THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកមានបគុណ ហ៊ុន សែន នាំតែរឿងបំផ្លាញជាតិខ្មែរ ហើយមន្រ្តីទាំង នោះសុទ្ធតែខ្វាក់៖ សហគមន៍ ចារ៉ាយចាប់គ្រឿងចក្រ និងជនជាតិវៀតណាម២នាក់

leave a comment »


Jaray ethnics
ភ្នំពេញបុស្តិ៍/រតនគិរីៈ ប្រជាសហគមន៍ជនជាតិភាគតិចចារ៉ាយ បានឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ និងរឹបអូសគ្រឿងចក្ររបស់ក្រុមហ៊ុននេះ ក្នុងខណៈដែលពួកគេកំពុងឈូសឆាយដីផ្នូរដូនតាជនជាតិចារ៉ាយ ជាងមួយហិកតា ក្នុងខេត្តរតនគិរី ពីចុងសប្តាហ៍មុន។

លោក សេវ ហ្លីន មេភូមិឡំបានអះអាងពីថ្ងៃអាទិត្យថា ដីផ្នូរដូនតាជនជាតិចារ៉ាយជាងមួយហិកតានៅ ក្នុងភូមិ ឡំ(ជាប់ ព្រំដែនវៀតណាម)នៅឃុំប៉ក់ញ៉ៃ ស្រុកអូរ យ៉ាដាវ ខេត្តរតនគិរី ត្រូវក្រុមហ៊ុនដាយដុង យឿងរបស់វៀតណាមប្រើគ្រឿងចក្រ៤គ្រឿងឈូស ឆាយកាលពីសប្តាហ៍មុន។

លោក សេវ ហ្លីន  បញ្ជាក់ថា៖ «ដីព្រៃផ្នូរខ្មោចដូនតាយើងត្រូវក្រុមហ៊ុនវៀតណាមឈូសឆាយចោលអស់ ហើយ គ្មានសល់ទេ។ ក្រៅពីនេះក៏ប៉ះដីចម្ការជាង២ហិកតាផង។ យើងកំពុងបារម្ភខ្លាចព្រលឹងដូនតា ខឹងមកធ្វើទុក្ខបុកម្នេញកូនចៅនៅមិនសុខ»។

លោក សេវ ហ្លីន ថា អ្នកភូមិខឹងយ៉ាងខ្លាំងក៏រាយការណ៍មកលោកភ្លាមៗ បន្ទាប់មកពួកគាត់ ប្រមាណ៣០ នាក់ ប្រថុយគ្រោះថ្នាក់ចូលទៅឃាត់គ្រឿងចក្រ។

លោកហ្លីន និយាយថា៖«យើងឃាត់បានតែ១គ្រឿងទេ។ ជនជាតិយើងមិនចេះបើក។ គេបើករត់ចូលព្រៃ អស់។ ពួកអ្នកបើកជាជនជាតិវៀតណាមមិនទាំងចេះខ្មែរផង»។ លោកថា លោកបានរាយការណ៍ ជូន ទៅថ្នាក់លើហើយ ប៉ុន្តែ មិនទាន់មានការសម្រេចយ៉ាងណានោះទេ។ តាមអ្នកភូមិចង់ទារជំងឺ ចិត្ត៥ពាន់ ដុល្លារ យកទៅទិញក្របី ជ្រូក គ្រឿងសក្ការមករៀបចំធ្វើពិធីសែនព្រេន កុំឲ្យព្រលឹងដូនតាខឹងសម្បា។
ករណីនេះសមាគមការពារសិទិ្ធ មនុស្សអាដហុកនិងប្រជាសហគមន៍ប្រមាណជា១០នាក់ បានចុះទៅ អង្កេតជាក់ស្តែងនៅនឹងកន្លែង កាលពីថ្ងៃអាទិត្យ។

លោក ឆាយ ធី អ្នកសម្របសម្រួលនៃសមាគមអាដហុកបានឲ្យដឹងថា ដីផ្នូរដូនតារបស់ជនជាតិដើមចារ៉ាយ ពិតជាត្រូវគេឈូសឆាយមែន ក្នុងនោះផ្នូរចំនួន១៥០០ ត្រូវខូចខ្ទេចខ្ទីអស់។

លោកអះអាង ថា៖ «ផ្នូរដូនតាស្ទើរតែបំផ្លាញទាំងស្រុង ហើយឆ្អឹងនិងវត្ថុបុរាណដូចជាកងដៃ កងជើង ឆ្នាំង ចាន ពាងដែលគេដាក់នៅក្នុងផ្នូរខ្មោចត្រូវបានឈូសចេញមកក្រៅ»។

លោក ឆាយ ធី បានចាត់ទុកថា ការឈូសឆាយនេះ គឺជាការរំលោភដោយចេតនានិង យ៉ាងធ្ងន់ធ្ងរ មួយ លើទំនៀម ទម្លាប់ក៏ដូចជាទីសក្ការបូជា របស់ជនជាតិដើមភាគតិច។ ក្រុមហ៊ុនមិនមែនមិនដឹងថា ដីនោះ ជាដីផ្នូរដូនតាពួកគេទេព្រោះកាលពីឆ្នាំ២០១២ អាជ្ញាធរ ក្រុមហ៊ុននិងអ្នកភូមិ បានចុះទៅបាញ់ថ្នាំ ចំណាំដី ផ្នូរខ្មោចនោះ ជាមួយគ្នា។ លោកបញ្ជាក់ដែរថា ជនជាតិវៀតណាមនោះ ត្រូវប្រជាពលរដ្ឋ៣៧នាក់ ធ្វើការ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែត្រូវគេដោះលែងវិញភ្លាមៗដែរ។ លោក ពូយ ជ្រូច នាយ ប៉ុស្តិ៍ ប៉ក់ញ៉ៃ ឲ្យដឹងថា គ្មានការឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់នោះទេ គឺគ្រាន់ តែហៅមក សួរប៉ុណ្ណោះហើយក៏ ឲ្យវិលទៅវិញ។

លោកថ្លែងថា៖ «ពួកគេសារភាពថា គេស៊ីឈ្នួលបើកឲ្យគេទេ ហើយក៏មិនដឹងថា ទីនោះមានផ្នូរខ្មោចអីដែរ។ កន្លែងឈូសប៉ះនោះវាតិចតួចទេ មិនច្រើនដល់ជាងមួយហិកតាអីនោះទេ»។ អភិបាល ស្រុកអូរ យ៉ាដាវ លោក ដក ស ឲ្យដឹងថា លោកទទួលរបាយការណ៍រឿងនេះហើយ និងបានបញ្ជូនទៅថ្នាក់ លើដើម្បីធ្វើការ ដោះស្រាយរួចហើយដែរ។

លោក ណាប់ ប៊ុនហេង អភិបាលរងខេត្តរតនគិរីប្រាប់ឲ្យដឹងថា អាជ្ញាធរខេត្តមិនទាន់បានទទួល របាយការណ៍ ពាក់ព័ន្ធនឹងព័ត៌មានដែល ថា មានការឈូសឆាយផ្នូរបុរាណនោះទេ។ លោក  បញ្ជាក់ ថា៖«រឿងឈូស ប៉ះឬយ៉ាងណានោះយើងមិនបានដឹងទេ ព្រោះខេត្តមិនទាន់ទទួល បានការរាយ ការណ៏ពីមូលដ្ឋាននៅឡើយ។ យើងគ្រាន់តែបានឮព័ត៌មានប្រយោល។ ខ្ញុំបានចុះ ទៅមើលក្រុមហ៊ុននេះ តែមិនឃើញមានបញ្ហាអីនោះទេ»។

ភ្នំពេញ ប៉ុស្តិ៍មិនអាចទាក់ ទង សុំការបំភ្លឺពីក្រុមហ៊ុនដាយដុងយឿង ទេ តែទោះយ៉ាងណា លោក ពូយ ជ្រូច មេប៉ុស្តិ៍ប៉ក់ញ៉ៃ បានអះអាងថា ខាងភាគីក្រុមហ៊ុននឹងមកដោះស្រាយជាមួយនឹងប្រជាពលរដ្ឋនៅក្នុង សប្តាហ៍នេះ។

ក្រុមហ៊ុនដាយដុងយឿងបានទទួលដីសម្បទាន សេដ្ឋកិច្ច ប្រមាណជា៤ពាន់ ហិកតា ពីរដ្ឋាភិបាល កម្ពុជា និងកំពុងឈូសដីដាំកៅស៊ូបានជាង៧០០ហិកតាហើយ។ សមាគមអាដហុកនិង ប្រជាសហគមន៍ជន ជាតិដើមភាគតិចចារ៉ាយ បានរកឃើញភាពមិនប្រក្រតីមួយចំនួនរបស់ក្រុមហ៊ុនមួយនេះ។ កាលពី សប្តាហ៍មុនឈើប្រណីតរាប់ពាន់ដើមត្រូវបានរកឃើញនៅក្នុង ទីតាំងរបស់ក្រុមហ៊ុន  ហើយក្រុមចម្រុះរ ដ្ឋបាលព្រៃឈើ រួមមានទាំងថ្នាក់ជាតិផង បានចុះទៅពិនិត្យក្រុមហ៊ុនវៀតណាម ដាយដុងយឿងនេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: