THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ឆ្នាំ២០១២អគ្គនាយកពន្ធដារសម្រេចប្រមូលពន្ធបានប្រមាណ២.៩៩៧ពាន់លានរៀល

leave a comment »


AKP៖ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានពន្ធដារ បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វ ផ្សាយអំពីប្រព័ន្ធពន្ធដារកម្ពុជា កាលពីថ្ងៃទី ២៧ ខែធ្នូ នេះថា ការប្រមូលចំណូលពន្ធដារឆ្នាំ ២០១២ នេះសម្រេចបានប្រមាណ ២.៩៩៧ ពាន់លានរៀល ស្មើនឹង ៥.១៥% នៃផលិតផលសរុបក្នុងស្រុក(GDP) ។

ឯកឧត្តមអគ្គនាយកពន្ធដារមានប្រសាសន៍បន្តថា ក្នុងរយៈពេល ៥ ឆ្នាំជាប់គ្នាកន្លងមក អគ្គនាយក ពន្ធដារ​ប្រមូលចំណូលពន្ធដារផ្ទៃ ក្នុងគ្រប់ប្រភេទកើនឡើងជាលំដាប់ ក្នុងនោះឆ្នាំ២០០៧ សម្រេចបាន ១.២៥៩ ពាន់លានរៀល ឆ្នាំ ២០០៨ សម្រេចបាន ១.៧៣៦ ពាន់ លានរៀល ឆ្នាំ ២០០៩ សម្រេចបាន ១.៧៤៥ ពាន់​លានរៀល ឆ្នាំ ២០១០ សម្រេចបាន ២.០៨៩ ពាន់លានរៀល និងឆ្នាំ ២០១១ ស ម្រេចបាន ២.៣៦០ ពាន់​លាន​រៀល។ បើគិតជាកំណើនឃើញថាក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលចំ ណូលពន្ធដារកើនឡើងជាងទ្វេដង ហើយបើប្រៀបធៀបក្នុងរយៈពេល ១២ ឆ្នាំមុន អគ្គនាយកដ្ឋានពន្ធដារ បានធ្វើឲ្យចំណូលថវិកាជាតិ កើនឡើងជាង ១០ ដងព្រោះថា នៅឆ្នាំ ២០០១ សម្រេចប្រមូលចំណូលពន្ធដារ​បានតែ ២៩២ ពាន់លានរៀល ស្មើ ១.៨% នៃ GDP តែ ប៉ុណ្ណោះ ។

បញ្ជាក់យើងទទួលស្គាល់ថាការប្រមូលពន្ធពិតជាកើន តែរដ្ឋាភិបាលកម្ពុជា មានទទួលស្គាល់ដែរទេថា តម្រូវការខ្ចីលុយ និងការសុំទានពី បរទេស ក៏រឹតតែច្រើនថែមទៀតដែរទេ? វាជារឿងចម្លែក ដែលស្រុកគេ នៅពេលស្រុកមានចំណូលកាន់តែច្រើន ការសុំជំនួយនិងខ្ចីបរទេស ត្រូវបានកាត់បន្ថយ តែខ្មែរវិញកាល​ណា​អួតថាចំណូលកាន់តែកើន ការសុំជំនួយនិងខ្ចីលុយបរទេសក៍កាន់តែកើនឡើងដែរ។ ម្យ៉ាងទៀតយើង​គិត​ថា កំណើននេះវាហាក់បីដូចជាមានចរន្តនៅថេរ ឬអាចថយក្រោយ ព្រោះបើយើងប្រើវិធីងាយមក​ធៀប​ពោលគឺការធៀបតំលៃទំនិញពីឆ្នាំ២០០១ មកដល់ពេលនេះ យើងអាចដឹងភ្លាមថាតំលៃទំនិញ​មានកំណើន​ទំហំធំជាង១០ដងឯណោះ។ ដូច្នេះតើសេដ្ឋកិច្ចខ្មែរដើរទៅមុខឬនៅឈរទ្រឹង ឬជំហានគង្គក់ដូចហ៊ុន និយាយ?

ហហ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: