THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន បោកប្រាស់ប្រជាជនទាំងងងើល គ្មានភាពអៀនខ្មាស់

leave a comment »


កុហក

ដោយ ៖ ខ្មែរ សុវណ្ណភូមិ

ហ៊ុន សែន និយាយដដែលៗ ថា ការធ្វើលិខិតឆ្លងដែនគឺមិនបានអស់ថ្លៃទេ ជាពិសេសអ្នកមក ធ្វើការក្រៅ​ស្រុក។ វាជារឿងកុហុកទាំងស្រុងព្រោះប្អូនថ្លៃរបស់ខ្ញុំ ទើបតែធ្វើលិខិតឆ្លងដែនរូច ១ខែមុន ដើម្បីមក​ធ្វើ​ការក្រៅស្រុកដែរ។ គេធ្វើអស់ថ្លៃ២៨៥ដុល្លា សម្រាប់រយៈពេលពី៥ថ្ងៃទៅ៧ថ្ងៃ។ អ្វីដែលជាក់ស្តែងបំផុត​នោះខ្ញុំក៏ធ្លាប់ធ្វើលិខិតឆ្លងដែនមករៀនស្រុកក្រៅដែរ ហើយបើខ្ញុំនៅចាំកាលនោះគឺបង់អស់១៦០ដុល្លា សម្រាប់ ១សប្តាហ៍។ ជារួមការធ្វើលិខិតឆ្លងដែនគឺប្រជាជន មិនថាធ្វើសម្រាប់ទេសចរណ៍ ទៅសិក្សា ឬ​ទៅធ្វើ ការក្រៅស្រុកអ្វីទេ វាលើកលែងតែអស់លោកមន្រ្តីធំៗសុទ្ធតែបង់លុយទាំងអស់។ ហើយបើ ហ៊ុន សែន ថាមិនយកលុយ ដូច្នេះថវិការទាំងនេះមិនបានចូលជាតិទេ ដូច្នេះមានតែ ហ៊ុន សែន និងបក្សពួកចែក​គ្នា​ចាយ បំផ្លាញជាតិ។ ខ្ញុំជឿថាចំណូលពីការធ្វើលិខិតឆ្លងដែននេះមិនតិចទេព្រោះតំលៃថ្លៃណាស់។ តាម​តារាងតម្លៃយើងបានទទួលពីអ្នកធ្វើការនៅទីនោះ ខុសៗគ្នាដែលអាចសង្វេបដូចតទៅ៖

១) តំលៃ ១៣៥ – ១៣៦ដុល្លា សម្រាប់រយៈពេល ពី៥០ ទៅ៦០ថ្ងៃ។
២) តំលៃ ១៨០ – ១៩០ ដុល្លា ក្នុងរយៈពេល៣សប្តាហ៍ទៅ១ខែ
៣) តំលៃ ២១៩ – ២៣០ ដុល្លា រយៈពេលពី៧ ទៅ១០ថ្ងៃ
៤) តំលៃ ២៨០ – ២៩០ ទៅ២៩០ រយៈពេល ៥ទៅ៧ថ្ងៃ
៥) តំលៃ ៣៥០ – ៣៦០ ធ្វើភ្លាម យកភ្លាមៗ។ ជារួមការធ្វើលិខិតឆ្លងដែននៅប្រទេសខ្មែរអាចចាត់ទុកថាថ្លៃជាប់លេខមួយលើពិភពលោក បើគិតពីចំ​ណូល និងការបង់ថ្លៃនេះ។ ហើយបើធៀបនឹងប្រទេសជិតខាងគឺស្រុកខ្មែរ ថ្លៃកប់ពពក ជាក់ស្តែងតាម​ការចេញផ្សាយ« Cambodia Country Study» បោះពុម្ភនៅឆ្នាំ២០០៩ ដោយ Cambodia Development Resource Institute (CDRI) បានបញ្ជាក់ថា ថ្លៃធ្វើលិខិតឆ្លងដែននៅវៀតណាមថ្លៃ ១២ដុល្លា, នៅថៃថ្លៃ ៣០ដុល្លា, និងនៅឡាវថ្លៃ ៣៥ដុល្លាតែប៉ុណ្ណោះ។

ល្មមៗបានហើយ ហ៊ុន សែន! គួរៀនធ្វើជាមនុស្សត្រឹមត្រូវ ស្មោះត្រង់ នឹងប្រជាជនខ្លះផង។ ល្មមស្កប់​ ស្កល់ ជាមួយការបោកប្រាស់ និងធ្វើបាបប្រជាជនខ្លួនហើយ!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: