THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

«អាចារ្យតែថាំ»៖អ្នកគាំទ្របក្សប្រជាជនអាចត្រូវបាន គេពង្វក់ឲ្យឡប់ទាំងអស់

leave a comment »


អាចាតែថាំ
ដោយ៖ ខ្មែរ សុវណ្ណភូមិ

ការលើកឡើងនេះខ្ញុំគ្រាន់តែសំដៅទៅលើករណីយ មួយទេ មិនទូទៅឡើយ។ ឧទាហរណ៍ ពួកគេតែង​តែស្រែកថា “បក្សប្រឆាំងគឺបានតែថា «អាចាតែថាំ» តែមិនដែលបានធ្វើអ្វីជួយជាតិដូចសម្តាច់ ហ៊ុន សែន សោះ ដែលបានកសាងសាលា ស្ពាន ផ្លូវ ថ្នល់ ជួយជនរងគ្រោះ ។ល។”

សំដីនេះ បើមិនពិចារណា យើងគិតថាជាពាក្យធម្មតា តែបើយើងពិចារណា យើងនឹងចាប់ផ្តើម​អាណិត​ពួកគេ ឬប្រទេសរបស់យើងភ្លាម។ ហើយបើបរទេសគេស្តាប់បាន គេពិតជាសើច។ ព្រោះថាអ្នកដែល​និយាយទាំងនោះភាគច្រើន ជាយុវជន ជានិស្សិត និងមានរហូតដល់មន្រ្តីរាជការថែមទៀត។ មូល​ហេតុ​ដែលយើងថាអាណិតពួកគេគឺថា ពួកគេត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាល់ថ្ងៃពង្វក់ពួកគេឡើង​ឡប់​សតិ​អស់ហើយ។ ការអាណិតស្រុកទេសគឺថាពួកគេជាយុវជន ជានិស្សិត ជាមន្រ្តីរាជាដែលជាសរសទ្រូងរបស់​ជាតិ ជាអ្នកមានចំណេះដឹង តែបែជាមិនដឹងនូវភាពខុសគ្នាសូម្បីតែតួនាទីរបស់លោក ហ៊ុន សែន (ស្ថាប័ន​និតិប្រតិបត្តិ) និងបក្សប្រឆាំង (និតិបញ្ញត្តិ)ទៅវិញ។ តើឲ្យជាតិសង្ឃឹមអ្វីបានភ្លឺស្វាងទៅអនាគតពីពួកគេ?

សូមបញ្ជាក់ថា តួនាទីរបស់លោក ហ៊ុន សែន គឺ៖ ធ្វើ, បម្រើ, អនុវត្ត, ការពារ, កសាង, និងទទួលខុសត្រូវ។ ចំនែកលោកលោក សម រង្ស៊ីឬបក្សប្រឆាំង ឬតំណាងរាស្រ្តដ៏ទៃទៀតរួមទាំងបក្សប្រជាជនផងគឺ៖ អនុម័ត​ច្បាប់, បោះឆ្នោតទុកចិត្តឬដកសេចក្តីទុកចិត្តរដ្ឋាភិបាល, ការត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាល, និងភាពជា​អ្នក​តំណាង។ពោលគឺ៖

ក)អនុម័តច្បាប់

  1. អនុម័តនិងធ្វើវិសោធនកម្មច្បាប់របស់ប្រទេស ជាពិសេសអនុម័តច្បាប់ ថវិការជាតិ និងឲ្យសេចក្តីយល់ព្រមចំពោះគនណីរដ្ឋបាល។ (មាត្រា៩០ /ថ្មី /ពីរ)
  2. អនុម័តយល់ព្រមឬលប់ចោលសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិ។(មាត្រា៩០ /ថ្មី /ពីរ)
  3. ផ្តួចផ្តើមសេចក្តីស្នើច្បាប់។ (មាត្រា ៩១ថ្មី)

ខ) បោះឆ្នោតទុកចិត្តឬដកសេចក្តីទុកចិត្តរដ្ឋាភិបាល

  1. បោះឆ្នោតទុកចិត្តរដ្ឋាភិបាល។ (មាត្រា៩០ /ថ្មី /ពីរ)
  2. រដ្ឋសភាក៏មានអំណាចទម្លាក់នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឬក៏រដ្ឋាភិបាលទាំងមូលចេញពី តំណែងដោយអនុម័តញតិបន្ទោសតាមសំលេងឆ្នោតភាគដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល។ (មាត្រា៩៨ ថ្មី)
  3. គ) ការត្រួតពិនិត្យ

 

  1. មានសិទ្ធិដាក់សំនួរទៅរដ្ឋាភិបាល (នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តី)។ (មាត្រា៩៦)
  2. ពិនិត្យមើលសកម្មភាពរដ្ឋាភិបាល និងអញ្ជើញឥស្សរជនណាមួយមកស្រាយ បំភ្លឺរដ្ឋសភា។ (មាត្រា ៨៩)
  3. គណៈកម្មការទាំងឡាយរបស់រដ្ឋសភាមានសិទ្ទ្ថិអញ្ជើញរដ្ឋមន្រ្តីមក បំភ្លឺពីបញ្ហាអ្វីមួយ ដែលខ្លួនទទួលខុសត្រូវ។ (មាត្រា៩៧)
  4. ត្រួតពិនិត្យការអនុវត្តច្បាប់។

ឃ) ភាពជាអ្នកតំណាង

  1. សមាជិកសភាជាតំណាងប្រជាជនទូទាំងប្រទេសមិនមែនតំណាង តែមណ្ឌល របស់ខ្លួនទេ។ (មាត្រា៧៧)
  2. ដើរតួនាទីសំខាន់ក្នុងការជួយប្រជាពលរដ្ឋឲ្យមានសំឡេង និងពាំនាំការព្រួយបារម្ភ និងសេចក្តីត្រូវការក្នុងការសម្រេចរបស់រដ្ឋ(រដ្ឋសភានិងរដ្ឋាភិបាល)។
  3. ជួយដោះស្រាយនិងអន្តរាគមន៍បញ្ហានានារបស់ប្រជាពលរដ្ឋ
  4. តំណាងរាស្រ្តមានសេរីភាពបញ្ចេញមតិ ឬសំដែងយោបល់ក្នុងការបំពេញមុខងារ ជាពិសេសក្នុងភារកិច្ចការពារប្រយោជន៍ប្រជាពលរដ្ឋដោយមានការការពារតាមរយៈ«អភ័យឯកសិទ្ធសភា» ហើយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន ឬឃាត់ខ្លួន ដោយហេតុគ្រាន់តែបញ្ចេញយោបល់ឬមតិក្នុងពេលបំពេញមុខងាររបស់ខ្លួន វៀរលែងតែបទល្មើសព្រហ្មទណ្ឌជាក់ស្តែងណាមួយ។ (មាត្រា៨០)

សូមយល់នូវតួនាទីទាំងនេះ ព្រមចងចាំ និងកុំឲ្យគេបោក ហើយនាំគ្នាស្រែកតាមគេដោយមិនដឹងខ្លួន។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: