THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

របប ហ៊ុន សែន និង ហ៊ុន សែនផ្ទាល់ មិនស្មើនឹងអ្នកតាថ្ម

leave a comment »


ភ្នំពេញ: ក្រុមស្ត្រីប្រជាពលរដ្ឋរស់នៅសហគមន៍ភូមិបឹងកក់ ដែលមានជម្លោះដីធ្លី បានប្រមូលផ្តុំ បែបន់​តាមបែបអបិយជំនឿ លើកបដានិងបាចអំបិល ដាក់បណ្តាសា លើមន្ត្រីតុលាការ ដែលអ្នកភូមិអះអាងថា ពុករលួយនៅមុខរូបសំណាកលោកយាយដូនពេញ នៅវត្តភ្នំ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២។ ការជួបជុំនោះបានធ្វើឡើងនៅមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ មុននឹងប៉ូលិសបានរុញ​ច្រានក្រុម​អ្នកភូមិឲ្យទៅនៅម្ខាងផ្លូវទល់មុខតុលាការ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។

ពិធីនេះបានធ្វើឡើងបន្ទាប់ពី សម្រេចក្តីរបស់ចៅក្រមតុលាការសាលាដំបូង រាជធានីភ្នំពេញ ដែលបាន​ផ្តន្ទាទោសដាក់ពន្ធនាគារលើអ្នកស្រី យ៉ោម បុប្ផា ចំនួន ៣ ឆ្នាំ ក្នុងរឿងបង្ករបួសស្នាម ព្រួតគ្នាវាយទៅលើ​បុរសអ្នករត់ម៉ូតូឌុបពីរនាក់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដែលជារឿងអយុត្តិធម៌។

ពួកគេក៏បានទាមទារឲ្យតុលាការ សើរើរឿងនោះ ឡើងវិញ និងដោះលែងអ្នកស្រី យ៉ោម បុប្ផា ដែលជាស្ត្រី​សកម្មជនអ្នកតវ៉ាដីធ្លី ដ៏សកម្ម នៅបឹងកក់ ជាបន្ទាន់។

ការមកដុតធូបដាក់បណ្តាស់សារនេះត្រូវបានរារាំងដោយកំលាំងប៉ូលិស បង្ក្រានបាតុកម្មជាច្រើននាក់ ហើយកំលាំងនេះបានបង្កើនកម្លាំង ជាបន្តបន្ទាប់ ដោយបញ្ជូនក្រុមប្រយុទ្ធប្រដាប់ដោយកាំភ្លើងគ្រប់ដៃ និងមានឡានទ្រុងមកជាមួយ ដែលនាំឲ្យអ្នកភូមិ បានបំបែកការប្រមូលផ្តុំ៕

បឹងកក់

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: