THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ថោកទាប៖ លោកផ្កាយ៣ ជួន សុវណ្ណ វាយមន្ត្រីអ.ហ.ពេលកំពុងបំពេញបេសកកម្ម

leave a comment »


Chounf sovann

បញ្ជាក់ ហួសចិត្ត តាមសំដីជួន សុវណ្ណ ឆ្លើយបំភ្លឺ ចុងក្រោយនេះថាខ្លួនវាយ មន្រ្តីប៉ូលីសនោះ ដោយសារ តែ បើកផ្លូវឲ្យប្រ ជាជនដើរកាត់ ផ្លូវដែល បានបិទទុក សម្រាប់ថ្នាក់ដឹកនាំត្រូវហែមក។ ចុះគ្រាន់បើកតែផ្លូវ ឲ្យដើកាត់ មានទោសដល់ម្លឹង ? បើខុសមែនត្រូវពិន័យ គាត់ តាមច្បាប់ តែមិនមែនប្រើហឹង្សាបែបនេះទេ

នគរវត្ត៖ដោយ ៖ ប្រាថ្នា

ភ្នំពេញ: មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលមន្រី្តកង រាជ អា វុធហត្ថរាជធានីភ្នំពេញម្នាក់ត្រូវបានលោកឧត្តម សេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើ អំពើហិង្សាដោយវាយនិងដាល់ជាច្រើនដៃកណ្តាលចំ ណោម មនុស្សជាច្រើនខណៈដែលមន្ត្រីកងរាជអាវុធ ហត្ថ រាជ ធានីភ្នំពេញរូបនោះកំពុងបំពេញបេសកកម្ម ឈរ នៅគោលដៅចំណុចជិតវាលព្រះមេរុ ដោយសារតែ ខឹងមន្ត្រីកងរាជអាវុធហត្ថរូបនេះ ឲ្យប្រជាពលរដ្ឋចូល គោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដែលជាច្ រកបើកឱកាសឲ្យ ប្រជាពលរដ្ឋចូលគោរពព្រះ វិញ្ញាណ ក្ខន្ធ ព្រះបរមសពព្រះបរមរតនកោដ្ឋ ជាលើកចុង ក្រោយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង ២០នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុច ខាងកើតឆៀងខាងត្បូងវាលព្រះមេរុ ក្បែរកន្លែងតម្កល់ ព្រះបរមរតនកោដ្ឋ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកអនុសេនីយ៍ឯក វង់ វណ្ណា ជាជំនួយការសេនាធិកាកងរាជអាវុធ ហត្ថរាជ ធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ឡើងពីរកែងដៃនិងដាល់ចំឆ្អឹង ជំនីរខណៈដែល លោកប្រចាំការនៅគោលដៅខាងលើហើយមានប្រជា ពលរដ្ឋយ៉ាងច្រើនណែនណាន់តាន់តាប់ជាពិសេស ប្រតិភូសាលារាជធានីនិងពលរដ្ឋមកពីខណ្ឌឬស្សី កែវ ដែលភាគច្រើនជាចាស់ៗសម្រុក ចូលទៅគោរព ព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះបរមរតនកោដ្ឋ។

លោកអនុសេនីយ៍ឯក វង់ វណ្ណា បានប្រាប់នគរវត្តតាមទូរស័ព្ទឲ្យដឹងថា ដោយគោរពបទ បញ្ជារបស់មេ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យទៅការពារសន្តិសុខសុវត្ថិភាពនៅវាលព្រះមេរុ តាំងពីម៉ោង ៥ព្រឹក ថ្ងៃទី៣ ខែកុម្ភៈនោះ រហូតដល់ម៉ោងជាង៨ព្រឹក មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានសម្រុកចូល ទៅ គោរពព្រះវិញ្ញាណក្ខន្ធ ហើយគាប់ជួនដែលលោកកំពុងបំពេញបេសកកម្មយ៉ាង មមាញឹកនេះ ស្រាប់តែ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្ទុះមកវាយគាត់ ២កែងដៃ និងដាល់ចំឆ្អឹងជំនីរ១ដៃបណ្ដាលឲ្យចុក ឆ្អល់ ដោយចោទថាលោកបើកផ្លូវឲ្យប្រជាពលរដ្ឋចូល។ មិនតែប៉ុណ្ណោះលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ថែមទាំងបញ្ជាឲ្យកូនចៅចាប់ លោកដាក់ខ្នោះដាក់គុកថែមទៀត ខណៈដែលលោកកំពុងបំពេញ បេសកកម្ម សោះ។

លោកវង់ វណ្ណា បានឲ្យដឹងទៀតថា សកម្មភាពបែបនេះជាសកម្មភាពមិនសមស្របទាល់តែសោះ ដោយ សារលោកមកការពារកន្លែងនេះតាមបញ្ជារបស់មេកើយ ហើយលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ រឿង អីបញ្ជានគរបាលចាប់លោកដាក់ខ្នោះដាក់គុកខុសគោលការណ៍ ព្រោះលោកជាមន្ត្រីកងរាជអាវុធហត្ថ ឯលោកជួន សុវណ្ណ ជាថ្នាក់ដឹកនាំនគរបាលរាជធានី?។ ករណីនេះលោកនឹងរៀបចំសំណុំពាក្យបណ្តឹង ទៅថ្នាក់លើឲ្យជួយដោះស្រាយ និងរកយុត្តិធម៌ជូនលោកឲ្យបាន ព្រោះលោកមិនមានកំហុសធ្ងន់ធ្ងរ ក្នុងពេលបំពេញបេសកកម្មនោះទេ។ ពាក់ព័ន្ធករណីនេះ មិនទាន់មានអត្ថាធិប្បាយបែបណាឡើយពី លោក ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ នោះទេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: