THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ឯកអគ្គរដ្ឋទូតអាមេរិកបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុដែលអ្នកវិនិយោគទុនអាមេរិកមិនមករកស៊ីនៅកម្ពុជា

leave a comment »


ដកស្រង់ពីមនសិការខ្មែរ៖រហូតមក​ដល់ពេលនេះពុំមានអ្នកវិនិយោគទុន​អាមេរិកធំៗចូលមកដាក់ទុនរកស៊ី​នៅកម្ពុជាទេ គឺមានតែអ្នកវិនិយោគ ទុនចិនប៉ុណ្ណោះ ដែលចូលមកដាក់​ទុនរកស៊ីក្នុងប្រទេសកម្ពុជា លើវិស័យ​ជាច្រើនដូចជារុករករ៉ែ សាងសង់ ហេដ្ឋា រចនាសម្ព័ន្ធស្ពានថ្នល់ ប្រព័ន្ធធា រាសាស្ត្រទំនប់វារីអគ្គិសនី និងដាំកៅស៊ូ ព្រមទាំងដាំ ដំណាំកសិឧស្សាហ កម្មជា ដើម។ មូលហេតុដែលបណ្តាល ឱ្យសាជី វកម្មក្រុមហ៊ុនធំៗរបស់អា មេរិកមិន មកវិនិយោគនៅកម្ពុជា គឺដោយ សារការគោរពសិទ្ធិ មនុស្ស និងនីតិ រដ្ឋក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ ចំណុចទាំង អស់នេះ ត្រូវបានលាត ត្រដាងជាសាធារណៈ ដោយឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជាលោក វីល្លៀម ថត នៅក្នុងគេហទំព័ររបស់លោក កាលពីសប្តាហ៍ មុន ហើយបានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង។

លោក វីល្លៀម ថត ឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថា លោកបានជួបក្រុមអ្នក វិនិយោគ ជាច្រើន របស់សហរដ្ឋអា មេរិកនៅប្រទេសសៀមនិងសិង្ហបុរីដើម្បីណែនាំឱ្យពួកគេមកវិនិ យោគនៅកម្ពុជា ប៉ុន្តែពួកគេបានឆ្លើយថាមិនទាន់មានជំនឿចិត្តក្នុង ការដាក់ទុនវិនិយោគនៅកម្ពុជានោះទេ។ តាមរយៈ គេហទំព័រជួបជាមួយពលរដ្ឋកម្ពុជាប្រចាំ សប្តាហ៍កាលពីថ្ងៃ អាទិត្យ ទី ២៣ ខែធ្នួ ឆ្នាំ២០១២ លោកវីល្លៀម ថតបាន បញ្ជាក់ថាលោកបានធ្វើដំណើរកាលពីដើមខែ ធ្នូទៅកាន់ប្រទេសពីរដែលមាន សេដ្ឋកិច្ច ជឿនលឿន គឺប្រទេសសៀម និងប្រទេសសិង្ហបុរីក្នុងគោលបំណងស្វែងរកចម្លើយ ចំពោះសំណួរដែល សួរថាហេតុអ្វីទើបសាជីវកម្មធំៗរបស់អាមេរិកមិនមករកស៊ីក្នុងប្រទេសកម្ពុជា។ លោក វីល្លៀម ថត បានបញ្ជាក់ថាតាមរយៈដំណើរទស្សនកិច្ចនោះ បានរកឃើញចំណុចខ្លាំង និងចំ ណុចខ្សោយ របស់កម្ពុជា លើផ្នែកបរិយាកាសវិនិយោគធនធានមនុស្ស ព្រមទាំងការនាំមកនូវការងារដែលត្រូវការ ជំនាញខ្ពស់មក ប្រទេសកម្ពុជា។

លោក វីល្លៀម ថត បានលើក ឡើងទៀតថា ប្រទេសកម្ពុជាត្រូវផ្តល់តម្លៃដល់សារៈសំខាន់នៃសិទ្ធិ មនុស្ស វេទិកានយោបាយបើកចំហនិងនីតិរដ្ឋនៅក្នុងរូបផ្គុំនៃការវិនិ យោគ និងវណ្ណៈកណ្តាល។ ឱកាសនយោបាយ បើកចំហតម្លាភាពច្រើន និងការថយចុះនៃអំពើពុក រលួយផ្តល់ជាប្រយោជន៍ដល់ប្រទេសទាំង មូលដោយ សារវាលើកទឹកចិត្តដល់ការវិនិយោគបរទេស។ បើប្រទេសកម្ពុជាអាចប្រកាន់ជំហានធំនិង ច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាទាំងនេះវានឹងនាំឱ្យមានវិនិ យោគទុនច្រើនពីក្រុមហ៊ុនអាមេរិក និងបណ្តាក្រុមហ៊ុន នានាមកពីទូទាំងពិភពលោក។ ចូរចាំថាអ្វីដែលមានសារៈសំខាន់នោះមិន មែនអ្វីដែលលោកអ្នកនិយាយទេ គឺអ្វីដែលលោកអ្នកធ្វើ ដូចដែលគ្រូបង្រៀនភាសាឡាតាំងរបស់ខ្ញុំនៅវិទ្យាល័យឧស្សាហ៍ និយាយថា “ការធ្វើមិនមែនពាក្យសំដីទេ”។

ឯកអគ្គរដ្ឋទូតអាមេរិកបាន លើកឡើងទៀតថា លោកមានគម្រោងទៅធ្វើទស្សនកិច្ចនៅ បណ្តាប្រទេសនា នាបន្តទៀតដើម្បីទាក់ ទាញវិនិយោគអាមេរិកមកកាន់កម្ពុជា ប៉ុន្តែកម្ពុជាក៏ត្រូវកែប្រែច្បាប់ និងបញ្ញត្តិ គ្រប់គ្រងមួយ ចំនួនដើម្បីបើកចំហបរិយាកាសវិនិយោគផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចពីអង្គការ ក្រៅរដ្ឋាភិបាលបានទទួលស្គាល់ថាការលើកឡើងរបស់លោក វីល្លៀម ថត ឯកអគ្គរដ្ឋ ទូតអាមេរិកជុំវិញ ករណីអ្នក វិនិ យោគទុនអាមេរិកមកកាន់ប្រទេសកម្ពុជា គឺជារឿងសមស្របព្រោះអំពើរំលោភសិទ្ធិមនុស្ស និងការ អនុវត្តច្បាប់ទន់ខ្សោយជាមូលហេតុដែលធ្វើឱ្យអ្នកវិនិយោគមិនហ៊ាន ចូលមករក ស៊ី នៅក្នុង ប្រទេសកម្ពុជា។ ជាពិសេសអំពើពុករលួយនិងអំពើរំលោភសិទ្ធិមនុស្សនៅ ក្នុងប្រទេសកម្ពុជា គឺជារឿង ពិតមិន អាចបិទបាំងបានឡើយបើទោះបី មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ព្យាយាមបិទបាំង ដល់កម្រិត ណា ក៏ដោយ។ លើសនេះទៅទៀតច្បាប់ វិនិយោគនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈ ទន់ខ្សោយ ធ្វើឱ្យអ្នក វិនិយោគបរទេសធំៗខ្វះទំនុកចិត្តទើបគេមិនហ៊ានប្រថុយប្រថានចូលមកដាក់ទុនរាប់ រយលានដុល្លារព្រោះខ្លាចមានការខាតបង់ដោយឥតប្រយោជន៍។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: