THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន៖ កម្ពុជាកំពុងខ្វះកំលាំងពលកម្ម (ស្តាប់ទៅ ហ៊ុន សែន ១០០% ពិតជាមិនយល់ពីទុក្ខវេទនារបស់ប្រជាជន ក្រោមការដឹក នាំនាំរបស់ខ្លួន)

leave a comment »


64083_10151361191518210_178793806_n
Phnom Penh Post: នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា​ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែជួប វិបត្តិខ្វះកំលាំងពលកម្មលើគ្រប់វិស័យ រាប់ទាំងវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យសំណង់ និងវិស័យកាត់ដេរ នៅពេលដែល ប្រជាជនកម្ពុជា បែរជានាំគ្នាធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទៅរកការងារធ្វើនៅក្រៅប្រទេស ហើយភាគច្រើន បានលបលួច ឆ្លងដែនខុសច្បាប់ ទៅរកការងារនៅប្រទេសថៃ តាមរយៈមេខ្យល់ជាដើម។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា ពលករកម្ពុជា ដែល បានធ្វើចំណាកស្រុកខុសច្បាប់ ទៅរកការងារធ្វើក្រៅប្រទេស ពិសេសនៅប្រទេសថៃ តាមច្រករបៀងនោះ គឺមិនមែនមកពីរដ្ឋាភិ បាលយកតម្លៃធ្វើលិខិតឆ្លងដែនថ្លៃពេកនោះទេ។ សព្វថ្ងៃ រដ្ឋាភិបាលមិនបានយកលុយលើការធ្វើលិខិតឆ្លងដែនសម្រាប់ពលករ និង សិស្សនិស្សិតដែលចេញទៅធ្វើការ និងរៀននៅក្រៅប្រទេសឡើយ។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កំពុងតែខ្វះកំលាំងពលកម្មលើគ្រប់វិស័យ នៅ ពេលដែលប្រជាជនកម្ពុជាមួយចំនួន បានធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស ដោយប្រថុយប្រថាន ហើយភាគច្រើន លួចឆ្លងដែន ខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ។ ក្នុងពិធីសម្ពោធអគារ និងបើកសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កំលាំងពលកម្ម ក្នុងការងារនៅកម្ពុជា ឥឡូវនេះ កំពុង ខ្វះពិតប្រាកដ លើផ្នែកកសិកម្ម ផ្នែកឧស្សាហកម្ម ផ្នែកសេវាកម្ម និងវិស័យសំណង់ ដែលសុទ្ធតែត្រូវការកម្មករ ធ្វើការ។

ក្នុងពេលខ្វះកម្លាំងពលកម្មក្នុងស្រុក លោកនាយករដ្ឋមន្ត្រី អះអាងថា បែរជាប្រជាជនកម្ពុជាមួយចំនួន បានធ្វើចំណាកស្រុកដោយ ប្រថុយប្រថាន ទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេសលួចឆ្លងដែន តាមច្រករបៀង តាមរយៈមេខ្យល់ជាដើម ទៅកាន់ប្រទេសថៃ ដោយពេលខ្លះ ពលរដ្ឋកម្ពុជា ក៏ត្រូវជាប់ពន្ធនាគារថែមទៀត។ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វះកម្លាំងពលកម្មក្នុងស្រុក នា ពេលនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅកាន់មន្ត្រីរដ្ឋាភិបាល ជាពិសេសថៅកែរោងចក្រសហគ្រាស ឲ្យត្រូវតែគិតគូជា ចម្បងលើការតម្លើងប្រាក់កម្រៃ ត្រូវរៀបចំកន្លែងស្នាក់នៅ និងគិតពីសុខមាលភាពរបស់កម្មករ ព្រមទាំងគិតគូពីលក្ខខណ្ឌ ការងារ ល្អប្រសើរ ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បទបញ្ជាផ្ទាល់មាត់ទៅកាន់មន្ត្រីជំនាញការងារ ត្រូវធ្វើការឲ្យសកម្មជាមួយ នឹងម្ចាស់រោង ចក្រ ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពកម្មករ។ ក្នុងវិស័យកាត់ដេរ ដែលមានកម្មករប្រមាណ ៤៥ ម៉ឺននាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសផ្ទាល់មាត់ ដោយជំរុញឲ្យក្រសួងការងារ និងថៅកែរោងចក្រកាត់ដេរ ត្រូវចរចាសម្របសម្រួលតាមក្រុមកម្មករ ដោយលុបចោលនូវកិច្ចសន្យារយៈពេលខ្លី។ របាយការណ៍នៃការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នៅឆ្នាំ២០១០ បង្ហាញថា ប្រជាជនកម្ពុជា គ្រប់អាយុធ្វើការ មានជាង ៨,៨ លាននាក់។ ក្នុងនោះ មានប្រជាជនជាង ៧,៦ លាននាក់ ដែលមាន ការងារ ធ្វើ។

នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ចេញប្រតិកម្ម បដិសេធនឹងការលើកឡើងថា ពលករកម្ពុជាដែលបានធ្វើចំណាកស្រុក ខុស ច្បាប់ ទៅធ្វើការក្រៅប្រទេស ពិសេសការលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រករបៀងនោះ មកពីរដ្ឋាភិបាល យកតម្លៃធ្វើលិខិតឆ្លងដែនថ្លៃពេក។ តែតាមលោកនាយករដ្ឋមន្ត្រី គឺមិនដូច្នេះទេ ព្រោះសព្វថ្ងៃ រដ្ឋាភិបាលមិនបានយកលុយ លើការ ធ្វើលិខិតឆ្លងដែន សម្រាប់ពលករ និងសិស្សនិស្សិត ដែលចេញទៅធ្វើការ និងរៀននៅក្រៅប្រទេសឡើយ។ តាមរបាយការណ៍ របស់ក្រសួងការងារ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៥០.៨៥១ នាក់ (ស្ត្រី៣៣.៧៨៧នាក់) ទៅបម្រើការនៅក្រៅប្រទេស តាមរយៈទីភ្នាក់ងារឯកជនចំនួន ៣៩ ក្រុមហ៊ុន និងពលករចំនួន ៦.៥៦៤ នាក់ (ស្ត្រី១.០៩៨នាក់) ទៅបម្រើការនៅប្រទេសកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធមុខរបរ(EPS)។

របាយការណ៍ដដែលបង្ហាញថា ពលករកម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ និងកំពុងបម្រើការនៅក្នុងប្រទេសថៃ ត្រូវ បានសម្របសម្រួល ឲ្យក្លាយទៅជាពលករស្របច្បាប់ មានចំនួន ៩៩.១៩៦ នាក់ នៃចំនួនពលករសរុប ២២០.០២២ នាក់។ របាយ ការណ៍ក៏បានបង្ហាញថា តាមការប៉ាន់សម្រាប់ពលករម្នាក់ៗ បើផ្ញើប្រាក់ត្រឹមតែ ៥០% នៃប្រាក់ឈ្នួលប្រចាំខែ មកក្រុមគ្រួសារ នោះ ប្រាក់ដែលបានផ្ញើចូលក្នុងប្រទេសកម្ពុជា សរុបប្រមាណ ២០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: