THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មានច្បាប់តែពួកគេមិនគោរពច្បាប់៖កម្មករកាត់ដេរ ហែក្បួនបាតុកម្ម ពីបាវិត ទៅកាន់ទីរួមខេត្តស្វាយរៀង តវ៉ា រឿងរោងចក្រកាត់ដេរ បិទទ្វារ

leave a comment »


workers
ខេត្តស្វាយរៀង: ក្រុមកម្មករកាត់ដេរប្រមាណ ៣៥០ នាក់ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១២បានប្រមូល​ផ្តុំគ្នាជិះឡានកាំមីញ៉ុង ៥ ឡាន លើកបដា ហែក្បួនពីទីក្រុងបាវិត មកកាន់ទីរួមខេត្តស្វាយរៀង ដើម្បីស្វែង​រកអន្តរាគមន៍ពីអាជ្ញាធរខេត្ត ឲ្យអន្តរាគមន៍ក្នុងករណីរោងចក្រកាត់ដេរកាំបូឌា ហ្គាមិន ( Svay Rieng Cambodia Garment ) ដែលមានកម្មករជាង ១០០០ នាក់ បានបិទទ្វារ និងមិនបានឲ្យទូទាត់ប្រាក់ខែកម្មករ បានសមរម្យ រួមទាំងប្រាក់អត្ថប្រយោជន៍ជូនកម្មករ ត្រឹមត្រូវតាមផ្លូវច្បាប់”។

ក្រុមហ៊ុនរោងចក្រកាត់ដេរ ស្វាយរៀង កាំបូឌា ហ្គាមិន បានប្រកាសបិទទ្វារ ដោយប្រាប់មូលហេតុថា ក្ស័យ​ធន ហើយផ្តល់ដំណោះស្រាយដល់កម្មករ ចំនួន ៣ ចំណុច គឺទី១-ការជូនដំណឹង។ ទី២-បើកប្រាក់ខែ​ចុង​ក្រោយ និងទី៣-ប្រាក់បំណាច់ឆ្នាំ។ តែក្រុមកម្មករជាង ១.០៥០ នាក់ នៅរោងចក្រនោះ ទាមទារឲ្យក្រុមហ៊ុន​រោងចក្រកាត់ដេរនោះ ផ្តល់បន្ថែម ២ ចំណុចទៀត គឺទី១-ប្រាក់បំណាច់បណ្ដេញចេញ និងទី២-សោហ៊ុយ​ជំងឺចិត្ត។

ក្រុមកម្មករ បានផ្ទុះការតវ៉ា ចាប់តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ នៅពេលដែលរោងចក្រកាត់ដេរនោះ បានប្រកាសជូនដំណឹងពីការបិទទ្វាររោងចក្រ។ ប៉ុន្តែមិនមានដំណោះស្រាយ។

នៅព្រឹកនេះ ក្នុងពេលកម្មករលើកគ្នាមកកាន់សាលាខេត្តស្វាយរៀង កម្មករបានដាក់សំណើទៅ​កាន់​អាជ្ញា​ធរ​ខេត្ត ដោយមានអភិបាលរងខេត្ត រួមទាំងគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម និងមន្ទីរការងារ​ខេត្តស្វាយរៀង ចូលរួមដោះស្រាយជាមួយនឹងតំណាងកម្មករកាត់ដេរ។ ប៉ុន្តែមកដល់ម៉ោង ១០ ព្រឹកនេះ មិនទាន់មានលទ្ធផលបែបណាទេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: