THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្វែងយល់ពីគោលនយោបាយរបស់អង្គការសហប្រជាជាតិ៖ លោក ស៊ូប៊ែឌី នៅតែទាមទារឲ្យធ្វើកំណែទម្រង់

leave a comment »


suryasubedi_305aអង្គរធំមេឌា៖ ទោះបីសម្តេច ហ៊ុន សែន បានលើកឡើងថា ច្បាប់តម្រូវឲ្យលោកត្រូវ តែអនុវត្ត នូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា មិនបានតម្រូវឲ្យលោកអនុវត្តនូវគំនិតរបស់ អ្នក ផ្សេងក៏ដោយ ក៏លោក សុរិយា ប្រា សាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រ ជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែជំ រុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ប្រព័ន្ធ យុត្តិធម៌, កំណែទម្រង់ប្រព័ន្ធបោះឆ្នោត, និង ផលប៉ះពាល់លើ សិទ្ធិ ផ្តល់ដីសម្បទានសេដ្ឋកិច្ច ព្រមទាំងសម្បទានដទៃទៀត ដដែល។

ក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១២ លោក ស៊ូប៊ែឌី បានបញ្ជាក់ថា នៅក្នុងដំណើ ទស្សនកិច្ចរបស់លោកម្តងៗ គឺលោកតែងជួបពិភាក្សា ជាមួយដៃគូពាក់ព័ន្ធមន្ត្រីអង្គការសង្គមស៊ីវិល ដៃគូរ អភិវឌ្ឍន៍ ដើម្បីផ្តល់នូវដំណោះស្រាយ ចំពោះបញ្ហាប្រឈមមួយចំនួន ខាងសិទ្ធិមនុស្សនៅកម្ពុជា ហើយ កម្ពុជា បន្តអនុវត្តបានល្អលើសូចនាករជាច្រើន ក្នុងវិស័យសេដ្ឋកិច្ច គាំទ្រស្ថិរភាពនយោបាយ។ ប្រទេស កម្ពុជា ទំនងជាកំពុងស្ថិតនៅលើផ្លូវមួយ ឈានទៅសម្រេចជោគជ័យ លើវិស័យមួយចំនួន នៃគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍។

លោក ស៊ូប៊ែឌី បានបន្តថា ក្នុងនាមលោក ជាអ្នកជំនាញច្បាប់ឯករាជ្យ របស់អង្គការសហប្រជាជាតិ លោក ត្រូវផ្តល់យោបល់ទៅរាជរដ្ឋាភិបាលកម្ពុជា អំពីអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និង ផ្តល់ ជាមតិយោបល់ អំពីមធ្យោបាយមួយ ដែលត្រូវអនុវត្តតទៅមុខទៀត ។ ចំណុចដែលលោកចង់ បញ្ជាក់ នោះ គឺថាប្រទេសកម្ពុជា មានគោលនយោបាយមួយច្បាស់លាស់រួចទៅហើយ ក្នុងការបន្តដំណើរនៅលើផ្លូវ មួយ ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋពិតប្រាកដ និងគោរពសិទ្ធិមនុស្សកាន់តែរឹងមាំ ហើយមិនយូរមិន ឆាប់ បញ្ហានេះនឹងត្រូវដោះស្រាយជាមិនខាន ។ លោកនៅតែគោរពទាំងស្រុង ចំពោះអធិបតេយ្យភាព និង សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ក្នុងការសម្រេចចិត្ត ដើម្បីផលប្រយោជន៍ជាតិ។

លោក ស៊ូប៊ែឌី បានបញ្ជាក់ ថា ពេលនេះ លោកក៏បានផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្ស ទាក់ទងនឹងការ បោះ ឆ្នោត និងយកចិត្តទុកដាក់ ចំពោះកំណែទម្រង់នៃការបោះឆ្នោត ដែលត្រូវដាក់ជូនក្រុមប្រឹក្សា សិទ្ធិ មនុស្ស កាលពីខែកញ្ញា ឆ្នាំ២០១២ រួចម្តងហើយ។ លោក ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះ ការគំរាម កំហែង ការធ្វើទុក្ខបុកម្នេញ ដល់អ្នកដែលបំពេញការងារ ក្នុងវិស័យព័ត៌មាន និងតស៊ូមតិផ្នែកសិទ្ធិមនុស្ស ផងដែរ។

លោក ស៊ូប៊ែឌី ក៏បានសម្តែងការសោកស្តាយជាខ្លាំង ដែលលោកមិនបានជួបប្រាស្រ័យទាក់ទង ជាមួយដៃ គូពិភាក្សា ក្នុងជួររដ្ឋាភិបាលនាពេលនេះ។ អ្នករាយការណ៍ពិសេស ក៏បានប្រកាសថា លោកមិនដឹងច្បាស់ ទេថា ហេតុអ្វីបានជាស្ថានភាពទំនាក់ទំនងរវាងលោក និងរដ្ឋាភិបាល កើតឡើងយ៉ាងដូច្នេះ ហើយតើមក ពីហេតុអ្វី?។

របាយការណ៍ប្រចាំឆ្នាំរបស់លោក ស៊ូប៊ែឌី ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្តោត ជាសំខាន់លើប្រព័ន្ធយុតិ្តធម៌ រដ្ឋសភា និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងផលប៉ះពាល់លើសិទ្ធិមនុស្ស ដោយសម្បទានគោលដៅសេដ្ឋកិច្ច និងសម្បទានដទៃផ្សេងទៀត៕

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ កាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ធ្នូ ម្សិលមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំទទួលខុស ត្រូវ ចំពោះមុខតែសភាជាតិកម្ពុជាទេ ចំពោះមុខប្រជាជនកម្ពុជាទេ។ ខ្ញុំមិនបានទទួលខុសត្រូវ ចំពោះមុខ អ្នក ណា មកធ្វើរបាយការណ៍អីទាំងអស់។ និយាយមួយម៉ាត់ឲ្យខ្លី។ ហើយខ្ញុំក៏អត់មានពេលវេលា ដើម្បីជួប ស្តាប់អនុសាសន៍ ឬក៏អ្នកណាតម្រូវអីដែរ។ ឮថា ចង់ជួបចង់អីណា ខ្ញុំអត់មានពេលទេ!។ រដ្ឋធម្មនុញ្ញ កំណត់ ឲ្យខ្ញុំទទួលខុសត្រូវចំពោះមុខរដ្ឋសភា។ ម៉េចក៏ត្រូវឲ្យខ្ញុំទទួលខុសត្រូវ ចំពោះមុខជនបរទេស? វាអត់ត្រូវ នឹងរដ្ឋធម្មនុញ្ញ។ អ្នកឯងចង់និយាយអី និយាយទៅ។ ខ្ញុំធ្វើ ប្រទេសរបស់ខ្ញុំតើ!។ សរសេរអី សរសេរទៅ!។ អនុសាសន៍អី អនុសាសន៍ទៅ!។ មកត្រួតពិនិត្យអនុសាសន៍ស្អីឯណា!… ហើយខ្ញុំអត់ដឹងទេ កិច្ចការរបស់ខ្ញុំ ព្រោះឥឡូវ ត្រូវអនុវត្តអនុសាសន៍របស់អ្នកដទៃ ឬត្រូវអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា? និយាយគ្នា ឲ្យ ច្បាស់ អាកន្លែងហ្នឹង?។ ខ្ញុំអត់មានរឿងរ៉ាវទេ”។

សម្តេច បានលើកឡើងថា “ច្បាប់តម្រូវឲ្យខ្ញុំ ត្រូវតែអនុវត្តនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា មិនបានតម្រូវ ឲ្យ ខ្ញុំ អនុវត្តនូវគំនិតរបស់អ្នកផ្សេងទេ។ អាហ្នឹងនិយាយគ្នាឲ្យច្បាស់។ អារឿងដីធ្លី ក៏អត់មានដែរ កុំចូលមក ឡូកឡំ។ អារឿង ០១ គឺថាខ្ញុំបានប្រកាសហើយ អាហ្នឹងគឺជាគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័ យដីធ្លី របស់រាជរដ្ឋាភិបាល អត់មានអនុសាសន៍ ឬមិនអនុសាសន៍ទេ។ និយាយគ្នាត្រង់ៗតែម្តង”៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: