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​នេះ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៣ នេះ ត្រូវ​បាន​ចង្អុល​បង្ហាញ និង​គាំទ្រ​ដោយ​លោក​ ហ៊ុន សែន​។ លោក​បាន​បន្ថែម​ថា អនុ​សាសន៍​ពី​គណបក្ស​ប្រឆាំង​ ដើម្បី​ធ្វើ​វិសោធនកម្ម​ លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ដែល​បាន​លើក​ឡើង ​ប្រាប់​គណបក្ស​កាន់​អំណាច​ គឺជា​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ចង់​ឡើង​ឋាន​សួគ៌ឆាប់​​ៗ​ ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​អត្ថន័យ​ «ឡើង​ឋាន​សួគ៌​ឆាប់ៗ» នោះ​​ទេ ហើយ​គណបក្ស​ប្រឆាំង ​បាន​ហៅ​ការ​លើក​ឡើង​របស់​លោក​គាត ឈន់ ​បែប​នេះ​ថាជា​ការ​«​ជេរ​ប្រមាថ​ដោយ​ប្រយោល»។

ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៣ គឺ​ក្នុង​បរិបទ​សេដ្ឋកិច្ច​កម្ពុជា​ ទើប​តែ​ងើប​ឡើង ពី​វិបតិ្ត​ហិរញ្ញវត្ថុ ហើយ​បាន​បង្ហាញ​ពី​ភាព​រឹងមាំ​ឆ្ពោះ​ទៅ​មុខ ក្នុង​គោលនយោបាយ​កំណែ​ទម្រង់​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់។

លោក គាត ឈន់ បាន​ថ្លែង​ថា៖ «​យើង​ក៏​បាន​ទទួល​ស្គាល់​ ក្នុង​វិស័យ​រដ្ឋាភិបាល យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ក្នុង​របៀប​យើង​កំពុង​ងើប​ឡើង ប៉ុន្តែ យើង​ពុំ​ទាន់​រឹងមាំ​ទេ យើង​ស្ថិត​ក្នុង​ហានិភ័យ​»។ លោក បាន​ព្យាករ​ថា ពី​ឆ្នាំ​២០១៣ ដល់​២០១៥ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ អាច​កើន​ឡើង ៧ ភាគ​រយ យោង​តាម​ចក្ខុ​វិស័យ​របស់​រដ្ឋាភិបាល។ ​

នៅ​ក្នុង​ការ​ពិភាក្សា កាល​ពីថ្ងៃ​ម្សិលមិញ ជំពូក ១ នៃ​ជំពូក​ ៦ នៃ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៣ ​ត្រូវ​បាន​រដ្ឋ​សភា​ធ្វើ​ការ​អនុម័ត​ ដោយ​សំឡេង ៨៣ លើ ៩៨៕ TK

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: