THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

រឿង យ៉ោម បុប្ផា៖ ពួកបាតសង្គមចេញមុខធ្វើបាតុកម្ម អត់ឃើញប៉ូលីស បង្រ្កាបធ្វើបាតុកម្មគេបញ្ជូនមក

leave a comment »


“យ៉ោម បុប្ផា គ្រាន់តែចង្អុលជាប់គុក ៣ ឆ្នាំ”

Capture

ភ្នំពេញ: សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (ស.រ.អ.ក) ដែលជាក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី បាន​ពាក់ម៉ាស់ប្រឆាំងនឹងអ្នកស្រី យ៉ោម បុប្ផា ស្ត្រីអ្នកតវ៉ាដីធ្លី នៅបឹងកក់ ប្រមាណ ៥០ នាក់ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ បានលើកគ្នាទៅប្រមូលផ្តុំតវ៉ានៅមុខមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ថិតនៅខាងក្រោ​យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅបឹងត្របែក។ ក្រុមអ្នកតវ៉ាទាំងនោះ បានទាមទារ​ឲ្យលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កែតម្រូវនូវបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ ដែលថា រឿងអ្នកស្រី យ៉ោម បុប្ផា ដែលត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ ៣ ឆ្នាំ ក្នុងរឿងវាយលើអ្នករត់​ម៉ូតូឌុប ២ នាក់ កាលពីដើមខែកញ្ញា គឺជារឿងប្រឌិត។

តំណាងអ្នករត់ម៉ូតូឌុប ដែលបានតវ៉ា លើកបដានិងស្រែកមេក្រូនៅព្រឹកនេះ បានឲ្យដឹងថា ក្រុមអ្នកតវ៉ា បានដាក់លិខិតមួយច្បាប់ទៅកាន់លោក អ៊ូ វីរៈ និងសុំជួបលោក អ៊ូ វីរៈ ដើម្បីឲ្យមានការកែតម្រូវនូវការ​ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត ដោយក្រុមអ្នកតវ៉ាអះអាងថា លោកអ៊ូ វីរៈ បានចោទប្រកាន់ថា ក្រុមអ្នករត់ម៉ូតូឌុបបានប្រឌិត ទម្លាក់កំហុសចោទប្រកាន់លើអ្នកស្រី យ៉ោម បុប្ផា ពីបទបង្ករបួសស្នាម​ដោយចេតនា តាមរយៈការព្រួតគ្នាវាយទៅលើអ្នករត់ម៉ូតូឌុប ពីរនាក់ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២។

ក្នុងរឿងក្តីនោះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមឃ្លាំមើលសំណុំរឿង​នោះតាំងពីដើមរៀងមក បានចាត់ទុក ថាជាការប្រឌិត ហើយមានអ្នកបង្គាប់ប្រាប់ជនរងគ្រោះនិងសាក្សី ដើម្បីទម្លាក់កំហុសលើស្ត្រីអ្នកតវ៉ាដីធ្លី នៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា។ ជាពិសេសលោកបានបញ្ជាក់​នៅ​ក្នុងវេទិការតុមូលរបស់វទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែធ្នូរ កន្លងទៅនេះថា តុលាការកាត់ទោសលោក​ស្រី យ៉ោម បុប្ផា ដោយសំអាងតែលើសំដីសាក្សីថា បានឃើញអ្នកស្រីយ៉ោម បុប្ផា ឈរចង្អុលពីចំងាយមក​តែប៉ុណ្ណោះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: