THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ធ្ងន់ធ្ងរហើយខ្មែរ៖ សមាជិកសភាមកពីតំបន់ឥណ្ឌូចិនពិភាក្សាអំពីតួនាទីសភាក្នុង ការរៀបចំថវិកាជាតិ

leave a comment »



បញ្ជាក់៖ដែលមានសភាប្រទេសផ្សេងៗណាគេភិក្សារួមគ្នារឿងថវិការរបស់ជាតិគេទេ? វាជារឿងផ្ទៃ ក្នុងរបស់ជាតិនិមួយៗ ហើយអាចធ្វើទៅ កើត លុះត្រាតែសភាប្រទេសនោះចំណុះ ឲ្យប្រទេសណា មួយ។ ម្យ៉ាងទៀត រឹតតែចំឡែកគឺសភាខ្មែរ ជាសភាបែបសេរី តែបែជាស្និទ្ធតែជាមួយសភា កុម្មុយ នីស្តយួនទៅវិញ? មានឆ្ងល់ទេ? 
វិទ្យុអូស្ត្រាលី៖ បណ្តាសមាជិកសភាមកពីប្រទេសកម្ពុជា, ឡាវ និងវៀតណាម នៅថ្ងៃចន្ទនេះបានចាប់កិច្ចពិ ភាក្សាអំពីតួនាទីសភាក្នុងការ រៀបចំថវិកាតាមរយៈការពង្រឹងអភិបាលកិច្ចល្អ។

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងថា កិច្ចពិភាក្សារយៈពេលបីថ្ងៃនេះពិតជាមានសារសំខាន់ សម្រាប់សភានៃប្រទេសទាំងបីក្នុងការពង្រឹងតួនាទីរបស់ខ្លួនលើការរៀបចំថវិកាជាតិ ក៏ដូចជាការលើក កម្ពស់ការត្រួតពិនិត្យថវិកា។

កិច្ចពិភាក្សានេះ មានប្រធានបទសំខាន់ៗចំនួន៤ដែលត្រូវពិភាក្សាក្នុងនោះរួមមានទី១ គឺការត្រួតពិនិត្យអំ ពីវឌ្ឍន ភាព និងការវិវឌ្ឍថ្មីៗរបស់ប្រទេសនីមួយៗ បន្ទាប់ពីសិក្ខាសាលាចុងក្រោយនៅប្រទេសវៀតណាម ឆ្នាំ២០១២។ ចំណែកឯចំណុចទី២ គឺអភិបាលកិច្ចល្អ និងថវិកាជាតិ ។

ចំណុចទី៣ គឺការប្រឈមមុខ នឹងការឆ្លើយតបរបស់ប្រទេសនីមួយៗក្នុងការពង្រឹងការគ្រប់គ្រងថវិកាជាតិ ហើយចំណុចទី៤ចុងក្រោយគឺផែនការសកម្មភាពក្នុងការលើកកម្ពស់ការត្រួតពិនិត្យថវិកាជាតិតាមរយៈការពង្រឹងអភិបាលកិច្ចល្អ នាពេលអនាគតរបស់ប្រទេសនីមួយៗ។

ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលថវិកាជាតិរបស់ខ្លួនជិតពាក់កណ្តាលពឹងផ្អែកលើជំនួយបរទេស និងប្រាក់កម្ចីសម្បាទានពីប្រទេសជាដៃគូអភិវឌ្ឍន៍នានា និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: