THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពលរដ្ឋ​នៅ​ជនបទ​ជាង​៨០%​នឹង​មាន​អគ្គិសនី​ប្រើ​នៅ​ឆ្នាំ​២០២០

leave a comment »


electricity
ហ៊ុន សែន ធ្លាប់និយាយថា៖” បើចាញ់បោកគេម្តង អាអ្នកបោកវាខូច បើចាញ់បោកគេពីរដង គឺកំហុស ទាំង អ្នកបោក នឹងអ្នកត្រូវបានគេបោក តែបើត្រូវបានគេបោកបីដងឡើងទៅ គឺមកពីយើងភ្លើទើប ឲ្យគេ បោកបានរហូតបែបនេះ។
ដោយ សុខ សេរី
2012-12-13

ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​ផែនការ​អភិវឌ្ឍ​លើ​វិស័យ​អគ្គិសនី​ឲ្យ​ដំណើរ​ការ​ដល់​តំបន់​ជនបទ​ដាច់​ស្រយាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២០។

នៅ​ពេល​នោះ គ្រប់​ភូមិ​នានា​ត្រូវ​តែ​មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់ ទោះ​បី​ជា​ពី​ប្រភព​ណា​ក៏​ដោយ រាប់​ទាំង​អគ្គិសនី​ប្រើ​ដោយ​ថាមពល​អាគុយ​ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ បាន​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​កសិករ​ចំនួន​ជាង ៨០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ១៤​លាន​នាក់ នឹង​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​គ្រប់​ផ្ទះ​សំបែង​នៅ​ឆ្នាំ​២០២០ ខាង​មុខ។ ការ​ផ្ដល់​ជូន​នេះ​គិត​ក្នុង​តម្លៃ​សមរម្យ​តាម​រយៈ​ផែនការ​អភិវឌ្ឍន៍​អគ្គិសនី​នៅ​តាម​ជនបទ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​សំខាន់​មួយ ស្ដីពី​និរន្តរភាព​នៃ​ថាមពល​អគ្គិសនី​សំរាប់​ទាំង​អស់​គ្នា​នៅ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ​បាន​ចូល​រួម​ពី​រដ្ឋមន្ត្រី​ប្រឹក្សា​នយោបាយ​របស់​សហភាព​អឺរ៉ុប លោក អាឡាំង វ៉ាន់ឌ័រស្មីសសេន (Alain Vandermissen) និង​មន្ត្រី​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក ឌូក្លាស ប្រូឌឺរីក (Douglas Broderick)។

លោក ស៊ុយ សែម បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ថាមពល​អគ្គិសនី​គឺ​មាន​សារសំខាន់​កាន់​តែ​ខ្លាំង​ឡើងៗ សំរាប់​វិស័យ​កសិកម្ម និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​កសិករ​នៅ​តាម​ជនបទ៖«ឆ្នាំ​២០២០ ជា​ផែនការ​របស់​រដ្ឋាភិបាល​យើង គឺ​ថា គ្រប់​ភូមិ​នឹង​មាន​ថាមពល​ប្រើប្រាស់​ពី​គ្រប់​ប្រភព កុំ​ភ្លេច​ថា​ពី​គ្រប់​ប្រភព។ ពី​គ្រប់​ប្រភព​បាន​ន័យ​ថា ថាមពល​អាគុយ​ជា​ប្រភព​មួយ​ដែរ ថាមពល​ព្រះ​អាទិត្យ​ជា​ប្រភព​មួយ​ដែរ ថាមពល​ពី​បាយអូម៉ាស់ (Biomass) ជា​ប្រភព​មួយ​ដែរ ខ្សែ​យើង​ទៅ​ក៏​ប្រភព​មួយ​ដែរ»

លោក ស៊ុយ សែម បន្ត​ដូច្នេះ៖ «អា​ហ្នឹង​និយាយ​ពី​គ្រប់​ប្រភព សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន គឺ​ត្រូវ​ការ​ដូច​អ្នក​ទីក្រុង ដូច​តែ​គ្នា​ហ្នឹង។ មិន​មែន​ថា ទាល់​តែ​ទីក្រុង​បាន​ត្រូវ​ការ​ថាមពល អ្នក​ស្រុក​ស្រែ​មិន​ត្រូវ​ការ​ឯ​ណា? ជា​ប្រពៃណី​ខ្មែរ​យើង រោយ​ស្រូវ​ទាល់​តែ​មាន​ខ្យល់ ប៉ុន្តែ​ឥឡូវ​នេះ​មិន​ចាំបាច់​មាន​ខ្យល់​ទេ គាត់​មាន​ភ្លើង​អគ្គិសនី​ហើយ គាត់​ដោត​កង្ហារ រោយ​ស្រូវ»

មន្ត្រី​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា លោក ឌូក្លាស ប្រូឌឺរីក បាន​មាន​ប្រសាសន៍​ថា  ការ​អភិវឌ្ឍ​ជាតិ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​គ្មាន​និរន្តរភាព​នៃ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា។

ទាក់ទង​នឹង​ផែនការ​និរន្តរភាព​នៃ​ថាមពល​អគ្គិសនី​នៅ​តាម​ជនបទ​នេះ ប្រជាពលរដ្ឋ​ឈ្មោះ មាស លី អាយុ ៧០​ឆ្នាំ នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​មិន​ហ៊ាន​ប្រើ​ចរន្ត​អគ្គិសនី​ទេ ដោយសារ​តែ​ថ្លៃ​ពេក គឺ​តម្លៃ ៣.៥០០​រៀល​ក្នុង ១​គីឡូវ៉ាត់​ម៉ោង៖«អភិវឌ្ឍន៍​នៅ​ជនបទ​នេះ​ដាក់​មក ព្រោះ​ស្រែ​ចំការ ព្រោះ​ត្រូវ​ការ​ទឹក ត្រូវ​ការ​ភ្លើង​អគ្គិសនី ត្រូវ​ការ​អី។ ភ្លើង​នៅ​តាម​ជនបទ​ហ្នឹង​សូម​ឲ្យ​មាន​តម្លៃ​ថោក តាម​តម្លៃ ៣.៥០០​រៀល​ក្នុង ១​គីឡូវ៉ាត់​ម៉ោង គិត​ទៅ​មាន​ប្រជាពលរដ្ឋ មាន​អ្នក​ខ្លះ​ដាក់​ចរន្តអគ្គិសនី ខ្លះ​អត់​ដាក់​មិន​អាច​អភិវឌ្ឍន៍​ឲ្យ​កូន​ខ្មែរ​ទេ»

របាយការណ៍​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​ការ​ថាមពល​អគ្គិសនី​ប្រើប្រាស់​ចំនួន ៤០០​ម៉េហ្គាវ៉ាត់ ប៉ុន្តែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​ត្រូវការ​ថាមពល​ប្រើប្រាស់​ចំនួន​ជិត ១​ពាន់​ម៉េហ្គាវ៉ាត់។ រហូត​ដល់​ឆ្នាំ​២០២០ ខាង​មុខ កម្ពុជា​ត្រូវ​ការ​ថាមពល​អគ្គិសនី​ប្រើប្រាស់​ច្រើន​ពាន់​ម៉េហ្គាវ៉ាត់។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ជំរុញ​ឲ្យ​មាន​ម៉ាស៊ីន​អគ្គិសនី​ខ្នាត​ធំៗ ដើម្បី​ឲ្យ​តម្លៃ​ចរន្តអគ្គិសនី​ចុះ​តម្លៃ​ថោក ពីព្រោះ​ការ​ប្រើ​ចរន្តអគ្គិសនី​ផលិត​ដោយ​ម៉ាស៊ីន​ខ្នាត​តូចៗ និង​ប្រើ​ប្រេង​ឥន្ធនៈ ធ្វើ​ឲ្យ​តម្លៃ​ចរន្តអគ្គិសនី​មាន​តម្លៃ​ថ្លៃ​ជិត ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​តាម​ជនបទ​មួយ​ចំនួន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: