THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អត់អង្ករច្រកឆ្នាំង លក់កូន ៣ម៉ឺនរៀល (សម័យមហាលោតផ្លោះ ខាងអភិវឌ្ឍន៍ របស់ ហ៊ុន សែន មិនដែលលឺ និងមានសម្រាប់ខ្មែរ)

leave a comment »


121217007

អង្គរធំមេឌា

ឪពុក​ម្តាយ ដែល​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ ទោះ​ជា​ក្រ​ត្រដាប​ត្រដួស កម្សត់​អ​​ត់​ឃ្លាន​យ៉ាងណា ក៏​មិន​ដាច់​ចិត្ត​លក់​​កូន​​ខ្ចី​​ឱ្យ​​​អ្នក​​ណា​​ឡើយ ស៊ូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែចិញ្ចឹម​រហូត​ដល់​ធំ​ដឹង​ក្តី។ ផ្ទុយ​ទៅ​វិញ ស្ត្រី​ជា​ម្តាយ ម្នាក់​នេះ ដោយ​សារ​ជីវ​ភាព​ក្រី​ក្រ​តោកយ៉ាក អត់ អង្ករ​ច្រក​ឆ្នាំង ក៏​យក​កូន១ ដូរ​ស្រូវ​១កញ្ជើ និង​ កូន​១ទៀត លក់ត​ម្លៃ​៣ម៉ឺន​រៀល ដែល ជា​ករណី​កម្រ​មាន…។

នាងសែត សុខុម អាយុ២៦ឆ្នាំ រស់​នៅ​ក្នុងខ្ទមស្លឹករខេករខាក ដ៏តូច​មួយ នាភូមិព្រៃជួរ ឃុំស្នាយអញ្ជិត ស្រុក​ជុំគិរី ខេត្តកំពត បានរៀបរាប់ ថា រូបនាងជាកូនទោល ដែលឪពុក​ម្តាយ​ស្លាប់ចោល​តាំងពីតូច។ មុន​ដំបូង ម្តាយស្លាប់មុន ឪពុកក៏យក​ប្រពន្ធចុង ធ្វើបាបនាង បណ្តាលឱ្យនាងទ្រាំមិនបាន ក៏ចេញទៅនៅ​ជាមួយជីដូន​ឈ្មោះយាយផុស រហូតដល់ធំពេញក្រមុំ ជីដូនក៏ស្លាប់ទៅទៀត ឯឪពុកយកប្រពន្ធ​ក្រោយ​បាន​កូន៤នាក់ គាត់ក៏ទទួលមរណភាពទៅ ទើបរូបនាងក្លាយជាមនុស្សអនាថា រហូតមក។ នាងគ្មានបានរៀនសូត្រអ្វីទេ តែងរសាត់អណ្តែតដើរស៊ីឈ្នួលគេគ្រប់ច្រកល្ហក រហូតដល់បានសាងសេចក្តីស្នេហាជាមួយ កំលោះម្នាក់ ឈ្មោះដុំ ភឿន អាយុតិចជាងនាង៤ឆ្នាំ។ ពួកនាងបានយកគ្នាជាប្តីប្រពន្ធ គ្រាន់តែ បានសែនព្រេនបន្តិច​បន្តួច​កុំឱ្យ​ខ្មោច​ខឹងប៉ុណ្ណោះ ព្រោះសុទ្ធតែក្រត្រដាបត្រដួសដូចគ្នា រួចក៏ចាប់ដៃគ្នា ដើរស៊ីឈ្នួលជួលព័ទ្ធ​គេដដែល ដោយគ្មានដីស្រែចម្ការអ្វីឡើយ។ រួមរស់ជាមួយគ្នាបាន៣ឆ្នាំ នាង ក៏បង្កើតបានកូនប្រុស២នាក់ ដែលមុនដំបូង អាចចិញ្ចឹមកូនរស់ ទោះជារកព្រឹកខ្វះល្ងាច ក៏មិនទាន់ ដាច់ពេលនោះឡើយ។

នាងសែត សុខុម បន្តទៀតថា បន្ទាប់មក នៅពេលបង្កើតបានកូនស្រីទី៣ នាងដាក់ឈ្មោះថា ដុំ ស៊ីនួន ស្រាប់​​តែប្តីធ្លាក់ខ្លួនឈឺ ឯរូបនាងរវល់កូនខ្ចីមិន​អាចចេញ​ទៅ​ស៊ី​ឈ្នួល​​គេបាន ក៏ដាច់បាយ៣ថ្ងៃ ហូប តែបន្លែ និងទឹកប៉ុណ្ណោះ។ ដោយអត់ឃ្លានខ្លាំងពេក នាងក៏គ្មានទឹកដោះឱ្យកូនបៅ ទើបនាងនិងប្តីប្រកាស ថា បើមានអ្នកស្រុកណា​ចង់​បាន​កូននាងទៅចិញ្ចឹម នាងនឹងឱ្យភ្លាម តែសុំជាថ្នូរខ្លះឱ្យតែរស់។ ពេលនោះ ក៏មានអ្នកភូមិពីរនាក់ប្តីប្រពន្ធ ដែល អត់កូន បានមកសុំកូនស្រីនោះទៅចិញ្ចឹម ដោយឱ្យជាស្រូវ​១កញ្ជើ ប៉ុណ្ណោះ ពួកនាងក៏យល់ព្រមឱ្យកូនទៅគេទាំងក្តុកក្តួល ព្រោះយល់ថា បើទុកកូន ចិញ្ចឹមខ្លួនឯង ក៏មិនរស់​ដែរ ព្រោះគ្មានទឹកដោះ ដោយសារអត់អាហារ ហូបគ្រប់​គ្រាន់ និងគ្មានលុយទិញទឹកដោះគោ ឱ្យវាបៅ។

នាងសែត សុខុម បន្តទាំងទឹកភ្នែកថា ២ឆ្នាំក្រោយមកទៀត នាងក៏មានផ្ទៃពោះជាលើកទី៤ និងកើត​បានកូន​ប្រុស១ ដាក់​ឈ្មោះ​ថា ដុំ សាន្តសុខ។ ជាអកុសល តាំងពីកូន​នេះ​កើតមក ប្តីប្រពន្ធនា​ងដាច់​បាយស្ទើរ​រាល់ថ្ងៃ ព្រោះ រកការងារធ្វើមិនបាន ទីបំផុត ក៏សម្រេចចិត្តលក់កូននេះឱ្យគេទៀត ខណៈ- ដែលវាមានអា​យុ២ខែ។ ពេលនោះ ក៏​មានអ្នកភូមិឆ្ងាយមកសុំទិញ ដោយ ឱ្យតម្លៃ៣ម៉ឺនរៀល នាងក៏ព្រមលក់ឱ្យទៅ ធ្វើយ៉ាងណាឱ្យតែបានលុយទិញអង្ករ ច្រកឆ្នាំង ព្រោះបើទុកកូននេះ ក៏នាងគ្មានលទ្ធភាព​ចិញ្ចឹម​ដែរ។

ដោយឡែក បុរសឈ្មោះដុំ ភឿន អាយុ២២ឆ្នាំ ជាប្តី ដោយហេតុតែគេ ចេញពីស្រុក ទៅរកការងារស៊ីឈ្នួល​គេ​បាត់ ទើបអ្នកយកព័ត៌មានយើង ពុំអាច ទាក់ទងសុំការបំភ្លឺពី​រឿង​យក​កូនដូរស្រូវ និងលក់នេះបាន​ឡើយ។

រីឯលោកយាយសៀង ទូច អាយុ៦៤ឆ្នាំ ជាម្តាយមីងថ្លៃ របស់ស្រីលក់កូន បានឱ្យដឹងថា សព្វថ្ងៃ គ្រួសារនាង​សុខុម ដល់កន្លែងទ័លតែម្តង មិនត្រឹមតែក្រនោះ ទេ។ ចំណែក​ប្តី​នាង​តែង​ដើរ​មិន​ត្រង់ផ្ទះ លុះមកវិញ ក៏គ្មាន​បានអ្វីជាដុំកំភួនឱ្យប្រពន្ធ នោះដែរ គឺគេទៅរកស៊ីឆ្អែតពោះរស់តែខ្លួន និងពូកែខាងធ្វើឱ្យប្រពន្ធ​មានផ្ទៃ​ពោះ។ រូបគាត់ក៏ក្រដែរ តែមិនដល់ថ្នាក់ដាច់ពេលនោះឡើយ ធ្លាប់ផ្តល់អង្ករឱ្យក្មួយនេះដែរ តែយូរៗឱ្យម្តង ចំណែកអ្នកជិតខាងក៏ធ្លាប់ជួយជាហូរហែ ប៉ុន្តែ គ្មានអ្នកណាជួយចិញ្ចឹម យើងរហូតនោះ​ទេ។

 កញ្ញាម៉ូន ធារ៉ាត់ អាយុ១៨ឆ្នាំ ជាប្អូនជីដូនមួយ និង លោកខឹម ផល អាយុ៤៤ឆ្នាំ ជាអ្នកភូមិ បានឱ្យដឹងស្រប​គ្នា ថា នាងសុខុម និងប្តីនោះ មានកូន៤នាក់ (ស្រី១ ប្រុស៣) ដែលកូនទាំងអស់ សុទ្ធតែបានទៅឆ្លងទន្លេ នៅមណ្ឌលសុខភាព និងចាក់ថ្នាំបង្ការជំងឺត្រឹមត្រូវ ដោយមិនបង់លុយ។ សព្វថ្ងៃ កូនស្រីទី៣ ឈ្មោះស៊ីនួន ត្រូវគេដូរស្រូវ និង​យក​ទៅចិញ្ចឹម នៅខេត្តកោះកុង ឯកូនប្រុសទី៤ លក់ថ្លៃ៣ម៉ឺនរៀល ត្រូវគេទិញយកទៅ​ចិញ្ចឹមនៅភូមិជិតគ្នា។

ដោយឡែក លោកបូ ធា អាយុ២២ឆ្នាំ និងភរិយា ឈ្មោះឃឹម សួង អាយុ២០ឆ្នាំ បានឱ្យដឹងស្របគ្នាថា ពួក​លោករៀបការប៉ុន្មានឆ្នាំហើយ គ្មានកូនសោះ ស្រាប់តែនាងសុខុម បីកូនប្រុសនៅក្រហមរងាលមកលក់ឱ្យ។ ពួកលោកមានតែ ៣ម៉ឺនរៀលប៉ុណ្ណោះ ដែលមុនដំបូង នាងសុខុម មិនទាន់លក់ឱ្យ ទេ ព្រោះថោកពេក បាន​បីកូនទៅវិញ។ លុះ​ដាច់​បាយ ក៏យកកូនមកលក់ឱ្យ ពួកលោកក៏ទិញយកកូននេះ មកចិញ្ចឹម ដោយ​មេត្តា​ករុណា ព្រោះបើបណ្តោយឱ្យនាងសុខុម យកទៅលក់ ប៉ះមនុស្សគ្មានមេត្តាធម៌ ទារក​នេះ​ច្បាស់​ជាគ្មាន​អនាគតទេ។

រីឯអ្នកស្រុកមួយចំនួនទៀត បាននិយាយស្របគ្នាថា កាលពីជំនាន់ប៉ុល ពត ក៏មានស្ត្រីឆ្លងទន្លេ ចំគ្រោះអត់​ឃ្លាន និងគ្រោះប្រល័យពូជសាសន៍ ធ្ងន់ជាងឆាកជីវិតរបស់នាង សុខុម ទៅទៀត ចុះហេតុអ្វីគេអាចចិញ្ចឹម​កូនរស់? ពួកគាត់ បានរិះគន់នាងសុខុម និងប្តីថា ជាឪពុកម្តាយគ្មានព្រហ្មវិហារធម៌ ចេះតែបង្កើតកូនឱ្យរដឹក ប៉ុន្តែ មិនចេះចិញ្ចឹម អន់ជាងសត្វ ទៅទៀត។ បើសិនជានាងសុខុម លែងលះប្តី ហើយមិន ចង់ទុកតំណក់​ឈាមប្តី ក៏ពួកគាត់មិនរិះគន់ដែរ តែសព្វបើ រឿងអត់អង្ករច្រកឆ្នាំង ខណៈដែល​ខ្លួនមាន​ដៃជើង គ្មាន ពិកល្យ​ពិការអ្វីសោះ មិនគួរណាយកកូនដូរស្រូវ១កញ្ជើ និង លក់៣ម៉ឺនរៀល ដែលកម្រមានក្នុងសង្គមណាស់។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏ពួកគាត់អាណិត​ខ្លះ​ៗ​​ដែរ ពេល​ឃើញ គ្នាដាច់បាយ និងយំអាឡោះអាល័យកូន ក៏ហុចអង្ករខ្លះៗទៅ មិនមើលនឹងភ្នែកនោះឡើយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: