THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សំខាន់…យួនសុទ្ធសាទប្រើឈ្មោះខ្មែរ ធ្វើការនៅក្រសួង បំផ្លាញខ្មែរ៖ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ផ្ទុះអាវុធច្រើនគ្រាប់តដៃគ្នារវាង ជនសង្ស័យនឹងសមត្ថកិច្ច

leave a comment »


យួន១

ដោយ​ ៖ ឡូ​ សំអាត
ប្រភព៖ នគរវត្ត

​ភ្នំពេញ​ ៖​ សំឡេង​ផ្ទុះអាវុធ​បាន​លាន់ឮ​ដូច​លាជផ្ទុះ​ កើតឡើង​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ ខណៈ​ដែល​សមត្ថកិច្ច​ចម្រុះ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចុះ​ ឡោម​ព័ទ្ធ​ផ្ទះ​មេ​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ ហើយ​ការ​ផ្ទុះអាវុធ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ ជា​ការ​បាញ់​តដៃ​គ្នា​រវាង​ជនសង្ស័យ​នឹង​សមត្ថកិច្ច​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១២​ នៅ​ត្រង់​ផ្ទះល្វែង​លេខ​២៦​ ផ្លូវ​លេខ​៣៨៤​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ដែល​ផ្ទះ​ នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ផ្ទះ​មេ​ ខ្លោង​គ្រឿងញៀន​ ឈ្មោះ​កែវ​ សា​រឿ​ន​ មាន​ ឋានន្ដរស័ក្ដិ​ វរសេនីយ៍ឯក​ធ្វើការ​នៅ​ ក្រសួងការពារជាតិ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្នុង​កិច្ច​ប្រតិបត្ដិការ​នេះ​មានការ​ចូលរួម​ពី​លោក​ ជីវ​ កេង​ ប្រធាន​សាលាដំបូង​រាជធានី​ ភ្នំពេញ​,​ លោក​ឯក​ ឆេ​ង​ហួត​ ព្រះរាជអាជ្ញា​ រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​,​ លោក​វរសេនីយ៍ឯក​ សាន​ សុធី​ ប្រធាន​ អន្ដរាគមន៍​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​,​ លោក​ឡូ​ យុយ​ អភិបាល​ខណ្ឌចំការមន​,​ មន្ដ្រី​កងរាជអាវុធហត្ថ​ និង​នគរបាល​ ប្រមាណ​៥០​នាក់​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​កិច្ច​ប្រតិបត្ដិការ​នេះ​ សមត្ថកិច្ច​បាន​ សម្រុកចូល​ដល់​ក្នុងផ្ទះ​លាយឡំ​ដោយ​ សំឡេង​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ និង​បាន​ ឃាត់ខ្លួន​បាន​មនុស្ស​៥​នាក់​ ក្នុង​នោះ​ មានឈ្មោះ​កែវ​ សា​រឿ​ន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ សញ្ជាតិ​វៀតណាម​ ដែល​ រង​របួស​ត្រង់​ក្បាលជង្គង់​ស្ដាំ​,​ ប្រពន្ធ​ និង​កូនប្រុស​៣​នាក់​ ទើប​មក​ពី​អូស្ដ្រាលី​ បាន​៥​ថ្ងៃ​(​ក្មេង​តូច​ម្នាក់​)​ ។​ ក្នុង​នោះ​ ដែរ​សមត្ថកិច្ច​បាន​រឹបអូស​យក​កាំភ្លើង​ ខ្លី​ម៉ាក​ BERETA​ មួយ​ដើម​ និង​រថយន្ដ​ ម៉ាក​ Hummer​ ពាក់​ស្លាក​លេខ​ខេ​មរ​ភូមិន្ទ​ ២-២២៦៦​ មួយ​គ្រឿង​ផង​ដែរ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ បើ​ទោះបី​សមត្ថកិច្ច​បាន​សម្រុកចូល​ទៅ​ ដល់​កណ្ដាល​ផ្ទះ​និង​ឃាត់ខ្លួន​មនុស្ស​បាន​ ៥​នាក់​រួច​ទៅ​ហើយ​ក្ដី​ ក៏​សមត្ថកិច្ច​នៅ​ តែ​មិន​ទាន់​ហ៊ាន​សម្រុកចូល​ទៅ​ឆែកឆេរ​ បន្ទប់​សំខាន់ៗ​ដែល​លាក់​គ្រឿងញៀន​នៅ​ ឡើយ​ទេ​ ព្រោះថា​ ក្នុង​ចំណោម​មនុស្ស​ ៥​នាក់​នេះ​នៅ​មាន​ម្នាក់​ទៀត​ដែល​កាន់​ កាំភ្លើង​១​ដើម​កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ ផ្ទះ​ជាន់​ខាងលើ​។​ រហូត​មក​ដល់​ល្ងាច​ ម៉ោង​៥​ថ្ងៃ​ដដែល​ សមត្ថកិច្ច​នៅ​តែ​មិន​ ទាន់​បាន​ចូល​ទៅ​រុករក​ឆែកឆេរ​គ្រប់កន្លែង​ ក្នុងផ្ទះ​នៅឡើយ​ទេ​ ខណៈ​ដែល​សមត្ថកិច្ច​ មិន​ទាន់​ក្ដាប់​ចំនួន​មនុស្ស​ពិតប្រាកដ​ក្នុង​ ផ្ទះ​នេះ​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​គេច​ ខ្លួន​ ដោយ​មាន​អាវុធ​កាន់​ក្នុង​ដៃ​ផង​ដែរ​ នោះ​ ។​

​លោក​វរសេនីយ៍ឯក​ សាន​ សុធី​ បាន​ ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ ធំ​នា​ពេល​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​ របស់​លោក​បាន​ស្រាវជ្រាវ​រក​ឃើញ​ពី​ ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​នាយ​ ទាហាន​រូប​នេះ​ និង​បក្ខពួក​ប្រព្រឹត្ដ​អំពើ​ ជួញដូរ​គ្រឿងញៀន​នា​ពេល​កន្លង​មក​ ។​
​លោក​សាន​ សុធី​ បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ ថា​ ក្រៅពី​បង្ក្រាប​ទីតាំង​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​យក​ជនសង្ស័យ​ទៅ​កាន់​ ក្រសួងមហាផ្ទៃ​ ដើម្បី​សាកសួរ​រក​បក្ខ​ ពួក​ដែល​ចូលរួម​ធ្វើ​សកម្មភាព​ជួញដូរ​ គ្រឿងញៀន​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ​ ហើយ​ នៅ​រសៀល​ថ្ងៃ​នោះ​ដែរ​ កម្លាំង​នគរបាល​ ប្រឆាំង​គ្រឿងញៀន​ និង​ស្ថាប័ន​តុលាការ​ បាន​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​មួយ​កន្លែង​ ទៀត​ស្ថិត​នៅផ្ទះ​លេខ​៣៦​ ផ្លូវ​លេខ​២០២​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ ដែល​ ជា​ផ្ទះ​ផលិត​គ្រឿងញៀន​ ហើយ​ក្នុង​នោះ​ សមត្ថកិច្ច​រក​ឃើញ​ ម្សៅ​ពណ៌​ស​៤​បាវ​,​ ពុម្ព​ផលិត​គ្រឿងញៀន​លេខ​៩៩៩​ សញ្ញា​ រូប​ក្បាល​ខ្លា​ ចំនួន​៤​ និង​ត្រា​វាយ​ឈ្មោះ​ គ្រឿងញៀន​មួយ​ចំនួន​ ។​

​ទោះ​យ៉ាងណា​ លោក​វរសេនីយ៍ឯក​ សាន​ សុធី​ នៅ​មិន​ទាន់​បាន​បញ្ជាក់​ឱ្យ​ដឹង​ អំពី​ថ្នាំ​ញៀន​ដែល​ត្រូវ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ នេះ​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​អ្វី​ និង​មាន​ ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​ ដោយ​លោក​ និយាយ​ថា​ សមត្ថកិច្ច​កំពុង​មមាញឹក​ តាម​ចាប់​ជន​ដៃដល់​កំពុង​គេចខ្លួន​នៅ​ ឡើយ​ ។​ ប៉ុន្ដែ​តាម​ប្រភព​ព័ត៌មាន​ពី​ មួយទៀត​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ ឡោម​ព័ទ្ធ​ចាប់​ជន​ម្នាក់​ដែល​គេចខ្លួន​នៅ​ ជាន់​លើ​នោះ​ មួយសន្ទុះ​ក្រោយមក​ទើប​ សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​មួយ​កាំភ្លើង​ អាកា​មួយ​ដើម​ដែល​គេ​មាន​បំណង​បាញ់​ តបត​នឹង​សមត្ថកិច្ច​ ។​

​ភ្លាម​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែក​ ឆេរ​ក្នុងផ្ទះ​ជនសង្ស័យ​ខាងលើ​នេះ​រក​ឃើញ​ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​៥​ដុំ​ ដោយ​ក្នុង​នោះ​៣​ដុំ​មាន​ទម្ងន់​១​គីឡូក្រាម​ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ រួម​នឹង​ភស្ដុ​តាង​ ថ្នាំ​ញៀន​ទាំងនេះ​ទៅ​កាន់​មន្ទីរ​ប្រឆាំង​ គ្រឿងញៀន​ដើម្បី​សាកសួរ​ និង​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ កែវ​ សា​រឿ​ន​ បានឱ្យ​ដឹង​ថា​ ថ្នាំ​ញៀន​ទាំង​ នេះ​រូប​ខ្លួន​ និង​បក្ខពួក​មួយ​ចំនួន​លួច​ ផលិត​ រួច​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: